ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​សំណង់​ចាប់​ក្មេង​ស្រី​អាយុ៧ឆ្នាំ​រំលោ.ភ​ត្រូវ​ចាប់​ខ្លួន

13 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ​ ៖ ​កម្មករ​សំណង់​ម្នាក់​ត្រូវ​បាន​ក្មេង​ប្រុស​ និង​ប្រជា​ពល​រដ្ឋ​នាំ​គ្នា​ចង​ទ្វារ​បន្ទប់​ពី​ក្រៅ​​ជាប់ ដើម្បី​ចាប់​ខ្លួន​ប្រគល់​​ឱ្យ​​នគរ​បាល​ប៉ុស្តិ៍​ឫស្សី​កែវ​ ខណ្ឌ​ឫស្សី​កែវ​ បន្ទាប់​ពី​​​​ធ្វើ​សកម្ម​ភាព​ចាប់​រំលោ.ភ​ក្មេង​ស្រី​អាយុ​៧​ឆ្នាំ​​ម្នាក់​ នៅ​​ក្នុង​បន្ទប់​ផ្ទះ​ជួល​​របស់​ម្តាយ​ក្មេង​ស្រី កាល​ពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៩ ​​សីហា​ ​២០១០ ស្ថិត​​ក្នុង​ភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ​ ។ ជន​ដែល​ចាប់​រំលោ.ភ​ក្មេង​ស្រី​​ត្រូវ​សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា​ ឈ្មោះ​មាស​ សេរីវុធ អាយុ​២៦​ឆ្នាំ

រាជធានី​ភ្នំ​ពេញ​ ៖ ​កម្មករ​សំណង់​ម្នាក់​ត្រូវ​បាន​ក្មេង​ប្រុស​ និង​ប្រជា​ពល​រដ្ឋ​នាំ​គ្នា​ចង​ទ្វារ​បន្ទប់​ពី​ក្រៅ​​ជាប់ ដើម្បី​ចាប់​ខ្លួន​ប្រគល់​​ឱ្យ​​នគរ​បាល​ប៉ុស្តិ៍​ឫស្សី​កែវ​ ខណ្ឌ​ឫស្សី​កែវ​ បន្ទាប់​ពី​​​​ធ្វើ​សកម្ម​ភាព​ចាប់​រំលោភ​ក្មេង​ស្រី​អាយុ​៧​ឆ្នាំ​​ម្នាក់​នៅ​​ក្នុង​បន្ទប់​ផ្ទះ​ជួល​​របស់​ម្តាយ​ក្មេង​ស្រី កាល​ពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៩ ​​សីហា​ ​២០១០ ស្ថិត​​ក្នុង​ភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ​ ។ ជន​ដែល​ចាប់​រំលោភ​ក្មេង​ស្រី​​ត្រូវ​សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា​ ឈ្មោះ​មាស​ សេរីវុធ អាយុ​២៦​ឆ្នាំ​ ជា​កម្មករ​សំណង់​ ស្នាក់​នៅ​ផ្ទះ​ជួល​ក្នុង​ភូមិ​កើត​​ហេតុ​ ។ ​ជន​សង្ស័យ​ត្រូវ​ប្រជា​ពល​រដ្ឋ​ រួម​ទាំង​បង​ប្រុស​​របស់​ក្មេង​ស្រី​ម្នាក់​​ផង​នាំ​គ្នា​ចាប់​ខ្លួន​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​ប៉ូលិស​ប៉ុស្តិ៍​ បន្ទាប់​ពី​ជន​នោះ​ធ្វើ​សកម្ម​ភាព​ចាប់​រំលោភ​ក្មេង​ស្រី ​​។ តាម​ព័ត៌​មាន​ឱ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើត​ហេតុ​ក្មេង​ស្រី​អាយុ​៧​​ឆ្នាំ​បាន​រត់​លេង​​ក្បែរ​​បន្ទប់​ផ្ទះជួល​របស់​នាង (ម្តាយ​ជា​អ្នកជួល) ​។

ពេល​ស្រេក​ទឹក​ក៏​បាន​បើក​ទ្វារ​បន្ទប់​ទៅ​រក​ទឹក​ផឹក​ ក៏​​ត្រូវ​ជន​ល្មោភ​កាម​លប​ចូល​ទៅ​ក្នុង​បន្ទប់​ ហើយ​​លួង​លោម​ និង​ចាប់​បង្ខំ​ធ្វើ​សកម្ម​ភាព​​រំលោភ​តែ​ម្តង ​។ ​សាក្សី​បាន​​ឱ្យ​ដឹង​ផងដែរ​​ថា​ ​ជន​ដៃ​ដល់​បាន​​ធ្វើ​សកម្ម​ភាព​ដោយ​ឱ្យ​ក្មេង​ស្រី​នៅ​ពីលើ ស្រាប់​តែ​​ពេល​នោះ​បង​ប្រុស​របស់​ក្មេង​ស្រី​ម្នាក់​​​មាន​ឈ្មោះ​ហុង​ ទី អាយុ​១១​ឆ្នាំ​ បាន​បើក​ទ្វារ​បង្អួច​ពី​ក្រៅ​ទៅ​ឃើញ ​ក៏​រហ័ស​ទៅ​​យក​ខ្សែ​ភ្លើង​ចង​ទ្វារ​ពី​ក្រៅ​​ជាប់ និង​បាន​​ស្រែក​ប្រាប់​ប្រជា​ពល​រដ្ឋ​ រួច​ទូរ​ស័ព្ទ​ប្រាប់​ឪពុក​ម្តាយ​ក្មេង​ឱ្យ​​មក​នាំ​គ្នា​ចាប់​​​ខ្លួន​ជនដៃ​ដល់​​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​ប៉ូលិស​តែ​ម្តង​ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជន​នេះ​បាន​សារ​ភាព​​ថា ខ្លួន​ពិត​ជា​បាន​រំលោភ​ក្មេង​ស្រី​ពិត​ប្រាកដ​​មែន ដោយសារ​តែ​ផឹក​ស្រា​ស្រវឹង ៕