ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្ដីនាំប្រពន្ធមកសម្លា.ប់ក្នុង​​បន្ទប់ផ្ទះ​​សំណាក់​​​​ត្រូវ​បាន​គេប្រទះ​ឃើញគួរ​ឱ្យ​រន្ធត់

11 ឆ្នាំ មុន

សពស្រ្តីម្នាក់​​ត្រូវបាន​គេប្រទះឃើញដេក​ស្លា.ប់ក្នុង​បន្ទប់ផ្ទះ​សំណាក់​ដោយមានស្នាមអារ.ក បង្កឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពីវេលាម៉ោង​៧និង៣០​នាទីព្រឹក​​ថ្ងៃទី១៥​មេសា២០១២​នៅផ្ទះសំណាក់​សុណ្ណារី ស្ថិតក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយត្រូវបានប្រភព​ព័ត៌មាន​អះអាង​ថា​​ ការស្លា.ប់​នេះ គឺប្ដីជាអ្នកនាំមកសម្លា.ប់ គួរឱ្យរន្ធត់។

សពស្រ្តីម្នាក់​​ត្រូវបាន​គេប្រទះឃើញដេក​ស្លាប់ក្នុង​បន្ទប់ផ្ទះ​សំណាក់​ដោយមានស្នាមអារ.ក បង្កឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពីវេលាម៉ោង​៧និង៣០​នាទីព្រឹក​​ថ្ងៃទី១៥​មេសា២០១២​នៅផ្ទះសំណាក់​សុណ្ណារី ស្ថិតក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយត្រូវបានប្រភព​ព័ត៌មាន​អះអាង​ថា​​ ការស្លាប់​នេះ គឺប្ដីជាអ្នកនាំមកសម្លាប់ គួរឱ្យរន្ធត់។

សពស្រ្តី​ខាងលើ​ឈ្មោះ​ ទិត្យ ​ស្រីនាង​ អាយុ៣៤ឆ្នាំ ត្រូវបុគ្គលិក​ផ្ទះសំណាក់​និយាយ​ឱ្យដឹងថា​ នៅមុន​ហេតុការណ៍​នេះមួយថ្ងៃ​ គឺប្ដី-ប្រពន្ធ២នាក់នេះបានចូលមក​សម្រាកនៅ​ផ្ទះសំណាក់​ខាងលើ​ ដែលតាម​ការសន្និដ្ឋាន​ គឺជាគម្រោង​របស់​បុរសជាប្ដីរៀបចំនាំប្រពន្ធមកសម្លាប់នៅទីនេះ។​