ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចូលរួម​សវនាការ​សាធារណៈ​នា​ថ្ងៃ​ប្រកាស​សាលក្រម​នៃ​ការ​ជំនុំ​ជំ​រះ​ក្ដី​“​ឌុ​ច​”

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អង្គ​ជំនុំ​ជំ​រះ​វិសាមញ្ញ ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) ឬ​សាលាក្ដីខ្មែរក្រហម​បាន​ប្រកាស​ដល់​សាធារណជនមន្ដ្រី​ការទូត និង​តំណាង​សារព័ត៌មានជាតិ និង​អន្ដរជាតិ​ឱ្យ​ចូលរួម​សវនាការ​សា​ធារណៈ​នា​ថ្ងៃ​ប្រកាស​សាលក្រម​ប្រឆាំង ​នឹង កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ​ឌុ​ច នៅ​ក្នុង​សំណុំរឿង០០១ នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ខាង​មុខដែល​ប្រធាន​អង្គ​ជំនុំ​ជំ​រះ​សាលាដំបូង​នឹង​អានសេចក្ដី​សង្ខេប​ សាលក្រម​នៅ​ក្នុង​សវនាការនេះ តែ​អង្គ​ជំនុំ​ជំ​រះ​សាលាដំបូង​មិន

រាជធានី​ភ្នំពេញ ៖ អង្គ​ជំនុំ​ជំ​រះ​វិសាមញ្ញ ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) ឬ​សាលាក្ដីខ្មែរក្រហម​បាន​ប្រកាស​ដល់​សាធារណជនមន្ដ្រី​ការទូត និង​តំណាង​សារព័ត៌មានជាតិ និង​អន្ដរជាតិ​ឱ្យ​ចូលរួម​សវនាការ​សា​ធារណៈ​នា​ថ្ងៃ​ប្រកាស​សាលក្រម​ប្រឆាំង​នឹង កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ​ឌុ​ច នៅ​ក្នុង​សំណុំរឿង០០១ នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ខាង​មុខដែល​ប្រធាន​អង្គ​ជំនុំ​ជំ​រះ​សាលាដំបូង​នឹង​អានសេចក្ដី​សង្ខេប​សាលក្រម​នៅ​ក្នុង​សវនាការនេះ តែ​អង្គ​ជំនុំ​ជំ​រះ​សាលាដំបូង​មិន​ទាន់ ប្រកាស​ពេលវេលា​ចាប់ផ្ដើម​សវនាការ​នេះនៅឡើយ​ទេ ។ សំរាប់​ការ​ចូលរួម គួរ​មក​ដល់សាល​សវនាការ​រយៈពេល​មួយ​ម៉ោង​មុនពេល​ចាប់ផ្ដើម​សវនាការ​ដើម្បី​ឱ្យ​មាន​ពេលវេលា​គ្រប់គ្រាន់​សំរាប់​ការ​ត្រួតពិនិត្យ​ផ្នែក សន្ដិសុខ ។ ដើម្បី​ធានា​បាន​សណ្ដាប់ធ្នាប់​នៅក្នុង​សាល​សវនាការ​សាធារណៈ អ្នកចូលរួម ទាំងអស់​ត្រូវ​មក​ដល់​កន្លែង​អង្គុយ​ដែល​បានរៀបចំ​រួច​ក្នុង​សាល​សវនាការ​យ៉ាង​ហោច ណាស់​រយៈពេល​៣០​នាទី​មុន​ពេល​ចាប់ផ្ដើម សវនាការ ។

ទឹកបរិសុទ្ធ​នឹង​ផ្ដល់​ជូន​អ្នកចូលរួម​ពិសា ដោយ​ឥត​គិតថ្លៃ និង​អាច​ទិញ​ភេសជ្ជៈ និងអាហារ​បាន​ក្នុង​បរិវេណ​កង់​ទី​ន​ខាងក្រៅសាល​សវនាការ ។ អ្នកចូលរួម​មិន​ត្រូវអនុញ្ញាត​ឱ្យ​យក​ភេសជ្ជៈ និង​អាហារ​ចូល​ក្នុងសាល​សវនាការ​ឡើយ ។ អ្នកចូលរួម​អាចប្រើប្រាស់​បង្គន់​អនាម័យ​នៅ​ក្នុង​អគារ​សវ​នាការ និង​នៅ​ចំណតរថយន្ដ​របស់​សាលាក្ដី​ ។ អ្នកចូលរួម​អាច​ចត​មធ្យោបាយ​ធ្វើ​ដំណើរផ្ទាល់ខ្លួន ដូច​ជា​រថយន្ដក្រុង និង​រថយន្ដ​តូចនៅ​ចំណត ។ ជន​ពិការ​នឹង​ទទួល​បានការ ជួយ​សំរួល​នានា រួម​ទាំង​ការ​ផ្ដល់​ឱ្យ​នូវ​រទេះរុញ​ផង​។ អង្គ​ជំនុំ​ជំ​រះ​វិសាមញ​ក្នុង​តុលាការ​កម្ពុជា​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ចោមចៅ ដែល​មាន​ចំងាយ​១៦​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ (​ធ្វើ​ដំណើរ​ប្រមាណ​១០​នាទី ពី​អាកាសយានដ្ឋាន​) នៅ​ខាងឆ្វេង​ដៃ​ផ្លូវជាតិលេខ​៤​។

កន្លែង​អង្គុយ​នៅ​ក្នុង​សាល​សវនាការសាធារណៈ​ត្រូវ​បាន​រៀបចំ​សំរាប់​ភាគី​ដើមបណ្ដឹងរដ្ឋប្បវេណី​។ កន្លែង​អង្គុយ​ចំនួន​៩០ ត្រូវ​បាន​បំរុង​ទុក​សំរាប់​ភាគី​ដើមបណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំ​ណុ​រឿង​០០១ និង​មេធាវី​របស់ ពួក​គេ​តាម​សំណើ អង្គភាព​គាំពារ​ជន​រងគ្រោះ ។ កន្លែង​អង្គុយ​ចំនួន​៧០​ទៀត​សំរាប់មន្ដ្រី​ការទូត ប្រទេស​ជា​មិត្ដ​របស់​អ​.​វ​.​ត​.​ក មន្ដ្រី​រដ្ឋាភិបាល និង​អ្នក​សិក្សា​ស្រាវជ្រាវ​រឿង ខ្មែរក្រហម ។ ជា​អតិបរមា កន្លែង​អង្គុយ មាន​២​កន្លែង នឹង​ត្រូវ​បាន​រៀបចំ​ជូន​សំរាប់ តំណាង​ការទូត​ប្រទេស​នីមួយ​ៗ​ ។ ចំណែកកន្លែង​អង្គុយ​ចំនួន​៥០​នឹង​ត្រូវ​រៀបចំ​សំរាប់ តំណាង​អង្គការក្រៅរដ្ឋាភិបាល​ជាតិ និង​អន្ដរជាតិ (​អង្គការក្រៅរដ្ឋាភិបាល​នីមួយ​ៗ​ទទួល បាន​កន្លែង​អង្គុយ​អតិបរមា​ចំនួន​៣)​។ ក្នុងករណី​កន្លែង​អង្គុយ​ទាំងនោះ​នៅ​សល់​ទំនេរ នៅ​ពេល​៣០​នាទី​មុន​ពេល​ចាប់ផ្ដើម​សវ​នា ការ​កន្លែង​អង្គុយ​ទាំងនោះ​នឹង​ត្រូវ​រៀបចំ សំរាប់​សាធារណជន​ទូទៅ ។ អ្នកចូលរួម​ត្រូវចុះ​ឈ្មោះ​ឱ្យ​បាន​មុន​ថ្ងៃ​ផុតកំណត់ ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១០​។

កន្លែង​អង្គុយ​ចំនួន​២៦០ ត្រូវ​រៀបចំ សំរាប់​សាធារណជន​ដែល​មក​ដល់​តុលាការ ដោយ​មធ្យោបាយ​ធ្វើ​ដំណើរ​ដែល​សាលាក្ដី និង​អង្គការក្រៅរដ្ឋាភិបាល​ជា​ដៃគូ​បាន​ផ្ដល់ជូន ។ ឯ​កន្លែង​អង្គុយ​ចំនួន​៣០​ក្នុង​សាលសវនាការ​ត្រូវ​បាន​រៀបចំ​សំរាប់​តំណាង​អ្នកសារព័ត៌មាន​។ តំណាង​អ្នក​សារព័ត៌មាន​ដទៃ ទៀត​នឹង​ត្រូវ​រៀបចំ​ជូន​កន្លែង​អង្គុយ​ក្នុង បន្ទប់​សារព័ត៌​មាននៅ​ជាន់​ផ្ទាល់​ដី​។ អ្នកសារព័ត៌មាន​ផ្នែក​បោះពុម្ព​ត្រូវ​បាន​ផ្ដល់​អាទិភាព ។ ដោយសារ​សាល​សវនាការ​សាធារណៈ មាន​សមត្ថភាព​ផ្ទុក​មាន​កំណត់​ត្រឹម​៥០០កន្លែង និង​ដើម្បី​អនុវត្ដ​តាម​បទបញ្ជា​សន្ដិសុខ ចាំបាច់​នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា អ​.​វ​.​ត​.​ក នឹង អនុញ្ញាត​ឱ្យ​តែ​អ្នក​ដែល​ស្ថិត​ក្នុង​ក្រុម​ទាំង​៥ ខាងលើ​ដែល​បាន​ចុះ​ឈ្មោះ​ជា​មុន និង​ទទួលបានការ​បញ្ជាក់​ថា ទទួល​បាន​កន្លែង​អង្គុយ បំរុង​ទុកជា​មុន​ប៉ុណ្ណោះ ។ អ្នក​ផ្សេង​ពី​នេះ នឹង​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ចូល​សាល​សវនាការនៅ​ថ្ងៃ​នោះ​ឡើយ ៕