ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វស្វាវត្ត-បទរមាំងដើរព្រៃ-ស្មូតបែបពិពណ៌នា

13 ឆ្នាំ មុន

១-សត្វអើយស្វាចារបន់ស្រន់ចូលស្រុក ថ្លៃអើយកុកត្រុកភ្នករកចំណី
នាងអើយរស់ព្រោះស្រេកឃ្លានក្រក្រី សត្វអើយខ្មីឆីពាំនាំអោយបុត្រ។

១-សត្វអើយស្វាចារបន់ស្រន់ចូលស្រុក         ថ្លៃអើយកុកត្រុកភ្នករកចំណី
នាងអើយរស់ព្រោះស្រេកឃ្លានក្រក្រី            សត្វអើយខ្មីឆីពាំនាំអោយបុត្រ។

២-ពៅអើយលើធ្នើកែថែត្បិតកូន                ថ្លៃអើយត្រូនក្បូនហក់ឆក់រោលដុត
មាសអើយចេកត្រេកដៅឆៅបំផុត         នាងអើយកុដិផុតសើមផើមលោតហក់។

៣-តូចអើយចិត្តដិតដាមស្នាមចង្រៃ            ពៅអើយចៃច្នៃទេសធ្វេសបានដក់
កូនអើយលាក់ខ្ជាក់មាត់លាត់កក្ងក់        នាងអើយឆ្ងក់ខក់លៀមបៀមមាសមេ។

៤-ថ្លៃអើយព្រឹកទឹកស្រេកត្រេកស្រូតពូត   ពៅអើយរូតគូថក្រិនកិនបុព្វេ
នួនអើយកិលស្រិលគួចលួចឆ្មក់គេ           សត្វអើយគ្នេររេមិតគិតក្រពះ។

៥-នាងអើយវត្តរាត់រាយមាយជីវិត            ថ្លៃអើយភិតជិតព្រៃមៃរវះ
តន់អើយសត្វខ្ចាត់ជ្រៃរៃរូតរះ                   នួនអើយឈ្នះលះរស់ព្រោះកូនចៅ។

បណ្តៅ៖បៃតងទៅវឹង  ក្រហមនៅទ្រឹង  លឿងត្រូវជាន់ថែម។

ដោយ   វ៉ា    ប៊ុណ្ណនី
អ្នកនិពន្ធឆ្លងដែន
កាល់ហ្គារីខេត្តអាល់បើតា   -កាណាដា  bunnyvar09@yahoo.ca