ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ (ស្ម័គ្រការពារ) បទពស់លេបកន្ទុយ ដោយ វ៉ា ប៊ុណ្ណនី

14 ឆ្នាំ មុន

១-​នាម​ជន​ខេមរា​ស្រឡាញ់​ជាតិ​ ​ ​ ​ចិត្ដ​មិន​ដែល​ឃ្លាត​រឿង​ទឹកដី
ចិត្ដ​មិន​ដែល​ឃ្លាត​រឿង​ទឹកដី​ ​ ​ ​នាម​ជន​ខេមរា​ស្រឡាញ់​ជាតិ​។


ស្ម័គ្រ​ការពារ  «បទ​ពស់​លេប​កន្ទុយ»  ស្មូត​បែប​ពិលាប

១-​នាម​ជន​ខេមរា​ស្រឡាញ់​ជាតិ​    ​    ​    ​ចិត្ដ​មិន​ដែល​ឃ្លាត​រឿង​ទឹកដី
ចិត្ដ​មិន​ដែល​ឃ្លាត​រឿង​ទឹកដី​    ​    ​    ​នាម​ជន​ខេមរា​ស្រឡាញ់​ជាតិ​។
២-​សត្រូវ​ចូល​មក​ទាម​បុរី​    ​    ​    ​កូន​ខ្មែរ​ប្រុស​ស្រី​ក្រោក​ខ្មីឃ្មាត
កូន​ខ្មែរ​ប្រុស​ស្រី​ក្រោក​ខ្មីឃ្មាត​    ​    ​    ​សត្រូវ​ចូល​មក​ទាម​បុរី​។
៣-​ប្រាសាទ​ចែក​ខណ្ឌ​ដែន​សីមា​    ​    ​កេរ​ពី​ដូនតា​មាន​សក្ខី
កេរ​ពី​ដូនតា​មាន​សក្ខី​    ​    ​    ​    ​ប្រាសាទ​ចែក​ខណ្ឌ​ដែន​សីមា​។
៤-​យើង​មិន​កន្ដើយ​រា​ធ្វើ​ហី​    ​    ​    ​កៀក​ស្មាទាន់​ថ្មី​ថែរក្សា
កៀក​ស្មាទាន់​ថ្មី​ថែរក្សា​    ​    ​    ​យើង​មិន​កន្ដើយ​រា​ធ្វើ​ហី​។
៥-​ជាតិខ្មែរ​សា​សាន៍​ស្លូត​នៅ​អាស៊ី​    ​    ​មិន​ដែល​វាតទី​ដោយសារ​ដី
មិន​ដែល​វាតទី​ដោយសារ​ដី​    ​    ​    ​ជាតិខ្មែរ​សាសន៍​ស្លូត​នៅ​អាស៊ី​។
៦-​ចោរ​ខ្មាំង​ទន្ទ្រាន​ស្ម័គ្រ​ដាច់ខាត​    ​    ​កំចាត់​ឧត្បាត​ប្ដូរ​ជីវី
កំចាត់​ឧត្បាត​ប្ដូរ​ជី​វី    ​    ​    ​    ​ចោរ​ខ្មាំង​ទន្ទ្រាន​ស្ម័គ្រ​ដាច់ខាត​។
៧-​បុព្វហេតុ​ប្រាសាទព្រះវិហារ​    ​    ​ខ្មែរ​ឥត​រុញ​រា​បោសសំអាត
ខ្មែរ​ឥត​រុញ​រា​បោសសំអាត​    ​    ​    ​បុព្វហេតុ​ប្រាសាទព្រះវិហារ​។

   ​    ​    ​    ​    ​សីហា​២០០៩
ពាក្យ​បណ្ដៅ
ផ្លូច ផ្លា​វ ផ្លូ​ង ផ្លៀ​ន បើ​មិន​បាន​រៀន​ពិត​រក​មិនឃើញ
ដោយ វ៉ា ប៊ុ​ណ្ណ​នី អតីត​គ្រូបង្រៀន​វិទ្យាល័យ​ពាម​រក៍​(​ព្រៃវែង​)

A: Calgary, Alberta, Canada
E: bunnyvar09@yahoo.ca