ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ (រដូវផ្ការីក) ដោយ ណុប ច័ន្ទតារា

14 ឆ្នាំ មុន

គេង​គិត​ស្រមៃ​រាល់​ថ្ងៃជា​និច្ច សុរិយា​ហៀ​បលិច​ជិត​អស្ដង្គត
ក្រអូប​ក្លិន​ផ្កា​ទ្រូង​ស្ទើរ​រ​ន្ឋ​ត់ សូរ្យសែង​រលត់​បាត់​ចោល​នភា​។

រដូវ​ផ្កា​រីក

ដោយៈ ណុ​ប ច័ន្ទ​តារា             Long Beach, California

គេង​គិត​ស្រមៃ​រាល់​ថ្ងៃជា​និច្ច            សុរិយា​ហៀ​បលិច​ជិត​អស្ដង្គត
ក្រអូប​ក្លិន​ផ្កា​ទ្រូង​ស្ទើរ​រ​ន្ឋ​ត់              សូរ្យសែង​រលត់​បាត់​ចោល​នភា​។
រដូវ​ផ្កា​រីក​ត្រអេកត្រអាល             ស្រណោះ​នាកាល​នឹកឃើញ​គ្រប់​គ្រា
កាច់​ផ្កា​ដាក់​ថូ​យក​ទៅ​បូជា             ថ្វាយ​ព្រះ​ភគវា​ជាទី​គោរព​។
លោក​នេះ​គ្មាន​អ្វី​ជា​អនត្ដា              ផ្ញើ​ព្រេងវាសនា​យក​ព្រះ​ជា​ម្លប់
ទំព័រ​ជីវិត​ដូច​ថ្ងៃ​និង​យប់                ទៅ​មុខ​គ្មាន​ឈប់​ដើរ​តាម​រដូវ​។
ឥឡូវ​ផ្កា​រីក​ដេក​នឹក​អាល័យ            ចិត្ដ​ខ្ញុំ​ស្រមៃ​រង់ចាំ​មើលផ្លូវ
ស្រមៃ​នឹក​កាល​ជួបជុំ​ម៉ែឪ             នឹក​ស្រែ​នឹក​ស្រូវ​ដក់​នៅ​ក្នុង​ចិត្ដ​។
រដូវ​ផ្កា​រីក​នឹក​ដល់​យុវវ័យ              ហុច​ផ្កា​ជូន​ស្រី​កេ​សី​វរមិត្រ
ផ្កា​អើយ​កុំ​រោយ​មេត្ដា​អាណិត            ផ្កា​អើយ​កុំ​ស្វិត​អា​ណី​ត​កវី​។
កវី​សោកស្ដាយ​ផ្ញើ​កាយ​ស្រុក​គេ            មន្ដ​ស្នេហ៍​បំពេរ​បាន​ត្រឹម​សំដី
ស្ដាយ​ជាតិ​ស្ដាយ​ខ្លួន​ស្ដាយ​កំណើត​ថ្មី            ស្ដាយ​ខាន​ជួប​ស្រី​ស្ដាយ​ថ្ងៃ​យើង​ព្រាត់​។