ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​​កសិករ​ស្រុក​លើក​ដែក​ជាយ​ដែន​វៀតណាម​ទទួល​ផល​ពោត​​ក្រហម

13 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ ឆ្នាំ២០១០នេះ មុខ​របរ​កសិ​កម្ម​​ដែល​កសិ​ករ​ក្នុង​ស្រុក​លើក​ដែក​ ខេត្ត​កណ្តាល ទទួល​បាន​ទិន្ន​ផល​​ល្អ​នោះ​គឺពោត​ក្រហម​ ។ លោក​ពូ​កសិករ​​ឈ្មោះ​កន សារឿន អាយុ​៦៧​ឆ្នាំ នៅ​ភូមិ​ខ្ពបអា​ទាវ ឃុំក្អម​សំណរ ស្រុក​លើក​​ដែក​ ខេត្ត​កណ្តាល បាន​រៀប​រាប់​ថា ដោយ​អាកាស​​ធាតុ​​មាន​ការប្រែប្រួល​នៅ​មូល​ដ្ឋានរបស់​គាត់​នាំ​គ្នា​ដាំ​ពោត ​ច្រើន​ជាង​ដាំ​ស្រូវ ។ កាល​ពី​ឆ្នាំ​មុន​កសិ​ករ​ក្នុង​ភូមិ​​នាំ​គ្នា​ធ្វើ​ស្រូវ​មិន​បាន​ផល​ដូច​ ក្តី​ប្រាថ្នា​សោះ​ ដូច្នេះឆ្នាំនេះ​ក៏​នាំ

ខេត្ត​កណ្តាល ៖ ឆ្នាំ២០១០នេះ មុខ​របរ​កសិ​កម្ម​​ដែល​កសិ​ករ​ក្នុង​ស្រុក​លើក​ដែក​ ខេត្ត​កណ្តាល ទទួល​បាន​ទិន្ន​ផល​​ល្អ​នោះ​គឺពោត​ក្រហម​ ។ លោក​ពូ​កសិករ​​ឈ្មោះ​កន សារឿន អាយុ​៦៧​ឆ្នាំ នៅ​ភូមិ​ខ្ពបអា​ទាវ ឃុំក្អម​សំណរ ស្រុក​លើក​​ដែក​ ខេត្ត​កណ្តាល បាន​រៀប​រាប់​ថា ដោយ​អាកាស​​ធាតុ​​មាន​ការប្រែប្រួល​នៅ​មូល​ដ្ឋានរបស់​គាត់​នាំ​គ្នា​ដាំ​ពោត​ច្រើន​ជាង​ដាំ​ស្រូវ ។ កាល​ពី​ឆ្នាំ​មុន​កសិ​ករ​ក្នុង​ភូមិ​​នាំ​គ្នា​ធ្វើ​ស្រូវ​មិន​បាន​ផល​ដូច​ក្តី​ប្រាថ្នា​សោះ​ ដូច្នេះឆ្នាំនេះ​ក៏​នាំ​គ្នា​ដាំ​ពោត​ក្រហម​ម្តង​ក្រែង​បាន​ផល ។ លុះ​ដល់​ថ្ងៃ​ខែ​ប្រមូល​ផល គាត់​ក៏​បាន​ទទួល​​ផល​ច្រើន​ដូច​ក្តី​ប្រាថ្នា​មែន ។ ​ទោះ​​បី​ជា​បែប​ណា​លោក​ពូ​​បាន ត្អូញ​តែ្អរ​ថា របរ​ដាំពោត​ក្រហម​មាន​បញ្ហា​ច្រើន​​ណាស់ ដូច​ជា​ទិញ​ពូជ​ពោត​ពីប្រទេស​វៀត​ណាមមក​ថ្លៃ​ បញ្ហា​ថ្នាំ​បាញ់ បញ្ហា​ជី​ បញ្ហា​ភ្ជួរ​រាស់ជា​ដើម ​។ល។ សុទ្ធ​តែ​ប្រើ​ទុន​ច្រើន​រហូត​ដល់កសិករ​ខ្លះ ខ្ចីប្រាក់​ពីអង្គការ ​ឬ​បណ្តា​ក់​ទុន​ពី​មេ​ឈ្មួញ​ខាង​ប្រទេស​វៀត​ណាម​ក៏​មាន ។

ប្រជា​ជន​​ជាប់​ព្រំដែនកម្ពុជានា​សព្វ​ថ្ងៃ ក៏​ដូច​ជនជាតិ​ខ្មែរ​យើង​ដែរ បើ​អត់​មាន​ពូ​ជ​អត់​មាន​ជី ឬ​ថ្នាំ​គី​មីទៅ​បណ្តាក់​មុន​ក៏​បាន​ ឱ្យ​តែ​បាន​ផលលក់ឱ្យ​គេ​វិញ ហើយ​​យើង​មិន​ធ្វើ​បែប​នេះ ក៏​មិន​អាចធ្វើ​អ្វី​បានដែរ ។ លោក​ពូបន្ត​ថា ភាគ​ច្រើន​​ប្រជា​កសិ​ករ​យើង​នៅ​តាម​ព្រំដែន​ គឺ​បានបណ្តាក់​ទុន​ខាង​វៀត​ណាម​ជា​រៀង​រាល់​ឆ្នាំ ។ ដូច្នេះគាត់​​​មាន​ការស្តាយ​ណាស់ បើ​ខាង​ខ្មែរ​យើង​មាន​ពូជ​មាន ជីមាន​ថ្នាំ ដែលមាន​តំលៃថោក​ល្ម​ម​ទទួល​យក​បាន​គឺ​យើង​​មិនទៅ​បណ្តាក់​​​ទុន​ជា​មួយ​គេទេ ។ ដូច្នេះ​បាន​ជា​សព្វ​ថ្ងៃ​នេះ ក្រោយ​ពី​យើង​បាន​ទទួល​ផល​​ គឺយើង​ប្រមូល​លក់​ទៅ​ឱ្យប្រទេស​វៀត​ណាម​មួយ​ភាគ​ធំ ហើយ​​មួយ​ភាគ​ទៀត​ប្រមូល​លក់​ទៅ​ឱ្យ​ខាង​ក្រុម​ហ៊ុន​ធ្វើ​ចំណី​សត្វ​នៅ​ក្នុង​ប្រទេស ។
លោកពូ​​បានបញ្ជាក់​ថា ប្រជា​កសិករ​ស្រុក​លើក​ដែក​គេ​ដាំតែ​ពោត​ក្រហម​មិន​ដាំ​ពោត​ស​ទេ ពីព្រោះពោត​.ស​ឱ្យផល​តិច ​គ្មាន​ទី​ផ្សារ​ធំ​ដុំ​លក់​ដូរ ការ​​ដាំ​ពោតស​គឺ​សំរាប់​ស្ងោ​រលក់​តែ​​​ប៉ុណ្ណោះ ។

ចំណែក​ពោត​ក្រហម​វិញ សូម្បី​តែ​ម៉ា​ស៊ីន​កិន​ពោត ក៏​ខាង​ប្រជា​កសិករ​វៀតណាម​ គេច្នៃ​​​ធ្វើម៉ា​ស៊ីន​ចល័ត​តូច​ដាក់​តាម​ម៉ូតូ​ដើរកិន​តាម​​ផ្ទះ​ឱ្យ​ប្រជា​ជន​យើង​តាម​តំរូវ​ការ​ទៀត​ផង ។ សព្វ​ថ្ងៃ​ក៏​មាន​ប្រជា​ជន​ខ្មែរ​ខ្លះ​នាំ​គ្នា​ធ្វើ​ម៉ា​ស៊ីន​កិន​ពោត​កែច្នៃ​ដូច​វៀត​ណាម​ដែរ ។ នេះជាពាក្យ​សំដី​របស់​ប្រជា​កសិករ​ដែលបង្ហាញ​ថា បញ្ហា​ទី​ផ្សារ​សំខាន់​​ណាស់​សំរាប់​ការ​​ផលិត​ដំណាំ​កសិ​កម្ម​នានា​ហើយ​អ្វី​ដែល​គួរឱ្យ​កត់​សំគាល់​នោះ​គឺ​ការ​ងារ​កសិ​កម្ម​ បច្ចុប្បន្ន​បញ្ហា​ពូជ និង​ជី និង​ប្រេង​ឥន្ធនៈ​ចាំបាច់ណាស់ បើ​គ្មាន​គ្រប់​លក្ខខណ្ឌ​ទាំង នេះ គឺ​មិន​អាច​ទៅ​រួច​ទេ ៕