ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​ពិសោធន៍​នៃ​ការ​ដក​បណ្ដូ​ល​អំពៅ​ដើម្បី​ឱ្យ​ដើម​ដុះ​លូតលាស់​ស្មើគ្នា

13 ឆ្នាំ មុន

លូតលាស់​ដើម​ធំ និង​ធ្វើ​ឱ្យ​ដើម​តូច​ៗ​អាច​បឺត​ស្រូប​យក​ជីជាតិ​ម្ដង ។ ក្រោយ ពី​ដក​បាន​រយៈពេល ១៥-២០​ថៃ អំពៅ​តូច​ៗ​ដែល​ដុះ​ចេញ​មក​មាន​លក្ខណៈ​ល្អ និង​ចាប់​ផ្តើម​លូតលាស់​ស្មើគ្នា ។ ចំពោះ​ការ​ដកបណ្ដូ​ល​ធ្វើ​ឡើង ៖

ជា​ទូទៅ អំពៅ​ដែល​បែក​បាន​ពី ៣-៥​ដើម​ក្នុង​១​គុម្ព និង​មាន​ដើម​តូច​ដើម​ធំ​។ ក្រោយ​ពី​ឃើញ​បែប​នេះ យើង​ត្រូវ​ដក​បណ្ដូ​ល ដើម​ណា​ដែល​ធំ​ជាងគេ​នោះ​ចេញ ដើម្បី​បង្អាក់​ការ​លូតលាស់​ដើម​ធំ និង​ធ្វើ​ឱ្យ​ដើម​តូច​ៗ​អាច​បឺត​ស្រូប​យក​ជីជាតិ​ម្ដង ។ ក្រោយ ពី​ដក​បាន​រយៈពេល ១៥-២០​ថៃ អំពៅ​តូច​ៗ​ដែល​ដុះ​ចេញ​មក​មាន​លក្ខណៈ​ល្អ និង​ចាប់​ផ្តើម​លូតលាស់​ស្មើគ្នា ។ ចំពោះ​ការ​ដកបណ្ដូ​ល​ធ្វើ​ឡើង ៖

-​    ​នៅ​ពេល​កូន​អំពៅ​មាន​អាយុ​១​ខែ បន្ទាប់​ពី​ដាំ ប្រសិនបើ​អំពៅ​មាន​អាយុ​លើស​ពី​៤០​ថៃ​ឡើង​ទៅ​មិន​អាច​ដកបណ្ដូ​ល​បាន​ទេ ព្រោះ​ធ្វើ​ឱ្យ​អំពៅ​ដុះ​លូតលាស់​មិនល្អ និ​ងៅ​ច​ទៅ​ជា​ក្រិន​វិញ​។
-​    ​បន្ទាប់​ពី​ដក​រួចរាល់​ហើយ យើង​ត្រូវ​ដាក់​ជី​បន្ថែម ដូច​ជា ជី​កំ​ប៉ុ​​ស្ដ ផេះ អាចម៍គោ ដើម្បី​ឱ្យ​ដើម​ដុះ​លូតលាស់​បាន​ល្អ​។
-​    ​សំរាប់​បច្ចេកទេស​ដាំ​ពូជ ការ​រៀបចំ​ដី ការ​ដាក់​ជី និង​ការ​ថែទាំ​ផ្សេង​ៗ​ទៀត ត្រូវ​អនុវត្ដ​ន៍​ជា​ធម្មតា​។
ក្រោយ​ពេល​អនុវត្ដ​ន៍​តាម​បទ​ពិសោធន៍​ខាងលើ យើង​ឃើញ​ថា ដើម​អំពៅ​មានការ​លូតលាស់​បាន​ល្អ​ក្នុង​១​គុម្ព​ៗ​មាន​ដើម​ធំ​ៗ ស្មើ​ៗ​គ្នា និង​ទទួល​បាន​ទ​ន្និ​ផល​ខ្ពស់​។
ចំណាំ ៖ ក្រោយ​ពី​ដក​បណ្ដូ​លហើយ​កុំ​ភ្លេច​ដាក់​ជី​បំប៉ន ទើប​ការ​ដុះ​លូតលាស់​ស្មើគ្នា​។ ប្រសិនបើ​បងប្អូន​កសិករ​ចង់​ដឹងអាច​យកបទ​ពិសោធន៍​នេះ​ទៅ​សាកល្បង​ដោយ​ខ្លួន​បាន​៕
(ដកស្រង់​ពី​ទស្សនា​វ​ដ្តី​កសិក​របស់​អង្គការ​សេ​ដាក​)