ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ហ្លួង​ប្រា​បាង​ដែល​ជា​ក្រុង​បុរាណ​របស់​ប្រទេស​ទ្បា​វ​ក្លាយជា​កន្លែង​ទេសចរណ៍

14 ឆ្នាំ មុន

ក្រុង​ហ្លួង​ប្រា​បាង បាន​ក្លាយជា​គោលដៅទេសចរណ៍​ដំបូង​ដ៏​ល្អ​បំផុត​ក្នុង​ឆ្នាំ​២០១០ តាម​ការ​រៀបចំ​លំដាប់ថ្នាក់​របស់​ទស្សនាវដ្ដីទេសចរណ៍ Wanderlust Travel ខណៈ​ដែលក្រុង​តូ​ក្យូ របស់​ជប៉ុន​ស្ថិត​ក្នុង​លំដាប់​ទី​៥ ។

ក្រុង​ហ្លួង​ប្រា​បាង បាន​ក្លាយជា​គោលដៅទេសចរណ៍​ដំបូង​ដ៏​ល្អ​បំផុត​ក្នុង​ឆ្នាំ​២០១០ តាម​ការ​រៀបចំ​លំដាប់ថ្នាក់​របស់​ទស្សនាវដ្ដីទេសចរណ៍ Wanderlust Travel ខណៈ​ដែលក្រុង​តូ​ក្យូ របស់​ជប៉ុន​ស្ថិត​ក្នុង​លំដាប់​ទី​៥ ។

ទស្សនាវដ្ដី​ខាងលើ​បាន​ប្រកាស​ពី​លទ្ធផល ដែល  Wanderlust Travel Award  បាន​ធ្វើ​ជារៀង​រាល់​ឆ្នាំ ហើយ​ក្នុង​ឆ្នាំ​២០១០ ក្រុងហ្លួង​ប្រា​បាង បាន​ទទួល​តំណែង​ជា​ទិស​ដៅទេសចរណ៍​លំដាប់​ទី​១ ទទួល​បាន​សំលេង ៩៤,៧៥% បន្ទាប់​មក​គឺ ទីក្រុង​សៀ​ណា ប្រទេស​អ៊ី​តា​លី មាន​សំលេង​៩៤,៦៧% និងក្រុង​ប៊ែ​រ​ឡាំង ប្រទេស​អា​ល្លឺ​ម៉​ង់មាន ៩៤,១៥% ។ ក្រុង​ហ្លួង​ប្រា​បាង​គ្រប់គ្រងលំដាប់​ទី​១ ចាប់តាំងពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ២០០៨ នៅ​មុន​ពេល​បាត់បង់​តំណែង​ជា​ក្រុងទេសចរណ៍ ដោយ​ធ្លាក់​ទៅ​លំដាប់​ទី​៧ក្នុង​ឆ្នាំ ២០០៩ ព្រោះ​ទីក្រុង​នេះ​មិន​អាច​រក្សា​ភាពស្រស់​ស្អាត ភាព​គួរ​ឱ្យ​ទាក់ទាញ​ចិត្ដ និង​ទេសភាពល្អ​ដូច​កាលពីមុន ។ នេះ​បើ​តាម​រយៈ​ការបង្ហើប​ឱ្យ​ដឹង​របស់​លោក​ខាំ​តាន់ ស៊ុម​ផា​ន់​វី ឡៃ អនុប្រធាន​នាយកដ្ឋាន​ទេសចរណ៍ ដែលបញ្ជាក់​ប្រាប់​ទីភ្នាក់ងារ​វៀង​ច័ន្ទ​ថែម​។ ដោយឡែក​ក្រុង​ក្យូ​តូ ប្រទេស​ជប៉ុន ដែល​បានទទួល​លំដាប់​ទី​១ ក្នុង​ឆ្នាំ​២០០៩ បច្ចុប្បន្ន​បានទទួល​សំលេង​៩៣,៣៣% ស្ថិត​នៅ​ក្នុង​លំដាប់ទី​៥  ។

លោក​ខាំ​តាន់ ស៊ុម​ផា​ន់​វី​ឡៃ បានឱ្យ​ដឹងថា “​យើង​បាន​ទទួល​សំលេង​គាំទ្រ​ឱ្យ​ស្ថិតក្នុង​លំដាប់​ទី​១ នៅ​ឆ្នាំ​២០១០ ព្រោះ​ស្ថាប័នពាក់ព័ន្ធ​ផ្សេង​ៗ​បាន​អនុវត្ដ​ការងារ​រួម​គ្នា​យ៉ាង​ពេញលេញ​សំរាប់​រៀបចំ​បរិស្ថាន​ដ៏​ស្រស់ស្អាត​តាម​ការ​កំណត់​របស់​អង្គការ​យូ​ណេស្កូ ។ លោក​ខាំ​តាន់ ស៊ុម​ផា​ន់​វី​ឡៃ បាន​បន្ដទៀត​ថា “​ការ​ឈ្នះ​មិនមែន​ជា​រឿង​ងាយស្រួល​ទេ ប៉ុន្ដែ​ការ​ថែរក្សា​លំដាប់ថ្នាក់​ក៏​ជារឿង​កាន់តែ​ពិបាក​ដែរ ដូច្នេះ​ស្ថាប័ន​ពាក់ព័ន្ធផ្សេង​ៗ​ត្រូវ​កំណត់​ផែនការអភិវឌ្ឍន៍ និង​អភិរក្ស​ក្នុង​រយៈពេល​វែង​” ។
ក្រុង​ហ្លួង​ប្រា​បាងបាន​ទទួល​ការ​ជ្រើសរើស​ឱ្យ​ក្លាយជា​ប្រភព​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេ​ស្កូ ក្នុង​ឆ្នាំ​២០០៥​។ នេះ​គឺជា​ទីក្រុង​ចំណាស់​របស់​ឡាវ ដែល​ពោរពេញ​ទៅ​ដោយ​វត្ថុ​បុរាណឆ្លុះ​ប​ញ្ជាំ​ង​ឱ្យឃើញ​ពី​វប្បធម៌ និង​អរិយធម៌​ដ៏​រុងរឿង​ក្នុងអតីតកាល ។ តាម​របាយការណ៍​របស់​សារព័ត៌មាន​ឡាវ ក្នុង​ឆ្នាំ​២០០៩ គឺ​មាន​ភ្ញៀវ​ទេសចរ​ទៅ​ធ្វើ​ទស្សនកិច្ច​ក្រុង​បុរាណ​របស់​ឡាវជាង​៤០០.០០០​នាក់ និង​រំពឹង​ថា ភ្ញៀវ​ទេសចរ​បរទេស​ចំណាយ​ជា​មធ្យម​ក្នុង​ម្នាក់​៧០ ដុល្លារ ក្នុង​រយៈពេល​១​ថ្ងៃ និង​ភ្ញៀវ​ទេសចរក្នុងស្រុក​១៥​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ។

អាជ្ញាធរ​បាន​បំផុស​ចលនា​ឱ្យ​អ្នកស្រុក និង​ភាគី​ផ្សេង​ៗ​ជួយ​គ្នា​ថែរក្សា​ការពារ​ក្រុងបុរាណ​ឱ្យ​ស្ថិត​ក្នុង​ស្ថានភាព​បុរាណ​កាន់តែច្រើន ។ ខណៈ​ដែល​បណ្ដា​មុខ​ជំនួញ និង​ការបំរើសេវា​កម្ម​ផ្សេង​ៗ​មាន​លំហូរ​ចូលរួម​ទាំងភ្ញៀវ​ទេសចរ​កើនឡើង​នៅ​រៀង​រាល់​ឆ្នាំ​នោះ ក្នុងឆ្នាំនេះ​ក៏​បាន​ពង្រឹង​បទដ្ឋាន​ដ៏​តឹងរ៉ឹង​ក្នុងការ​ពិចារណា​អនុញាត​ឱ្យ​គំរោង​សំណង់ផ្សេង​ៗ​រួម​ទាំង​សណ្ឋាគារ និង​ផ្ទះសំណាក់ ដែល​សង់​ខ្ពស់​ផង​ដែរ ៕