ខេត្តកំពង់ស្ពឺ ៖ ស្ត្រីជាបុគ្គលិកមណ្ឌលសុខភាពម្នាក់បានធ្វើអត្តឃាតដោយលេបថ្នាំទឹកប្រភេទសម្លាប់សត្វល្អិតអស់មួួយដបបណ្តាលឱ្យបែកពពុះមាត់ពុលស្លាប់ពុំអាចសង្គ្រោះបានឡើយ ។ ហេតុការណ៍នេះ ត្រូវបានសមត្ថកិច្ចស្រុកបសេដ្្ឋបានឱ្យដឹងថា កើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៣០ មីនា នៅផ្ទះជនរងគ្រោះក្នុងភូមិត្រពាំងខ្នារ ឃុំពោធិ៍ម្រាល ស្រុក បសេដ្ឋ ។ មន្ត្រីប៉ូលិសព្រហ្មទណ្ឌខេត្តបានចុះទៅធ្វើការត្រួតពិនិត្យសពនៅព្រឹកថ្ងៃទី៣០ មីនា នេះឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះកង សុគា អាយុ៤៦ឆ្នាំ ជាបុគ្គលិកមណ្ឌលសុខភាពបសេដ្ឋ-ពោធិ៍ម្រាល មានប្តីឈ្មោះប៉ោ ធឿន អាយុ៤០ឆ្នាំ ។
សាក្សីបានរាយការណ៍ដល់សមត្ថកិច្ចថា អ្នកស្រីកង សុគា បានផឹកថ្នាំប្រភេទសម្លាប់សត្វកណ្តុរ សត្វល្អិត អស់មួយដប (ថ្នាំស៊ុបពែរមេន) ហើយក៏ដេកដួល បែកពពុះមាត់ដង្ហក់ចាប់ពុំឈ្នះនិងត្រូវប្តីដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែក៏ដាច់ខ្យល់ស្លាប់ដោយពុំអាចសង្គ្រោះបាន ។ ក្រោយពីពិនិត្យច្បាស់លាស់ឃើញថា ពិតជាបានផឹកថ្នាំសម្លាប់ខ្លួនមែន មន្ត្រីប៉ូលិសប្រគល់សពឱ្យគ្រួសារធ្វើបុណ្យតាមប្រពៃណីថ្ងៃនោះ ដែរ ។ មន្ត្រីប៉ូលិសបានបញ្ជាក់ថា ការធ្វើអត្តឃាតនេះ គេនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដឡើយទេ ៕
ចែករំលែកព័តមាននេះ