ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧប​ករណ៍​តន្ត្រី​បុរា​ណ​ភ្លេង​ឡើង​អ្នក​តា​និង​អារក្ស

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ គណៈ​កម្ម​ការ​សារ​មន្ទីរ​​ជាតិ​កម្ពុជា​ បាន​យក​ឧបករណ៍​ភ្លេង​​ឡើង​អ្នក​តា​ ឬ​ភ្លេង​លៀង​អា​រក្ស​​ ដាក់​តាំង​សំរាប់​ឱ្យ​កូន​ខ្មែរជំនាន់​ក្រោយ​បាន​ឃើញ​បាន​ស្គាល់​ ជា​ពិសេស​នោះ​ចង់​បង្ហាញ​ភ្ញៀវ​អន្តរ​ជាតិ ​ឱ្យ​កាន់​តែ​ស្គាល់​ច្បាស់​ថា ខ្មែរ​មាន​ឧបករណ៍​តន្ត្រី​បុរាណ​ច្រើន​ប្រភេទ​ណាស់​ ។ ​បើ​តាម​ឯក​សារ​ភ្លេង​ឡើងអ្នក​តា​ ឬ​ភ្លេង​អា​រក្ស​ដែល​បិទ​នៅ​ក្បែរ​ឧបករណ៍​តន្ត្រី​បុរាណ​ខ្មែរ​ដាក់​តាំង​នៅ ​ក្នុង​សារ​មន្ទីរ​ជាតិ​កម្ពុជា​ចាប់​​ពីថ្ងៃ​ទី​២៨ ​កក្កដា

រាជធានីភ្នំពេញ ៖ គណៈ​កម្ម​ការ​សារ​មន្ទីរ​​ជាតិ​កម្ពុជា​ បាន​យក​ឧបករណ៍​ភ្លេង​​ឡើង​អ្នក​តា​ ឬ​ភ្លេង​លៀង​អា​រក្ស​​ ដាក់​តាំង​សំរាប់​ឱ្យ​កូន​ខ្មែរជំនាន់​ក្រោយ​បាន​ឃើញ​បាន​ស្គាល់​ ជា​ពិសេស​នោះ​ចង់​បង្ហាញ​ភ្ញៀវ​អន្តរ​ជាតិ ​ឱ្យ​កាន់​តែ​ស្គាល់​ច្បាស់​ថា ខ្មែរ​មាន​ឧបករណ៍​តន្ត្រី​បុរាណ​ច្រើន​ប្រភេទ​ណាស់​ ។ ​បើ​តាម​ឯក​សារ​ភ្លេង​ឡើងអ្នក​តា​ ឬ​ភ្លេង​អា​រក្ស​ដែល​បិទ​នៅ​ក្បែរ​ឧបករណ៍​តន្ត្រី​បុរាណ​ខ្មែរ​ដាក់​តាំង​នៅ​ក្នុង​សារ​មន្ទីរ​ជាតិ​កម្ពុជា​ចាប់​​ពីថ្ងៃ​ទី​២៨ ​កក្កដា ឆ្នាំ២០១០ រហូត​​ដល់​ខែ​តុលា ឆ្នាំ២០១០ ខាង​មុខ​​ឱ្យ​ដឹង​ថា ភ្លេង​ឡើងអ្នក​តា​​និង​អា​រក្ស​គេ​ប្រគំ​ឡើង​ដោយ​ឧបករណ៍​៥​យ៉ាង​បញ្ចូល​គ្នា​​ មាន ៖ ​ចាប៉ីដង​វែង, ប៉ីអ, ស្គរ​ដៃ ឬ​ស្គរ​អា​រក្ស, ខ្សែ​ដៀវ, និង​ទ្រ​ខ្មែរ​ខ្សែ​បី​​ ។ ឧប​ករណ៍​ទាំង​នោះ​ប្រគំ​ចូល​គ្នា​ក្លាយ​ជា​បទ​ភ្លេង​ដ៏​ពីរោះ​សំរាប់​ឡើង​អ្នក​តា ឬ​លៀង​អា​រក្ស ។

ចំពោះ​ប៉ីអ​ ​គឺ​ជា​ឧប​ករណ៍​មួយ​ធ្វើ​អំពី​បំពង់​ប្ញស្សី​ ដែល​ជា​ផ្នែក​មួយ​នៃ​តន្ត្រី​ខ្មែរ​តាំង​ពីសម័យ​មុន​អង្គរ​មក​ម៉្លេះ ។ ចំណែក​ស្គរ​អារ​ក្ស​ ឬ​ស្គរ​ដៃ ដែល​ធ្វើ​អំពី​ឈើ​ និងស្បែក​ពស់​​ជាឧប​ករណ៍​តន្ត្រីដ៏​មាន​ប្រ​ជា​ប្រិយ​ភាព​មួយ​ក្នុង​ចំណោម​ឧ​ប​ករណ៍​បុរាណ​ផ្សេងៗ​ទៀត​នៅ​ទូ​ទាំង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ ហើយ​បច្ចុប្បន្ន​នេះ​ភាគ​ច្រើន​គេ​យក​​ទៅប្រើ​ក្នុង​វង់​ភ្លេង​ក្នុង​ពិធី​មង្គល​ការ និង​សំរាប់​ប្រគំ​រាំ​រែក​ក្រៅ​ផ្លូវ​ការ​ផ្សេង​ៗ​ទៀត ។ ចំពោះ​ទ្រ​ខ្មែរ​ខ្សែ​បី​ និង​ខ្សែ​ដៀវ​គឺជា​ឧប​ករណ៍​ខ្សែ​បី​ និងខ្សែមួយ​នៅ​ក្នុង​វង់​ភ្លេង​អ្នក​តា​ ឬ អា​រក្ស ដែល​គេ​ប្រគំ​ជា​មួយ​ឧប​ករណ៍​តន្ត្រី​ផ្សេងៗ​ទៀត​បាន​ដែរ ។

ឧប​ករណ៍​ទ្រខ្សែ​បី​ធ្វើ​អំពី ឈើ​ ឆ្អឹង ស្បែក​ពស់ និង​ខ្សែ​លួស ចំពោះ​ខ្សែ​ដៀវ​ធ្វើ​អំពី​ឈើ​ សំបក​ផ្លែ​ឃ្លោក និង​ខ្សែ​លួស​តូច​ឆ្មា ។ ឧប​ករណ៍​តន្ត្រី​​បុរាណ​ក្នុង​វង់​ភ្លេង​អ្នក​តា​ឬអារ​ក្ស​នេះ គេ​អាច​ជ្រើស​រើស​យក​មួយ​ណា​លេង​ជា​ទោល​ក៏​បាន ​​ប្រគំ​ជា​ក្រុម​ក៏​បាន​ ជា ពិសេស​ទៀត​នោះ​ក៏​មាន​ខ្លះ​គេ​​អាច​យក​ទៅប្រគំ​លាយជា​មួយ​ភ្លេង​ស​ម័យ​បាន​ដែរ ដូច​ជា​ស្គរ​ដៃ​ជា​ដើម៕