ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្រធានាធិបតី​​អេហ្ស៊ីប​​ត្រូវហាម​មិន​ឱ្យ​ចាកចេញ​ពីប្រទេស

13 ឆ្នាំ មុន

អតីត​ប្រធានាធិបតី​​​អេហ្ស៊ីប​​លោក​ហូស្នី មូ​បារ៉ាក់ ​​ត្រូវបាន​ហាម​មិន​​ឱ្យ​ចាកចេញ​ពី​​ប្រទេស​​ខណៈ​ពេល​ដែលរដ្ឋាភិបាល​​ បណ្តោះអាសន្ន​​បាន​បង្កើត​​នីតិវិធី​ច្បាប់ប្រឆាំង​រូប​លោក និង​គ្រួសារ​របស់​លោក ។ អគ្គមេធាវី​​របស់​អេហ្ស៊ីប លោក Abdel Meguid Mohmoud ក៏បាន​ប្រកាស​ផង​ដែរ​ថា ទ្រព្យសម្បត្តិ​​ក្នុងស្រុក​​ទាំងអស់​​របស់​លោកមូ​​​បារ៉ាក់ នឹង​ត្រូវផ្អឹប​ទុក​​​​រង់ចាំ​ការ​ស៊ើប​អង្កេត​​​បន្ថែម​​ទៀត ។

អតីត​ប្រធានាធិបតី​​​អេហ្ស៊ីប​​លោក​ហូស្នី មូ​បារ៉ាក់ ​​ត្រូវបាន​ហាម​មិន​​ឱ្យ​ចាកចេញ​ពី​​ប្រទេស​​ខណៈ​ពេល​ដែលរដ្ឋាភិបាល​​បណ្តោះអាសន្ន​​បាន​បង្កើត​​នីតិវិធី​ច្បាប់ប្រឆាំង​រូប​លោក និង​គ្រួសារ​របស់​លោក ។ អគ្គមេធាវី​​របស់​អេហ្ស៊ីប លោក Abdel Meguid Mohmoud ក៏បាន​ប្រកាស​ផង​ដែរ​ថា ទ្រព្យសម្បត្តិ​​ក្នុងស្រុក​​ទាំងអស់​​របស់​លោកមូ​​​បារ៉ាក់ នឹង​ត្រូវផ្អឹប​ទុក​​​​រង់ចាំ​ការ​ស៊ើប​អង្កេត​​​បន្ថែម​​ទៀត ។​
តាម​ប្រភព​​​ព័ត៌​មាន​​​ថា អតីត​​រដ្ឋ​មន្ត្រី​​មួយ​ចំនួន​ស្ថិត​​ក្រោម​របបរបស់​លោក​​មូបារ៉ាក់ ​អតីត​ប្រធានាធិបតី​​អេហ្ស៊ីប ដែលត្រូវ​បាន​​បណ្តេញ​ចេញពីតំណែង​ក៏ស្ថិត​​ក្រោម​ការហាម​មិន​​ឱ្យធ្វើ​​ដំណើ​រចេញ​​ពីប្រទេស​​ ហើយទ្រព្យ​​សម្បត្តិ​របស់ពួកគេ​ក៏​​ត្រូវផ្អឹប​ទុក​ដែរ ​ចាប់តាំង​ពី​​លោក​​មូបារ៉ាក់ ​ត្រូវបាន​​បង្ខំ​ឱ្យ​ចុះ​ចេញពី​តំណែង​​​កាល​ពី​ថ្ងៃទី​​​១១ កុម្ភៈ ​កន្លងមក ។ ​​រដ្ឋ​មន្ត្រី​មួយ​ចំនួន​​ក្នុង​​ចំណោម​​​រដ្ឋមន្ត្រី​​ទាំងនោះ​​ឥឡូវ​​នេះកំពុង​ប្រឈម​មុខនឹង​​ការកាត់ទោស​​​ពីបទ​ចោទ​ប្រកាន់​​​​ពី​ការប្រព្រឹត្ត​​​អំពើ​ពុករលួយ​​​រហូត​ដល់​​ការ​​​សម្លាប់​​បាតុករ​ដោយ​​ខុសច្បាប់។
ប្រភព​ព័ត៌​មាន​​មួយ​និយាយ​​ថា ការ​សម្រេច​​របស់​ប្រទេស​​អេហ្ស៊ីប​​​​ផ្អឹបទុក​​ទ្រព្យ​សម្បត្តិ​​​របស់​លោក​​មូបារ៉ាក់ និងគ្រួសារ​របស់​លោកជា​រឿង​សំខាន់​បំផុត ៕