ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការនាំចេញកូរ៉េខាងត្បូងក្នុងខែវិច្ឆិកា​មានពន្លឺ

12 ឆ្នាំ មុន

ការនាំចេញ​របស់ប្រទេស​កូរ៉េខាង​ត្បូងក្នុង​ខែវិច្ឆិកា និងការនាំ​ចូលកើន​ឡើងជាង​ការរំពឹងទុក ជាប់កំណត់​ត្រាប្រចាំ​ខែ និងឆ្នាំខ្ពស់​បំផុត ។ នេះ​បើតាមទិន្ន​ន័យបង្ហាញ​កាល​ពីថ្ងៃ​អាទិត្យ ប៉ុន្តែ​​ប្រទេស​កូរ៉េ​​ខាងត្បូង​និយាយថា ការលក់​ចេញ​នៅ​​​បរ​ទេសអាច​ធ្លាក់ចុះក្នុង​ឆ្នាំ២០១២ ដោយ​សារ​តម្រូវ​ការតិច​ក្នុងតំបន់ប្រើ​ប្រាស់ប្រាក់អឺរ៉ូ និង​ចិន។ ការរកទីតាំង​នៅបរទេស​ថ្មីរបស់​ក្រុម​ហ៊ុន​កូរ៉េខាង​ត្បូងដែល​ផលិតទំនិញ​នាំចេញ​គន្លឹះ នឹង​បញ្ចប់​តម្រូវការ​ទំនិញពីក្រុម​ហ៊ុនជប៉ុន​ដែលជួប​បញ្ហា​ដោយសារ​រងគ្រោះរញ្ជួយ​ដីឆ្នាំ២០១១ ដែល​វានឹងបន្ថែម​ទម្ងង់នៃការ​នាំចេញ។

ប្រទេសនាំ​ចេញធំលេខ​៧ក្នុងពិភព​លោកកូរ៉េ​ខាង​ត្បូងពេលនេះ​មើលឃើញ​ថា ការនាំទំនិញ​​ចេញទៅ​បរទេសកើន​ឡើង៦,៧​ភាគរយ​​សម្រាប់ឆ្នាំ​២០១២  ធ្លាក់ចុះពី​១៩,៦ភាគ​រយ​ក្នុង​​ឆ្នាំ​២០១១ ​ហើយការ​នាំចូលកើន​ឡើង៨,៧​​ភាគ​រយ ធ្លាក់ចុះពី​២៣,៣ភាគ​រយក្នុងឆ្នាំ​២០១១។ ក្នុងខែធ្នូ ឆ្នាំ២០១១ ការនាំចេញ​កើនឡើង​​១២,៥​​ភាគរយស្មើ​នឹង៤៩,៧​ពាន់លាន​​ដុល្លារ ធៀបខែ​ដដែលឆ្នាំ​២០១១។ ឯការនាំ​ចូលកើន​ឡើង១៤ភាគ​រយស្មើនឹង៤៥,៧​ពាន់លានដុល្លារ ប៉ុន្តែឡើង​ដល់កំណត់ត្រា​ខ្ពស់បំផុត ហើយ​ការ ផលិតកើន​ឡើង៤​ពាន់លាន​ដុល្លារ។

តាមទិន្ន​ន័យខែធ្នូ បង្ហាញ​ថា ការប៉ះពាល់​​សេដ្ឋកិច្ច​ពីវិបត្តិប្រាក់​បំណុល​អឺរ៉ុបមាន​ទំហំតូច​មែន​ទែន​ជាងអ្វី​ដែលយើង​បានភ័យខ្លាច ដោយ​សា​រថា ទស្សន​វិស័យរបស់​វានៅ​មិន​ទាន់ច្បាស់​​លាស់ទាំង​នៅក្នុងន័យ​វិជ្ជមាន និងអវិជ្ជ​មាន។ នេះ​បើតាម​សម្តីអ្នកសេដ្ឋ​កិច្ចនិយាយ។ លោក​Lee Sang Jae ប្រធាន​ផ្នែកសេដ្ឋ​កិច្ច នៃមូល​ប័ត្រ Hyundai និយាយ​ថា ការនាំចេញ​​ក្នុងខែធ្នូ បង្ហាញ​ថា វិបត្តិប្រាក់​បំណុលអឺរ៉ុប​​មិនបន្ថែមផល​ប៉ះពាល់ធ្ងន់ធ្ងរ​ដូចការភ័យ​ខ្លាច​ទេ ហើយប្រទេស​កូរ៉េខាងត្បូង​បាន​គេចផុត​ពី​ការ​ខាតបង់​ក្នុងទីផ្សារ​ផងដែរ។ វាជារឿង​​មួយ​ដែលគេច​មិនរួចសម្រាប់​ការនាំចេញ​ធ្លាក់ចុះក្នុង​​ឆ្នាំ២០១២ ដោយសារ​ស្ថាន​ភាពតំបន់​​ប្រើ​ប្រាក់​អឺរ៉ូ ហើយប្រទេស​ចិនបង្ហាញ​​សញ្ញានៃការ​​កើន​ឡើង​យឺត។

សម្រាប់រយៈ​ពេលពេញ​មួយឆ្នាំ ការនាំ​ចេញ​​​កើនឡើងដល់​៥៥៧,៨ពាន់​លាន​ដុល្លារ ឯការនាំ​​ចូល​សរុបចំនួន​៥២៤,៥ពាន់​លាន​ដុល្លារ។ ក្រសួង​ពាណិជ្ជ​កម្មមិនបាន​ផ្តល់ព័ត៌​មាន​​លម្អិតក្នុង​ដំណើរពាណិជ្ជ​កម្មបរទេស​ក្នុងខែធ្នូ ឡើយ តែ​បានលើក​ឡើងថា ទំព័រខ្មៅ​​សម្រាប់​ការ​​នាំចេញមាន​ផលិតផល​ប្រេង ដែក ដោយ​សារ​​​វិបត្តិ​ប្រាក់បំណុល​អឺរ៉ុប និង​ការ​ធ្លាក់ចុះ​សេដ្ឋ​​កិច្ច​ក្នុង​ប្រទេស​ចិន។ ប្រទេសកូរ៉េ​ខាងត្បូង និងប្រទេស​ដែល​សេដ្ឋ​​កិច្ច​ពឹងផ្អែក​លើការនាំចេញ​​បានរងផល​​ប៉ះ​ពាល់រួចទៅ​ហើយសម្រាប់​តម្រូវការ​ធ្លាក់ចុះ​ក្នុង​ប្រទេស​ប្រើប្រាស់​អឺរ៉ូ និងប្រទេស​មហា​អំណាច​​សេដ្ឋកិច្ចធំៗ​ដូចជាប្រទេស​​ចិន​និង​អាមេរិក។

ប្រទេសចិន​ជាទីផ្សារនាំ​ចេញធំបំផុត​របស់​ប្រទេស​កូរ៉េខាងត្បូង ដោយដណ្តើម​បាន១​ភាគ​៤​​ក្នុងការនាំចេញ​ទៅបរទេស បន្ទាប់ពី​សហ​​ភាព​អឺរ៉ុប និងសហ​រដ្ឋអាមេរិក។ គ្រឿង​អេឡិចត្រូ​​និក​សម្រាប់នាំ​ចេញមាន​ចំនួន​សរុប១ភាគ​៥នៃ​ចំនួន​សរុប បន្ទាប់ពី​​រថ​យន្ត និងគ្រឿង​ម៉ាស៊ីន​ឧស្សាហ​កម្ម។ កិច្ចព្រម​ព្រៀងពាណិជ្ជ​កម្មសេរីជាមួយ​សហ​រដ្ឋ​អាមេរិក និងសហ​ភាពអឺរ៉ុប​នឹងចាប់ផ្តើម​​អនុ​វត្តន៍នៅ​ដើមឆ្នាំនេះ ដែលវានឹង​ជួយឲ្យម្ចាស់​​រោងចក្រកូរ៉េខាង​ត្បូងរីករាយ​ក្នុងការប្រកួត​​ប្រជែងក្នុ​ង​ទីផ្សារទាំង​នោះ៕​