ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់អឺរ៉ូអាចក្លាយ​ជារូបិយ​វត្ថុ​នាំ​មុខ​​គេ​​ក្នុង​ពិភព​លោក

12 ឆ្នាំ មុន

ប្រាក់អឺរ៉ូ​អាចក្លាយ​ជារូបិយ​វត្ថុនាំមុខ​គេក្នុង​ពិភព​លោកក្នុង​រយៈមួយ​ទសវត្ស​ក្រោយ ប្រសិន​បើ​មេដឹកនាំ​នៃប្លុកដែល​ប្រើប្រាស់​រូបិយ​វត្ថុ​​អឺរ៉ូ​តែមួយទទួល​បានជោគ​ជ័យក្នុង​ការ​ចូល​​អន្តរាគមន៍​ពង្រឹងច្បាប់​ហិរញ្ញវត្ថុ។ នេះបើតាម​​លោ​ក ​Christian Noyer មន្ត្រីនៃធនា​គារ​កណ្តាល​​អឺរ៉ុប​និយាយ ។ មេដឹកនាំ​អឺរ៉ុបនៅជាប់​គាំងក្នុងការ​ដោះ​​ស្រាយ​វិវាទ​ក្នុងកិច្ច​ប្រជុំបន្ទាន់​នៅក្នុង​ទីក្រុង Brussels នាថ្ងែទី៩ ធ្នូ ដើម្បីធ្វើ​សេចក្តីព្រាង​​​នៃសន្ធិសញ្ញា​ថ្មីសម្រាប់​ជម្រៅនៃសេដ្ឋ​កិច្ចសហ​​ភាព

ប្រាក់អឺរ៉ូ​អាចក្លាយ​ជារូបិយ​វត្ថុនាំមុខ​គេក្នុង​ពិភព​លោកក្នុង​រយៈមួយ​ទសវត្ស​ក្រោយ ប្រសិន​បើ​មេដឹកនាំ​នៃប្លុកដែល​ប្រើប្រាស់​រូបិយ​វត្ថុ​​អឺរ៉ូ​តែមួយទទួល​បានជោគ​ជ័យក្នុង​ការ​ចូល​​អន្តរាគមន៍​ពង្រឹងច្បាប់​ហិរញ្ញវត្ថុ។ នេះបើតាម​​លោ​ក ​Christian Noyer មន្ត្រីនៃធនា​គារ​កណ្តាល​​អឺរ៉ុប​និយាយ ។ មេដឹកនាំ​អឺរ៉ុបនៅជាប់​គាំងក្នុងការ​ដោះ​​ស្រាយ​វិវាទ​ក្នុងកិច្ច​ប្រជុំបន្ទាន់​នៅក្នុង​ទីក្រុង Brussels នាថ្ងែទី៩ ធ្នូ ដើម្បីធ្វើ​សេចក្តីព្រាង​​​នៃសន្ធិសញ្ញា​ថ្មីសម្រាប់​ជម្រៅនៃសេដ្ឋ​កិច្ចសហ​​ភាព ដើម្បីសម្រាល​វិបត្តិប្រាក់​បំណុល​ដែល​​ចេះ​តែគំរាម​ដល់ការដួល​រលំនៃរូបិយ​វត្ថុអឺរ៉ូ។

វិធានការ​ថ្មីបណ្តោះ​អាសន្នបាន​ធ្វើឲ្យទីផ្សារ​​មានភាពស្ងប់​ស្ងាត់ ប៉ុន្តែក្តី​បារម្ភបាន​លេចឡើង ស្របពេល​ដែលការ​បញ្ជាក់រឿង​លម្អិតចុង​​ក្រោយនៃ​កិច្ចព្រមព្រៀង​នៅមិនទាន់​បាន​សម្រេច ហើយ​សន្ធិសញ្ញា​ថ្មីអាចត្រូវ​ការពេល​​ចរចា​៣ខែ។ ទីភ្នាក់ងារ​អត្រា Fitch បាននិយាយ​ថា ខ្លួន​មានក្តី​ងឿងឆ្ងល់ចំពោះ​ដំណោះស្រាយ​លើវិបត្តិ​ប្រាក់​បំណុល និង​ជំរុញ​ឲ្យមាន​សកម្មភាព​ជាក់​​លាក់បន្ថែម​​ទៀត​ពីECB។

លោកNoyer និយាយ​ថា ប្រសិនបើ​​យើង​ប្រតិបត្តិ​តាមគ្រប់សេច​ក្តីសម្រេចក្នុង​កិច្ចប្រជុំ​ទី​ក្រុងBrussels យើងនឹង​គេចផុតពី​វិបត្តិ​ ហើយ​ក្នុង​រយៈពេល១០​ឆ្នាំទៀត ប្រាក់​អឺរ៉ូ​ប្រហែល​​ក្លាយ​ជារូបិយ​វត្ថុលេខមួយ​ពិភព​លោក៕​