ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពៅ ស័ក្តិ​សិទ្ធិ ជួប​​ប៊ី សុភាព ជា​​គូ​ទស្សន៍​​ទាយ​​លើ​​សង្វៀន CTN

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ​ពៅ ស័ក្តិ​សិទ្ធិ​ មក​ពី​ក្លឹប​ក្រសួង​មហា​ផ្ទៃ​ណាត់​ ប៊ី សុភាព (ពីមុន ម៉ី សុភាព) មក​ពី​ក្លឹប​ព្រះ​ខ័ន​រាជ្យ​ប្រកួត​សាក​កម្លាំង​គ្នា​នៅ​លើ​សង្វៀន CTN ថ្ងៃ​អាទិត្យ​ ទី​១ មករា ម្តង​ទៀតក្នុង​ឋានៈ​ជា​គូ​ទស្សន៍​ទាយ​។ អ្នក​ប្រដាល់​ចាស់​វស្សា​មួយ​គូ​នេះ​មិន​ត្រឹម​តែ​ធ្លាប់​ប្រឡូក​នៅ​លើ​សង្វៀន​ប្រដាល់​ជា​យូរ​ដូច​គ្នា​មក​ហើយ​នោះ​ទេ គឺថែម​ទាំង​ធ្លាប់​ជួប​គ្នា​ជា​ច្រើន​លើក​រួច​​មក​ហើយ​ដែរ​ ប៉ុន្តែ​ចំពោះ​លទ្ធ​ផល​ឈ្នះ និង​ចាញ់​មាន​ទៅ​ មាន​មក ​។ លើក​នេះ​ខ្លា​ចាស់​ទាំង​២នឹងឡើង​មក​បង្ហាញ​ថ្វី​ដៃ​របស់ពួក​គេ​ជូន​​ទស្សនិក​ជន​ទស្សនា​សា​ជា​ថ្មី​ម្តង​ទៀត។

ជើង​ចាស់​ទាំង​២​រូប​នេះ​បើ​និយាយ​ពី​កម្លាំងលែង​ខ្លាំង​ដូច​មុន​ទៀត​ហើយ គឺ​អាច​ល្អ​មើល​បំផុត​ត្រឹម​៣​ទឹក​ដំបូង​ប៉ុណ្ណោះ តែ​បើ​​និយាយ​ពី​ល្បិច​ប្រយុទ្ធ​ មិន​អាច​មើល​ស្រាល​បាន​ឡើយ។ សម្រាប់​ស័ក្តិ​សិទ្ធិ​រហូត​មក​ទល់​នឹង​ពេល​នេះ​ភាគ​ច្រើន​ គឺ​ចូល​ចិត្ត​ប្រកួត​អាង​កម្លាំង​ដដែល​ ឯស្នៀត​​ជង្គង់​ និង​ស្នៀត​កែង​របស់​គេ​វាយ​ចេញ​មិន​សូវ​ច្បាស់​លាស់​ប៉ុន្មាន​ឡើយ។ ស្នៀត​ជើង​ និង​ស្នៀត​ដៃ​របស់​គេ​​មិន​អាច​ធ្វេស​ប្រហែស​បាន​ទេ បើ​ទោះ​ជា​ពេល​ខ្លះ​វាយ​ចេញ​មាន​របៀប​ផ្សង​ព្រេង​បន្តិច​ក្តី​។ ចំណែកប៊ី សុភាព ស្បែក​មុខ​អន់​បន្តិច​ តែ​សម្រាប់​ការ​មក​ប៉ះ​ស័ក្តិ​សិទ្ធិ​លើក​នេះ​ទំនង​ជា​មិន​អី​ទេ ព្រោះ​គេ​មាន​ប្រៀប​ខាង​កំពស់ ហើយ​វាយ​​ចេញ​ពី​ចម្ងាយ​ល្អ​ ជា​ពិសេស​ស្នៀត​​ជើង​ និង​ស្នៀត​ដៃ​របស់​គេ​​អាច​ធ្វើ​ឱ្យ​ស័ក្តិ​សិទ្ធិ​ជួប​ការ​លំបាក​ខ្លះៗ​មិន​ខាន​ឡើយ​។

ឱម សំរេច មក​ពី​ក្លឹប​កង​ទ័ព​ឆត្រ​យោង​៩១១ ជួប​ឃឹម ពេជ្រ​ចិន្តា​ មក​ពី​ក្លឹប​បុរី​នាគ​រាជ។ អ្នក​ទាំង​ពីរ​ក៏​ធ្លាប់​ជួប​គ្នា​ជា​ច្រើន​លើក​រួច​មក​ហើយ​ដែរ​។ សំរេច​មាន​ស្នៀត​​ប្រយុទ្ធ​ល្អ​ ឯកម្លាំង​ក៏​រឹង​មាំ​ផង ។ ម្យ៉ាង​ទៀត​ចលនា​វាយ​លុក​លើ​គូ​ប្រកួត​មាន​ការ​រហ័ស​រហួន ​។ រី​ឯ​ឃឹម ពេជ្រ​ចិន្តា ចិត្ត​តូច​បន្តិច​ ហើយ​ស្បែក​មុខ​ទន់​ជ្រាយ​។ របៀប​វាយ​លុក​របស់​គេ​ភាគ​ច្រើន​វាយ​ជា​ប្រយោល​ច្រើន​ជាង​ការ​ចូល​កៀក ហើយ​សម្រាប់​ការ​ជួប​គ្នា​កន្លង​មក​សំរេចឈ្នះ​ច្រើន​ជាង​ចាញ់​។ លើក​នេះ​ចិន្តា​ពិបាក​ជឿ​ទុក​ចិត្ត​បាន​ណាស់​ បើ​សិន​ជា​ឈ្នះ​គឺ​បណ្តាល​មក​ពី​យី​អ៊ុន​ច្រើន​ជាង​។ នួន​ វិចិត្រ​ មក​ពី​ក្លឹប​ក្រសួង​មហា​ផ្ទៃ​ជួប​អ៊ុង ស៊ី​ណា មក​ពី​ក្លឹប​សិង្ហ​កីឡា​។ នេន វណ្ណា មក​ពី​ក្លឹប​​កង​ពល​ធំ​អន្តរា​គមន៍​លេខ​៣​ព្រះ​វិហារ​ជួប​ សល់ ប៊ុន​ហូវ មក​ពី​ក្លឹប​អាស៊ី​កីឡា ៕   សំអូន