ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការ​ណ៍​ពិ​ភព​លោក​សំ​ខាន់​ៗ​​កើត​ឡើង​ក្នុង​ថ្ងៃ​ទី​31 ​ខែ​ធ្នូ​

12 ឆ្នាំ មុន

*ឆ្នាំ​១២២៥
-ខ្សែ​រាជវង្ស​វៀត​ណាម ​nhà Lýត្រូវ​បាន​រលាយ​ផុត​ពូជ​បន្ទាប់​ពី​បាន​គ្រប​់​គ្រង​ប្រទេស​អស់​២១៦​ឆ្នាំ​។ ខ្សែ​រាជ​វង្ស​នេះ​បាន​ចាប់​ផ្តើម​គ្រប់​គ្រង​ប្រទេស​នៅ​ឆ្នាំ​១០០៩​គឺ​នៅ​​ពេល​ដែល​ស្តេច​ Lý Thái Tổផ្តួល​រំ​លំ​ខ្សែ​រាជវង្ស​ Lê Ngọa Triều។​ អំ​ឡុង​ពេល​នោះ​ប្រទេស​វៀត​ណាម​​មាន​ឈ្មោះ​ថា ដាយ​វៀត​(Đại Việt)។
*ឆ្នាំ​១៦៨៧
-សមា​ជិក​វិហារ​កា​តូ​លិក​និ​កាយ​ប្រូ​តេស្តង់​​របស់​​បា​រាំង​​ Huguenotsលើក​ដំបូង​គេ​បាន​ជិះ​ទូក​ក្តោង​ពី​បា​រាំង​ទៅ​កាន់​កោះ​ Cape of Good Hopeប្រទេស​អា​ហ្វ្រិក​ខាង​ត្បូង​។​
*ឆ្នាំ​១៦៩៥​
-ច្បាប់​យក​ពន្ធ​លើ​បង្អួច​ផ្ទះ​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​ប្រទេស​អង់​គ្លេស​ ​ធ្វើ​ឱ្យ​ម្ចាស់​ផ្ទះ​ជា​ច្រើន​ត្រូវ​រៀប​ឥដ្ឋ​ និង​បង្អួច​ផ្ទះ​ចោល​ដើម្បី​គេច​វេះ​​ពី​ការ​បង់​ពន្ធ​ ។​

*ឆ្នាំ​១៨៣១
-​Gramercy Parkត្រូវ​បាន​ផ្លាស់​ឈ្មោះ​ទៅ​ជា​​ New York City។
*ឆ្នាំ​១៨៧៩
-លោក ​Thomas Alva Edisonបាន​បង្ហាញ​​អំពូល​ភ្លើង​អគ្គិសនី​ដល់​សារ​ធារណជន​ជា​លើក​ដំបូង​នៅ​រដ្ឋ​ញូវ​ជើ​ស៊ី​សហ​រដ្ឋ​អាមេរិក​ ។​
*ឆ្នាំ​១៩០៤
-ការ​ប្រារព្ធ​ពិ​ធី​បុណ្យ​ New Year’s Eveជា​លើក​ដំបូង​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​ Times Squareនៅ​ញូវ​យ៉ក​ស៊ី​ធី សហរដ្ឋ​អាមេរិក​។​
*ឆ្នាំ​១៩០៩
-ស្ពាន​យោល ​Manhattan Bridgeដែល​ភ្ជាប់​តំបន់  ​Lower Manhattanទៅ​កាន់​តំបន់​Brooklynសហ​រដ្ឋ​អាមេរិក​ត្រូវ​បាន​បើក​សម្ពោធឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​។​
*ឆ្នាំ​១៩២៣
-សំ​ឡេង​រោទ៍​របស់​នា​ឡិ​កា​ Big Benនៅ​ប្រទេស​អង់​គ្លេស​ត្រូវ​បាន​ផ្សាយ​តាម​វិទ្យុ​ BBC​ជា​លើក​ដំបូង​ ។​
*ឆ្នាំ​១៩៤៤
-​ប្រទេស​ហុង​គ្រី​ប្រកាស​សង្គ្រាម​ជា​មួយ​ពួក​ណា​ហ្ស៊ី​អា​ល្លឺម៉ង់​ ។​
*ឆ្នាំ​១៩៥៥
-General Motors Corporation(GMG)​បាន​ក្លាយ​ជា​សាជីវ​កម្ម​ផលិត​រថយន្ត​ដំ​បូង​គេ​របស់​សហ​រដ្ឋ​អា​មេរិក​ដែល​រក​ប្រាក់​បាន​១ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ។​
*ឆ្នាំ​១៩៦៣
-សហ​ព័ន្ធ​អា​ហ្វ្រិក​កណ្តាល​បាន​ដួល​រលំ​ជា​ផ្លូវ​ការ​​ហើយ​បែង​ចែក​ទៅ​ជា​ប្រទេស​ហ្សំ​ប៊ី  ម៉ា​ឡា​វី​និង​ប្រទេស​រ៉ូ​ដេស៊ី​ (Rhodesia)។
*ឆ្នាំ​១៩៨១
-រដ្ឋ​ប្រហារ​នៅ​ប្រទេស​ហ្គា​ណា​បាន​ទម្លាក់​រដ្ឋា​ភិ​បាល​គណ​បក្ស​ PNPរបស់​លោក​ប្រធា​នា​ធិបតី​ Hilla Limannនិង​ជំ​នួស​មក​វិញ​ដោយ​ក្រុម​​​ប្រឹក្សា​ការ​ពារ​ជាតិ​អន្តរកាល​មួយ​ដឹក​នាំ​ដោយ​អនុ​សេនីយ៍​ទោ​ទ័ព​អា​កាស​ Jerry Rawlings។
*ឆ្នាំ​១៩៨៣
-រដ្ឋ​ប្រហារ​មួយ​នៅ​ប្រទេស​នី​ហ្សេ​រីយ៉ា​ដឹក​នាំ​ដោយ​ឧត្តម​សេនី​យ៍ត្រី​ Muhammadu Buhari បាន​បញ្ចប់​របប​សា​ធារណរដ្ឋ​ជា​លើក​ទី​២​របស់​ប្រទេស​នេះ​។
*ឆ្នាំ​១៩៨៦
-អគ្គិភ័យ​នៅ​សណ្ឋា​គា​រ ​Dupont Plaza Hotel នៅ​ទី​ក្រុង ​San Juanប្រទេស​ព័រតូ​រី​កូ​បាន​ធ្វើ​ឱ្យ​មនុស្ស​៩៧​នាក់ស្លាប់​បាត់​បង់​ជី​វិត​និង​១៤០​នាក់​ទៀត​រងរបួស​ ។​
*ឆ្នាំ​១៩៩១
-ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ជា​ផ្លូវ​ការ​​ទាំង​អស់​របស់​សហ​ភាព​សូ​វៀត​ត្រូវ​បាន​ទុក​ជា​មោឃៈ​ហើយ​រប​ប​សហ​ភាព​សូ​វៀត​​បាន​រំ​លាយ​ចោល​ជា​ផ្លូវ​ការ​។​
*ឆ្នាំ​១៩៩៩
-លោក​បូ​រីស យែល​ស៊ីន​ប្រធា​នា​ធិបតី​ទី​១​របស់​រុស្ស៊ី​បាន​លា​លែង​ពី​តំណែង​ទុក​ឱ្យ​លោក​នា​យក​រដ្ឋ​មន្ត្រី​វ្ល៉ា​ឌីមៀ ពូ​ទីន​កាន់​តំណែង​ជា​ប្រធា​នា​ធិបតី​ស្តី​ទី ។​
*ឆ្នាំ​២០០៤
-តៃ​វ៉ាន់​បើក​សម្ពោធ​ជា​ផ្លូ​វ​ការ​​នូវ​អគារ​មជ្ឈ​មណ្ឌល​ហិរញ្ញ​វត្ថុ​ពិភពលោក​ប្រ​ចាំ​ក្រុង​តៃ​ប៉ិ​ Taipei 101។ វា​ជា​ប្រភេទ​អគារ​ខ្ពស់​កប់​ព​ពក​ក្នុង​ពិ​ភពលោក​ក្នុង​ពេល​នោះ​(ឆ្នាំ​២០០៤)​ដែល​មានកំពស់​៥០៩ម៉ែត្រ​ ។
*ឆ្នាំ​២០១០
-អេស្តូ​នី​ជា​សាធារណ​រដ្ឋ​មួយ​ក្នុង​តំបន់​បាល់​ទិក​ដែល​បាន​ប្រើ​ប្រាស់​ប្រាក់​យូ​រ៉ូ​ជា​រូបិយប័ណ្ណ​ផ្លូវ​ការ​របស់​ខ្លួន​និង​ក្លាយ​ទៅ​ជា​ប្រទេស​ទី​១៧​ដែល​បាន​ធ្វើ​ដូច្នេះ ៕​