ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នាវាមុជទឹក​​នុយ​ក្លេអ៊ែរ​​​រុស្ស៊ី​មួយ​គ្រឿងត្រូវ​​​ភ្លើង​ឆេះ​

12 ឆ្នាំ មុន

​យោងតាម​​​​ពួកភ្នាក់ងារ​​បន្ទាន់​រុស្ស៊ី​​​ថា ប្រទេស​រុស្ស៊ី​​​​បានប្រមូល​ឧទ្ធម្ភាគចក្រ​​​​ និង​នាវា​សណ្តោង​​ទាំងឡាយ​​ដើម្បី​​​ជួយពន្លត់​​ភ្លើង​​ដែល​​​ឆេះ​​ នាវា​​មុជទឹក​​​នុយក្លេអ៊ែរ​​​​មួយគ្រឿង ​នៅ​​ឯ​ការ​ដ្ឋាន​​នាវា​មួយកាលពីថ្ងៃទី​២៩ ធ្នូ ​ក៏​ប៉ុន្តែ​​​​អត្រា​វិទ្យុ​សកម្ម​​​​ត្រូវបាន​ពិនិត្យ​​​ឃើញ​ថា​នៅ​ធម្មតា​។​ ទូរទស្សន៍​ក្នុងស្រុកមួយ​បានចេញផ្សាយ​​​រូប​ភាព​​​​ទាំងឡាយ​​​បង្ហាញពី​​ពពក ផ្សែង​​​យ៉ាង​​​ធំ​ហុយ​ពី​លើ​ការដ្ឋាន​​​នេះនៅ​តំបន់ MOURMANSK នា​ភាគខាង​​ជើងប្រទេស​។ ​បណ្តា​ឧទ្ធម្ភាគចក្រ​​​​​បាន​ខិតខំ​​​ពន្លត់​ភ្លើង​​ដែលតាម​​សាក្សីទាំងឡាយ​ថា អណ្តាត​ភ្លើង​​មានកម្ពស់​​​​រហូត​ដល់​​​​១០ម៉ែត្រ ពី​លើ​អគារ​។​

​អាជ្ញាធរ​​​រុស្ស៊ី​និយាយ​ថា ​រាល់​អាវុធ​ត្រូវ​បាន​​ដក​យកចេញ​ពី​​នាវា​​​​មុជទឹក​​​ឈ្មោះ EKA-TERINBOURG (ប្រវែង​​​​១៦៧ម៉ែត្រ) ​ដែល​​នាវា​មុជទឹក​នេះ​កាលពីខែ​​​កក្កដា ​​កន្លងមក​នេះ ​​បាន​បាញ់មីស៊ីល​​បាលីស្ទីក​មួ​យគ្រាប់​នៅសមុទ្រ​​​បា​រ៉ែន ​និង​ថា រេអាក់ទ័រ​​នុយក្លេអ៊ែរ​​​របស់​នាវា​នេះ​​​ត្រូវ​បាន​បញ្ឈប់​។​ អ្នកនាំពាក្យ​​​ម្នាក់​របស់​​ក្រសួង​​សភាព​ការណ៍​បន្ទាន់​រុស្ស៊ី​​​​និយាយ​​ថា កម្រិត​វិទ្យុស​កកម្ម​​នៅ​ធម្ម​តា​​ ហើយពុំ​មាន​​មនុស្ស​​​ណាម្នាក់​ត្រូវ​​របួស​ឡើយ​។ តំណាង​ម្នាក់​​របស់​ការដ្ឋាន​នាវា​គូស​បញ្ជាក់​ថា ​​គេបាន​សម្រេច​ជ្រមុជ​នាវា​មុជទឹក​​នេះ​ទៅ​ក្នុងទឹក​​​ ហើយ​​ទុកតែ​​​ច្រក​ខាងលើ​ឱ្យ​​នៅ​ផុត​​ពីទឹក ​​ដើម្បីពន្លត់​ភ្លើង​។ ​

ភ្លើ​ងហាក់​ដូចជា​​​មាន​​​ប្រភពចេញពី​​ចង្ក្រាន​​​ប្រើ​អុស​មួយ​នៃការដ្ឋាន​នាវា ROSLIAKOVO ស្ថិតនៅ​​ចម្ងាយ​​​១.៥០០គីឡូម៉ែត្រ​​​​​​​ខាងជើង​​​​ក្រុង​មូស្គូ ​ក្នុងពេលជួសជុល​នាវា​នេះ​។ នាវាមុជទឹក​​​ EKATERINBOURG ជានាវា​ចំណុះ​​​​១៨.២០០តោន ​​​កសាង​ឡើង​​​កាលពីឆ្នាំ​​១៩៨៤ ដែល​វាអាច​ផ្ទុក​​មីស៊ីល​​បាលីស្ទីក​​១៦គ្រាប់​​​ដែលក្នុង​​មីស៊ីល​នីមួយៗ​មាន​ក្បាល​​​គ្រាប់​​៤​។​ គ្រោះថ្នាក់​​​ធ្ងន់ធ្ងរ​បំផុត​មួយដែល​​កើតមាន​​លើ​នាវា​​មុជទឹក​​រុស្ស៊ី​នៃ​​​សករាជ​ក្រោយ​សូវៀត​​កើត​មាន​កាលពីខែ​​សីហា ឆ្នាំ​២០១០ ​ដោយ​នាវា​មុជទឹក​​​​​នុយក្លេអ៊ែរ​​ KOURSK បានលិច​ក្នុង​​​សមុទ្រ​​​បារ៉ែន​​ ហើយមនុស្ស​​​​១១៨​នាក់ ក្នុង​នាវា​នេះ​​​បានត្រូវស្លាប់ ៕​