ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌​មាន​ដែល​គួរ​​ឱ្យ​រន្ធត់ចិត្ត​ពល​ការិនី​ម្នាក់​រត់​គេច​ក្នុង​ព្រៃ​ស្វែង​រក​ការ​សង្គ្រោះ​នៅម៉ា​ឡេស៊ី

12 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត ៖ តាម​ប្រភព​​ព័ត៌​មាន​​​មួយ​​ពី​​ប្រទេស​​​ម៉ា​ឡេស៊ី​​​ ​ឱ្យ​ដឹង​ថា ពល​ការិនី​​​ម្នាក់​ដែល​​​ធ្វើ​ការ​​​​តាម​ផ្ទះ​នៅ​ប្រទេស​​ម៉ា​ឡេស៊ី​​បាន​ ​លួច​រត់កាត់​​​ព្រៃ​ដើម្បី​​​រក​ការ​សង្គ្រោះ​​​ ព្រោះ​​​តែ​ទ្រាំ​​​មិន​​​បាន​​​នឹង​​ការ​​វាយធ្វើ​បាប​​​​​ ការ​បង្ខំ​​​ឱ្យ​​​​ធ្វើ​ការ​លើស​​​ម៉ោង​​ និង​ហូប​មិន​​​​គ្រប់គ្រាន់ពី​ថៅកែ​​​របស់​ខ្លួន ។

ក្រុង​ប៉ោយ​ប៉ែត ៖ តាម​ប្រភព​​ព័ត៌​មាន​​​មួយ​​ពី​​ប្រទេស​​​ម៉ា​ឡេស៊ី​​​ ​ឱ្យ​ដឹង​ថា ពល​ការិនី​​​ម្នាក់​ដែល​​​ធ្វើ​ការ​​​​តាម​ផ្ទះ​នៅ​ប្រទេស​​ម៉ា​ឡេស៊ី​​បាន​​លួច​រត់កាត់​​​ព្រៃ​ដើម្បី​​​រក​ការ​សង្គ្រោះ​​​ ព្រោះ​​​តែ​ទ្រាំ​​​មិន​​​បាន​​​នឹង​​ការ​​វាយធ្វើ​បាប​​​​​ ការ​បង្ខំ​​​ឱ្យ​​​​ធ្វើ​ការ​លើស​​​ម៉ោង​​ និង​ហូប​មិន​​​​គ្រប់គ្រាន់ពី​ថៅកែ​​​របស់​ខ្លួន  ។  ​ពល​ការិនី​​​នោះ​ឈ្មោះ​​ផួង ម៉ានិត  អាយុ​​៣៦ឆ្នាំ មាន​ទីលំនៅ​​ក្នុង​ភូមិ​ក្រាំង​​​ស្គា​​ ឃុំ​ក្រាំង​​​​ស្គា ស្រុក​​​រលា​ប្អៀរ ខេត្ត​កំពង់​ឆ្នាំង ។ 

តាម​ប្រភព​​ព័ត៌​មាន​​ឱ្យ​ដឹង​ថា  នាង​​ផួង ម៉ានិត ត្រូវ​​​​​ជន​ជាតិ​​ខ្មែរ​ម្នាក់​​​​​​​រស់​​នៅ​ប្រទេស​​​ម៉ា​ឡេស៊ី​ ​ប្រទះ​ឃើញ​​​នៅ​កណ្តាល​​​ព្រៃ​​ ហើយ​​ពេល​​សួរនាំ​ទើប​ដឹង​រឿង​​លំបាក​​​វេទនា​​នៅ​ផ្ទះ​ថៅ​កែ​ ព្រម​ទាំង​​រង​ការ​ចាប់​រំលោភ​​​ថែម​ទៀតផង ។ ​​នាង​ប្រាប់ថា ​​នាងទៅធ្វើ​ការ​​តាម​រយៈ​​ក្រុមហ៊ុន​មួយដោយ​​គេ​ឱ្យ​ធ្វើការ​​​​​​មួយថ្ងៃ​ពី​៥ទៅ​៦​កន្លែង ។

ពលការិនី​នោះ​​ត្រូ​វជន​រួមជាតិ​​របស់​ខ្លួន​​ជួប​ប្រទះ​ក្នុងព្រៃ​កាល​ពី​ថ្ងៃទី២២ ធ្នូ ហើយ​ពេលនេះ ​កំពុង​ស្នាក់នៅជាមួយ​គ្រួសារ​ខ្មែ​រក្នុងភូមិមួយ​ដែល​សំបូរ​ជន​ជាតិ​ខ្មែរ​​​រស់នៅ​​​​ ។ គេកំពុង​ទាក់​ទង​ជា​មួយអង្គ​​​ការ​​​សម្ព័ន្ធ​ចាប់ដៃ​​ដែល​មាន​ទី​ស្នាក់ការ​នៅ​រាជធានីភ្នំពេញ ដើម្បី​នាំ​នាង​ផួង ម៉ានិត មក​ស្រុក​វិញ​ ។

លោកចាន់​​​ សារុន ​​ប្រធាន​​​គម្រោង​​​កម្ម​វិធី​​​​បង្ក្រាប​​ការ​ជួញដូរ​​មនុស្ស​​នៃ​អង្គការ​​​​សម្ព័ន្ធ​​​ចាប់ដៃ ​​បានប្រាប់​តាមទូរស័ព្ទ​​​​​នា​ព្រឹកថ្ងៃ​ទី២៩ ​ធ្នូ ថា ​អង្គ​ការ​​របស់លោក​​កំពុង​​ ទាក់ទង​ជាមួយ​អង្គការ​​​​ដៃគូ​មួយ​​ទៀត​ឈ្មោះ​​អង្គការ​​ «កានីតា» ស្ថិត​​​​ក្នុង​ប្រទេស​ម៉ាឡេស៊ីដើម្បី​ទាក់ទង​​ទៅ​​ស្ថានទូត​កម្ពុជា​​នៅ​ប្រ​ទេស​ម៉ា​ឡេស៊ី នាំ​នាង​ផួង ម៉ានិត ​​មក​ប្រ​ទេស​កម្ពុជា​​វិញ នៅ​​សប្តាហ៍​ក្រោយ​ ។

ប្រភព​ដដែល​​ប្រាប់ទៀត​ថា យោង​តាម​ការ​​សួរ​នាំ​តាម​ទូរ​ស័ព្ទ​ ពល​ការិនី​នោះ​​ប្រាប់​ថា នាង​ទៅ​ធ្វើ​​ការ​នៅ​ប្រទេស​ម៉ា​​ឡេស៊ី​​ អស់​រយៈ​ពេល​​១​ឆ្នាំ មក​ហើ​យ តាម​រយៈ​ក្រុម​ហ៊ុន​មួយ​នៅ​​​ស្រុក​​ខ្មែរ​​​ឈ្មោះ​ ZEN ​មាន​ស្នាក់​ការ​នៅ​រាជ​ធានី​​ភ្នំពេញ ។ ដោយ​សារ​ទ្រាំ​មិន​បាននឹង​​ការ​ងារ​​​​​ហូប​មិន​គ្រប់​គ្រាន់​ ការ​​វាយ​​ធ្វើ​បាប​ និង​ឱ្យ​ធ្វើ​ការ​​លើ​ស​ម៉ោង​​ទើប​នាង​​រត់​គេច​​ចេញ​​ ហើយ​​​នៅ​ក្នុង​ព្រៃ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​ជន​ជាតិ​ខ្មែរ​​ដូច​គ្នា ​។

លោក​ចាន់ សារុន ​​ប្រាប់​​​ថា ​នៅ​ប្រ​ទេស​ម៉ា​ឡេស៊ី​ មាន​ខ្មែរ​យើង​​​ច្រើន​​​​​​គ្រួ​សារ​​កំពុង​រស់​នៅ​​ភូមិ​មួយ​ ហើយ​​​​មន្ត្រី​​អង្គ​ការ​របស់​លោក​ធ្លាប់​​​​​ទៅ​ដល់ទើប​​គេស្គាល់​​លោក ​​ហើយ​ទាក់​ទង​ប្រាប់​តាម​ទូរស័ព្ទ​មក​អង្គ​ការ​របស់​លោក​​​​ ។

ក្រុម​ហ៊ុន ZEN ​នោះ​មិន​អាច​សុំ​ការ​បំភ្លឺ​​​បាន​ទេ ព្រោះ​មិន​ស្គាល់​​​អា​សយ​ដ្ឋាន ៕  អរុណ