ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​សំខាន់ៗ​ជុំវិញ​ពិភពលោក​ដែល​កើត​ឡើង​នៅ​​ថ្ងៃទី 29 ធ្នូ

12 ឆ្នាំ មុន

*ឆ្នាំ១៧៧៨ សង្គ្រាម​​​បដិវត្ត​ន៍អាមេរិក ៖ ​​ទាហាន​អង់គ្លេស​​៣.៥០០នាក់ ​​ក្រោម​ការដឹក​នាំ​របស់លោកវរ​សេនីយ៍​ទោ Archibald Campbell បានចូលកាន់​កា.ប់​ប្រទេស​ហ្សក​ហ្ស៊ី។
*​ឆ្នាំ​១៩៩១ ប្រទេស​ម៉ុង​ហ្គោលី​ទទួលបាន​ឯក​រាជ្យ​ពី​​សែរាជ្យ​វង្ស Qing របស់​ប្រទេស​ចិន។
*ឆ្នាំ​១៩៩៨ មេ​ដឹ​ក​នាំ​ខ្មែរ​ក្រហម​​បាន​ធ្វើ​ការ​សុំ​ទោ​ស​ចំពោះ​​​របប​ប្រល័យពូជសាសន៍​ក្នុង​ទសវត្ស​ទី៧០ ដែលបានសម្លា.ប់​ប្រជា​ជន​​ស្លូត​ត្រង់​ជាង​១​លាននាក់ ។

*ឆ្នាំ១៧៧៨  សង្គ្រាម​​​បដិវត្ត​ន៍អាមេរិក ៖ ​​ទាហាន​អង់គ្លេស​​៣.៥០០នាក់ ​​ក្រោម​ការដឹក​នាំ​របស់លោកវរ​សេនីយ៍​ទោ Archibald Campbell បានចូលកាន់​កាប់​ប្រទេស​ហ្សក​ហ្ស៊ី។
*​ឆ្នាំ​១៩៩១ ប្រទេស​ម៉ុង​ហ្គោលី​ទទួលបាន​ឯក​រាជ្យ​ពី​​សែរាជ្យ​វង្ស Qing របស់​ប្រទេស​ចិន។
*ឆ្នាំ​១៩៩៨  មេ​ដឹ​ក​នាំ​ខ្មែរ​ក្រហម​​បាន​ធ្វើ​ការ​សុំ​ទោ​ស​ចំពោះ​​​របប​ប្រល័យពូជសាសន៍​ក្នុង​ទសវត្ស​ទី៧០ ដែលបានសម្លាប់​ប្រជា​ជន​​ស្លូត​ត្រង់​ជាង​១​លាននាក់ ។
*​​ឆ្នាំ​២០០១  អគ្គិភ័យ​​ឆាបឆេះ​មជ្ឈ​​មណ្ឌល​​លក់​ទំនិញ​ក្នុងទីក្រុង​លីម៉ា ប្រទេសប៉េរូ បណ្តាល​ឱ្យ​​មនុស្ស​ជាង​២៩១​នាក់​ស្លាប់បាត់បង់ជីវិត ។
*ឆ្នាំ​២០០៦ ​ចក្រភព​អង់គ្លេស​បានយល់​ព្រម​​សង​បំណុល​​​ចុង​ក្រោយ​​របស់ខ្លួន​ចំនួន​១០០​​លានដុល្លារ​ទៅឱ្យ​សហ​រដ្ឋ​អាមេរិក​​ និងកាណា​ដា​ដែល​ជាសំណង​ចំពោះ​​សង្គ្រាម​លោក​លើកទី២ ។
*​ឆ្នាំ២០០៨  ប្រទេស​​បង់ក្លាដែស​រៀបចំ​ការ​​បោះឆ្នោត​ជាតិរបស់ខ្លួន ។
*​ឆ្នាំ២០០៩  ប្រទេសថៃ​​បញ្ចប់​​ការ​ធ្វើ​មាតុ​ភូមិ​និវត្ត​ជនភៀស​ខ្លួន​ម៉ុង (Hmong)ទៅ​កាន់ប្រទេសឡាវវិញ ។
-ប្រទេស​ចិន​បានក្លាយ​ទៅជា​ទីផ្សារ​​​មួយ​​​​​ដ៏ធំ​បំផុត​​លើកដំបូង​ក្នុង​ការ​ទិញទំនិញ​ពី​ប្រទេស​ជប៉ុនជំនួស​​ឱ្យ​​សហរដ្ឋអាេមរិក ។
*​ឆ្នាំ២០១០  ជន​ជាតិ​សៀម​ចំនួន​៧​នាក់ ​រួម​បញ្ចូល​ទាំងសមាជិក​សភា​ម្នាក់​ផង​ត្រូវបានចាប់​​ខ្លួន​ពីបទ​ចូលក្នុងទឹក​ដី​កម្ពុជា​ដោយខុស​ច្បាប់ ។
-ក្រុមបាល់ទាត់​ប្រទេស​ម៉ាឡេស៊ី​​ឈ្នះជើង​ឯក​​ AFF Suzuki Cup ​ក្រោយពីផ្តួល​ក្រុម​​ឥណ្ឌូ​ណេ​ស៊ី​ ៤-២ ។
-រដ្ឋាភិបាល​​ប្រទេសចិន​​បាន​កំណត់​វិធាន​​ការណ៍​ថ្មី​​ ដើម្បីបង្ក្រាប​អំពើ​ពុករលួយ ៕