*ឆ្នាំ១៨៦២ ដូនជី៤នាក់បានស្ម័គ្រចិត្តបម្រើការងារជាគ្រូពេទ្យនៅលើនាវាកងទ័ពជើងទឹក USS Red Rover ។ ការស្ម័គ្រចិត្តនេះ ត្រូវបានគេចាត់ទុកថា ជាគ្រូពេទ្យស្ត្រីលើកដំបូងបង្អស់ក្នុងមន្ទីរពេទ្យនាវាសហរដ្ឋអាមេរិក ។
*ឆ្នាំ១៩៣៣ វិទ្យុផ្សាយសំឡេង FM ត្រូវបានផ្តល់អាជ្ញាប័ណ្ណឱ្យបើកដំណើរការជាលើកដំបូង ។
*ឆ្នាំ១៩៧៦ គណបក្សកុំមុយនីស្តរបស់ប្រទេសណេប៉ាល់ត្រូវបានបង្កើតឡើង ។
*ឆ្នាំ១៩៩៦ កូដកម្មដ៏ធំបំផុតមិនធ្លាប់មានពីមុនមកបានចាប់ផ្តើមកើតឡើងក្នុងប្រទេសកូរ៉េខាងត្បូង ។ កូដកម្មនេះ មានគោលបំណងឱ្យរដ្ឋាភិបាលគោរពច្បាប់ការងារ ។
*ឆ្នាំ១៩៩៨ ប្រទេសអ៊ីរ៉ាក់បានប្រកាសពីចេតនារបស់ខ្លួនក្នុងការបណ្តេញចេញយន្តហោះចម្បាំងសហរដ្ឋអាមេរិក និងអង់គ្លេសដែលហោះហើរល្បាតរំលោភចូលតំបន់ហាមឃាត់នៅភាគខាងជើង និងខាងត្បូងប្រទេសរបស់ខ្លួន ។
*ឆ្នាំ២០០៤ រញ្ជួយដីកម្រិត៩,៣រីចស្ទ័រដែលបង្កឱ្យមានរលកយក្សស៊ូណាមិកើតឡើងក្នុងប្រទេសស្រីលង្ការ, ឥណ្ឌា, ឥណ្ឌូណេស៊ី, ថៃ, ម៉ាឡេស៊ី និងម៉ាល់ឌីវ បណ្តាលឱ្យមនុស្សជាង២សែននាក់ស្លាប់បាត់បង់ជីវិត ។
*ឆ្នាំ២០០៦ ការផ្ទុះបំពង់បង្ហូរប្រេងក្នុងតំបន់ Lagos ប្រទេសនីហ្សេរីយ៉ា បណ្តាលឱ្យមនុស្ស២៦០នាក់ ស្លាប់បាត់បង់ជីវិត ។
*ឆ្នាំ២០០៨ ប្រទេសប៉ាគីស្ថានបានដាក់ពង្រាយកងទ័ពជាង២ម៉ឺននាក់នៅតាមបណ្តោយព្រំដែនរបស់ខ្លួនជាប់ជាមួយប្រទេសឥណ្ឌា ។
*ឆ្នាំ២០០៩ ប្រទេសឥណ្ឌាបានប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធខួបលើកទី៥ ដល់អ្នកស្លាប់បាត់បង់ជីវិតនៅក្នុងឧបទ្ទហេតុរលកយក្សស៊ូណាមិកាលពីឆ្នាំ២០០៤ ។
*ឆ្នាំ២០១០ ប្រទេសចិន និងកូរ៉េខាងត្បូងបានរៀបចំការប្រជុំបន្ទាន់មួយ បន្ទាប់ពីមានភាពតានតឹងក្នុងទឹកដីឧបទ្វីបកូរ៉េ ៕
ចែករំលែកព័តមាននេះ