ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​អន្តរជាតិ​សំ​ខាន់​ៗ​កើត​ឡើង​ក្នុង​ថ្ងៃទី​២៤ ​ខែ​ធ្នូ​

12 ឆ្នាំ មុន

*ឆ្នាំ​១៩២៤
-ប្រទេស​អាល់​បា​នី​ក្លាយ​ជា​សាធារណ​រដ្ឋ​ ។
*ឆ្នាំ​១៩៤១
-កង​ទ័ព​ជប៉ុន​ចូល​កាន់​កា.ប់​ទី​ក្រុង​ គូ​ឈីង​(Kuching)ប្រទេស​ម៉ា​ឡេ​ស៊ី ។
*ឆ្នាំ​១៩៥១
-ប្រទេស​លី​ប៊ី​ទទួល​បាន​ឯក​រាជ្យ​ពី​អ៊ី​តា​លី​ ។​ ស្តេច​ Idris Iត្រូវ​បាន​គេ​ប្រកាស​ជា​មហា​ក្សត្រ​គ្រប់​គ្រង​ប្រ​ទេស​នេះ​។
*ឆ្នាំ​១៩៥៣
-ស្ពានផ្លូវ​រថភ្លើង​មួយ​នៅ​តំបន់​ Tangiwai​ក្នុង​ប្រទេស​ណូ​វែល​ហ្សេឡង់​ត្រូវ​បាន​បំ​ផ្លាញ​ដោយ​ល្បប់​ហូរ​កប់​បង្ក​គ្រោះ​ថ្នាក់​ដល់​អា​យុ​ជី​វិត​មនុស្ស​១៥៣​នាក់​ដែល​កំពុង​ជិះ​នៅ​លើ​រថភ្លើង​មួយ​ខ្សែ​ ។

*ឆ្នាំ​១៩២៤
-ប្រទេស​អាល់​បា​នី​ក្លាយ​ជា​សាធារណ​រដ្ឋ​ ។
*ឆ្នាំ​១៩៤១
-កង​ទ័ព​ជប៉ុន​ចូល​កាន់​កាប់​ទី​ក្រុង​ គូ​ឈីង​(Kuching)ប្រទេស​ម៉ា​ឡេ​ស៊ី ។
*ឆ្នាំ​១៩៥១
-ប្រទេស​លី​ប៊ី​ទទួល​បាន​ឯក​រាជ្យ​ពី​អ៊ី​តា​លី​ ។​ ស្តេច​ Idris Iត្រូវ​បាន​គេ​ប្រកាស​ជា​មហា​ក្សត្រ​គ្រប់​គ្រង​ប្រ​ទេស​នេះ​។
*ឆ្នាំ​១៩៥៣
-ស្ពានផ្លូវ​រថភ្លើង​មួយ​នៅ​តំបន់​ Tangiwai​ក្នុង​ប្រទេស​ណូ​វែល​ហ្សេឡង់​ត្រូវ​បាន​បំ​ផ្លាញ​ដោយ​ល្បប់​ហូរ​កប់​បង្ក​គ្រោះ​ថ្នាក់​ដល់​អា​យុ​ជី​វិត​មនុស្ស​១៥៣​នាក់​ដែល​កំពុង​ជិះ​នៅ​លើ​រថភ្លើង​មួយ​ខ្សែ​ ។
*ឆ្នាំ​១៩៦៤
-កង​ទ័ព​វៀត​កុង​បាន​បំ​ផ្ទុះ​គ្រាប់​បែក​នៅ​សណ្ឋាគារ​ Brinks ក្នុង​ទី​ក្រុង​សៃ​ហ្គន​ដើម្បី​បង្ហាញ​ថា ខ្លួន​មាន​លទ្ធ​ភាព​វាយ​ប្រហារ​លើ​អា​មេរិក​នៅ​ក្នុង​ទី​ក្រុង​ដែល​ការពារ​យ៉ាង​មាំ​មួយ​នេះ​។ មាន​ជន​​​ជាតិ​អា​មេរិក​២​នាក់​បាន​ស្លាប់​បាត់​បង់​ជី​វិត​និង​៦០នាក់​ទៀត​បាន​រង​របួស​ក្នុង​ព្រឹត្តិការណ៍​បំ​ផ្ទុះ​គ្រាប់​បែក​នោះ​ ។​
*ឆ្នាំ​១៩៦៦
-យន្ត​ហោះ​ដឹក​ជញ្ជូន​ធុន ​CL-44របស់​កា​ណា​ដា​ដែល​ជួល​ដោយ​កង​ទ័ព​សហ​រដ្ឋ​អា​មេរិក​បាន​ធ្លាក់​នៅ​ក្នុង​ភូមិ​​តូច​មួយ​នៅវៀត​ណាម​ខាង​ត្បូង​សម្លាប់​អស់​មនុស្ស​១២៩​នាក់​ ។​
*ឆ្នាំ​១៩៦៨
-ក្រុម​នា​វឹក​របស់​នា​វា​ស្រាវ​ជ្រាវ​អា​មេរិក ​USS Pueblo (AGER-2)ត្រូវ​កូ​រ៉េ​ខាង​ជើង​ដោះ​លែង​បន្ទាប់​ពី​បាន​ជាប់​ឃុំ​អស់​១១​ខែ​ពី​បទ​សង្ស័យ​យក​ការណ៍​។
*ឆ្នាំ​១៩៧៩
-រ៉ុក្កែតស្រាវ​ជ្រាវ​ Arianeរបស់​ទ្វីប​អឺរ៉ុប​លើក​ដំបូង​ត្រូវ​បាន​បាញ់​បង្ហោះ ។
*ឆ្នាំ​១៩៩៧
-ការ​សម្លាប់​រង្គាល​នៅ​ក្នុង​ភូមិ​តូច​ៗ​ចំនួន​២​ក្នុង​តំបន់​Tiaretប្រទេស​អា​ល់​ហ្សេរី​បាន​ធ្វើ​ឱ្យ​មនុស្ស​ពី​៥០​​ទៅ​១០០​នាក់​បាត់​បង់​ជី​វិត​ ។​
*ឆ្នាំ​២០០២
-តាម​សេចក្តី​រាយ​ការណ៍​ដោយ​វិទ្យុ​ប្រទេស​អុី​រ៉ង​់​មួយ​ថា យន្ត​ហោះ​ដឹក​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​អ៊ុយ​ក្រែន​និង​រុស្ស៊ី​បាន​ធ្លាក់​ក្នុង​ភាគ​កណ្តាល​នៃ​ប្រទេស​អុីរ៉ង់​សម្លាប់​អស់​មនុស្ស​៤៦​នាក់​ ការ​ធ្លាក់​នោះ​កើត​ឡើង​ដោយ​សារ​ការ​ធ្វេស​ប្រហែស​របស់​អ្នក​បើក​បរ ។
*ឆ្នាំ​២០០៣
-ប្រធា​នា​ធិបតី​របស់​ប្រទេស​បូលី​វី​លោក​Carlos Mesaបាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អា​សន្ន​បន្ទាប់​ពី​ទឹក​ជំនន់​នៅ​កណ្តាល​ប្រទេស​នេះ​​សម្លាប់​មនុស្ស​អស់​១៩​នាក់​និង​ប្រព័ន្ធ​ដឹក​ជញ្ជូន​រង​ការ​បំ​ផ្លាញ​។
*ឆ្នាំ​២០០៥
-សភា Congressអាមេរិក​បាន​ទាត់​ចោល​សំ​ណើ​របស់​លោក​សី្រ ​Condoleezza Rice ដែល​សុំ​យក​​​​ទឹក​ប្រាក់​៥០​លាន​ដុល្លារ​ទៅ​ជួយ​សហ​គន៍​អា​ហ្វ្រិក​ប្រើ​ក្នុង​បេសកកម្ម​ការ​ពារ​សន្តិ​ភាព​អំឡុង​ជម្លោះ​​នៅ​តំបន ់​Darfur ។
*ឆ្នាំ​២០០៧
-​មនុស្ស​យ៉ាង​ហោច​ណាស់​១២នាក់​បាន​ស្លាប់​បាត់​បង់​ជី​វិត​និង​១៥​នាក់​ទៀត​បាន​បាត់​ខ្លួន​នៅ​ក្នុង​ការ​បាក់​រលំ​អគារ​មួយ​នៅ​ទី​ក្រុង​Alexandria​​​​ប្រទេស​អេហ្ស៊ីប​។
*ឆ្នាំ​២០១០​
-មនុស្ស​យ៉ាង​ហោច​ណាស់​ ៣២នាក់​បាន​ស្លាប់​បាត់​បង់​ជី​វិត​នៅ​ក្នុង​ការ​បំ​ផ្ទុះ​គ្រាប់​បែក​មួយ​ក្បែរ​ទី​ក្រុង​ Josប្រទេស​នី​ហ្សេរី​យ៉ា​អំ​ឡុង​ថ្ងៃ​បុណ្យ​ Christmas Eve ៕