ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈគ្រប់គ្រងវិទ្យាស្ថាន និងសាលារៀនអន្តរទ្វីបអាមេរិកាំងដឹកនាំក្រុមការងារចុះជួយច្រូតស្រូវប្រជាកសិករ និងពិនិត្យព្យាបាលជំងឺ

12 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ ៖​ ​ កាលពីចុង​សប្តាហ៍​កន្លង​ទៅនេះ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងបុគ្គលិក នៃវិទ្យាស្ថាន និងសាលារៀន អន្តរ​ទ្វីបអាមេរិកាំង សរុប១១០នាក់ ដឹកនាំដោយ លោកឧកញ៉ាវេជ្ជបណ្ឌិតគួច ម៉េងលី ជាប្រធាន និងចាងហ្វាង នៃវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីបអាមេរិកាំង បានចុះសួរសុខទុក្ខ ជួយ​ច្រូត​

ខេត្ត​កំពង់​ស្ពឺ ៖​ ​ កាលពីចុង​សប្តាហ៍​កន្លង​ទៅនេះ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងបុគ្គលិក នៃវិទ្យាស្ថាន និងសាលារៀន អន្តរ​ទ្វីបអាមេរិកាំង សរុប១១០នាក់ ដឹកនាំដោយ លោកឧកញ៉ាវេជ្ជបណ្ឌិតគួច ម៉េងលី ជាប្រធាន និងចាងហ្វាង នៃវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីបអាមេរិកាំង បានចុះសួរសុខទុក្ខ ជួយ​ច្រូត​ស្រូវប្រជាពលរដ្ឋ និងពិនិត្យព្យា​បាលជំងឺ ដោយ​ឥតគិតថ្លៃនៅភូមិក្បាលទឹកលើ ឃុំ​ជាំ​សង្កែ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដល់ប្រជាជន​ចំនួន​២៥០នាក់ និងចែកថវិកាសប្បុ​រស​ធម៌​ក្នុង​ម្នាក់ៗចំនួន១០.០០០រៀល និងកុមារម្នាក់ៗ ទទួល​​បាន​​១.០០០​រៀល សរុបជា​ទឹកប្រាក់​អស់​៤.៥០០​ដុល្លារ ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាស​នោះ លោក​ឧកញ៉ាវេជ្ជបណ្ឌិតគួច ម៉េងលី បាន​លើក​ឡើងថា ការចុះជួយច្រូតស្រូវប្រជាពលរដ្ឋ​លើកនេះ ក្នុងគោលបំណងជួយសម្រួលការ​លំបាក​​ដល់ប្រជាកសិករ ជាពិសេស​គ្រួសារ​ដែល​មានស្រ្តីមេម៉ាយ និងកូនតូចៗ និងជនពិការ​ដែល​ខ្វះកម្លាំងក្នុងការច្រូតកាត់ ដែលជាហេតុធ្វើ​ឱ្យ​ខូត​ខាតទិន្នផលស្រូវ ដែលពួកគាត់ខិតខំបង្ក​បង្កើន​​ផល។ លោក​ឧកញ៉ាវេជ្ជបណ្ឌិតបាន​បន្ត​ថា លោកមានទឹកចិត្ត សប្បាយរីករាយ ដោយបាន​ឃើញ​ការដាំដុះដំណាំស្រូវរបស់ប្រជាកសិករ​ក្នុង​ឆ្នាំនេះទទួលបានទិន្នផលខ្ពស់លើសពីការ​ស្មាន​ទុក បើទោះបីជាមានគ្រោះជំនន់ធ្ងន់ធ្ងរនៅ​កន្លែង​ខ្លះក៏ដោយ ។

ជាលទ្ធផលក្នុងរយៈពេល​មួយ​ថ្ងៃ ក្រុម​ការ​ងារ​របស់លោកបានជួយ​ច្រូត​កាត់​ប្រមូល​ផលស្រូវប្រជាពលរដ្ឋបានចំនួន​២​ហិកតា ​។ ស្របពេលជាមួយគ្នានោះលោក​ឧកញ៉ាវេជ្ជ​បណ្ឌិត​បានពិនិត្យ និងព្យាបាលជំងឺ​ដោយ​ឥតគិតថ្លៃជូនប្រជាពលរដ្ឋទាំងចាស់ទាំង​ក្មេង សរុបចំនួន២៥០នាក់ ក្នុងគោលបំណង​ជួយ​ស​ម្រួលដល់ទុក្ខលំបាក របស់ប្រជាពលរដ្ឋ​ដែល​ខ្វះ​ព័ត៌មានស្តីពីការថែទាំសុខភាព និង​ពុំ​មាន​លទ្ធភាពគ្រប់គ្រាន់ដើម្បីទៅព្យាបាលជំងឺ​នៅ​មន្ទីរពេទ្យ ។

លោក​ឧកញ៉ាវេជ្ជបណ្ឌិត បាន​ផ្តល់អនុ​សាសន៍ និងផ្តាំផ្ញើដល់ប្រជាពល​រដ្ឋ​ទាំង​អស់ថា ការ​ចុះមកជួយព្យាបាលនេះគ្រាន់តែជា​ការ​ជួយ​ចែករំលែកនូវទុក្ខលំបាកបានមួយគ្រាប៉ុណ្ណោះអ្វីដែលសំខាន់នោះបងប្អូនប្រជា​ពល​រដ្ឋ​ទាំង​អស់ត្រូវប្រកាន់ខ្ជាប់នូវអនាម័យក្នុងការ
រ​ស់​​នៅ ចេះថែរក្សាសុខភាពផ្ទាល់ខ្លួនឱ្យចៀស​ផុតពីជំងឺតម្កាត់ផ្សេងៗ ។ មិនតែប៉ុណ្ណោះ  លោក​ឧកញ៉ាវេជ្ជបណ្ឌិតបានពន្យល់អំពីវិធី​សាស្រ្ត​សង្រ្គោះបឋមងាយៗ វិធីបង្ការជំងឺផ្សេងៗ នៅ​ពេលដែលមានបញ្ហាសុខភាពបន្ទាន់ និងគ្មាន​សេវា​សុខភាពនៅក្បែរ ។

លោកមេភូមិក្រិច ណន តំណាងឱ្យប្រជា​ពល​​រដ្ឋ​ក្នុង​ភូមិទាំងមូលបានមានប្រសាសន៍​ថ្លែង​អំណរគុណដល់ លោក​ឧកញ៉ាវេជ្ជបណ្ឌិតគួច ម៉េងលី និងក្រុមការងារ ដែលបានចុះមក​ជួយ​ច្រូតស្រូវ និងពិនិត្យព្យាបាលជំងឺ​ដោយ​ឥត​គិត​ថ្លៃ ដល់ប្រជាពលរដ្ឋនៅថ្ងៃនេះ ប្រជាពល​រដ្ឋ​ទាំង​អស់មានទឹកចិត្តសប្បាយរីករាយឥតឧបមា ដោយ​ទទួលបានការយកចិត្តទុកដាក់ និង​លើក​ទឹកចិត្ត ដែលនេះជាការបង្ហាញពីទឹកចិត្ត​សន្តោស​ប្រណី និងស្រឡាញ់រាប់អាន​រវាង​ជន​ជាតិ​ខ្មែរ​ដូចគ្នា ។

ក្នុងន័យនេះផងដែររាជរដ្ឋា​ភិបាល​កម្ពុជា​ក៏បានយកចិត្តដាក់ទុកខ្ពស់ជំរុញ​ឱ្យ​ថ្នាក់​ដឹកនាំរដ្ឋ និងឯកជនត្រូវចេះសហការល្អ និងមានសាមគ្គី​ភាពជាមួយនឹងប្រជាពលរដ្ឋ ពិសេសគឺត្រូវចេះបំពេញនូវវប្បធម៌ចែករំលែក ជួយគ្នាទៅវិញទៅមកក្នុងពេលដែលជួបការលំ​បាក ៕           សហការី