ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការសង្ស័យ​​នានាជុំវិញ​​​ការស្លា.ប់របស់​​លោកគីម​ ជុង​អ៊ីល​

12 ឆ្នាំ មុន

ពួកចារ​បុរស​កូរ៉េខាងត្បូងអះអាង​ថា «មេ​ដឹកនាំ​​​ជាទីស្នេហា​» ​របស់​កូរ៉េខាងជើង​ពុំ​មែន​ស្លា.ប់ដោយ​សារ​​មូលហេតុ​នានា​ដែល​​ប្រកាស​​​ដោយ​បណ្តាម៉ាស៊ីន​ឃោសនារដ្ឋឡើយ ។ ​​អាច​ពុំ​មែនស្លា.ប់ដូចតាម​​កាលបរិច្ឆេទ​​​ដែលគេ​រាយការណ៍​​​ផង​។​ ជាផ្លូវការ​គេ​ប្រកាស​ថា លោកគីម ជុង​អ៊ី​ល ​​ស្លា.ប់ដោយសារ​គាំងបេះដូង​កាលពីថ្ងៃទី​​១៧ ធ្នូ ​២០១១ នា​​​​វេលាម៉ោង​​៨​និង​​៣០នាទី​ព្រឹក ក្នុង​​រថ​ភ្លើង​​​​ពាសដែក​​របស់​លោក​​។

​ពួកចារ​បុរស​កូរ៉េខាងត្បូងអះអាង​ថា «មេ​ដឹកនាំ​​​ជាទីស្នេហា​» ​របស់​កូរ៉េខាងជើង​ពុំ​មែន​ស្លាប់ដោយ​សារ​​មូលហេតុ​នានា​ដែល​​ប្រកាស​​​ដោយ​បណ្តាម៉ាស៊ីន​ឃោសនារដ្ឋឡើយ ។ ​​អាច​ពុំ​មែនស្លាប់ដូចតាម​​កាលបរិច្ឆេទ​​​ដែលគេ​រាយការណ៍​​​ផង​។​ ជាផ្លូវការ​គេ​ប្រកាស​ថា លោកគីម ជុង​អ៊ី​ល ​​ស្លាប់ដោយសារ​គាំងបេះដូង​កាលពីថ្ងៃទី​​១៧ ធ្នូ ​២០១១ នា​​​​វេលាម៉ោង​​៨​និង​​៣០នាទី​ព្រឹក ក្នុង​​រថ​ភ្លើង​​​​ពាសដែក​​របស់​លោក​​។

​មរណភាព​​នេះ​ត្រូវ​គេ​លាក់​​រហូត​ដល់​​ថ្ងៃទី​​១៩ ធ្នូ ​​ទើប​ប្រកាស​​ឱ្យ​​ដឹង​​​ ពេល​ម៉ាស៊ីន​ឃោសនា​​​ផ្លូវការទាំងឡាយ​​​​ប្រកាស​​ការរលត់ «ព្រះ​អាទិត្យ​​​នៃសតវត្ស​ទី​​២១»។​ ក៏ប៉ុន្តែ​​ចារ​បុរស​របស់​កូរ៉េ​ខាងត្បូង​ម្នាក់​មានការ​សង្ស័យ​​​ចំពោះការ​បកស្រាយ​​​ជាផ្លូវ​ការ​​ពីមរណភាព​នេះ​។​ លោក WON SEI-HOON ប្រមុខ​ភ្នាក់​ងារ​​សម្ងាត់​​​កូរ៉េខាងត្បូងអះអាង​ក្នុង​​​សម័យប្រជុំ​​​សភា​មួយ​កាលពីថ្ងៃទី​​​២០ ធ្នូ ថា រថភ្លើង​​ដែល​ថា​ដឹក​​​​​លោកគីម​ ជុង​អ៊ី​ល ​​ពុំទៅណាចេញពីស្ថានីយ​ក្រុង​ព្យុងយ៉ាង​​​ឡើយ ទាំងថ្ងៃទី​​​១៦ និង​​ទាំង​ថ្ងៃ​ទី​១៧ ធ្នូ ​ជាថ្ងៃ​​​​ប្រកាស​ពីមរណភាពរបស់​មេដឹក​នាំ​​​​​រូបនេះ​​។​

សួរ​ថាតើ​​នៅ​កន្លែងណា និង​​ពេលណា ដែល​មេដឹកនាំ​​​​ជាទីស្នេហា​​​នេះ​ទទួលមរណភាព​? ​បណ្តា​ភ្នាក់ងារ​​​សម្ងាត់​កូរ៉េខាង​ត្បូង​បញ្ជាក់​ម្យ៉ាង​ទៀត​ថា លោកគីម ជុងអ៊ី​ល ​ដែល​ធ្លាប់​​​​​មា​ន​បញ្ហា​​​ហូរឈាមក្នុង​​ខួរក្បាល​​កាលពី​ឆ្នាំ​​២០០៨​នោះ​ ពុំដែល​ចេញ​​ទៅធ្វើការ​​​ឆាប់បែបនេះ​​នា​ពេល​​ព្រឹកឡើយ ។ ​​ការអះអាង​ទាំងឡាយនេះធ្វើ​ដោយ​ប្រុង​ប្រយ័ត្ន​ ដោយ​ពួកចារ​បុរស​​កូរ៉េ​ខាង​ត្បូង​ដែល​បាក់​មុខមាត់​​​បន្តិច​។ ​ភ្នាក់ងារ​​​សម្ងាត់​ទាំង​​នេះ​​រងការ​រិះគន់​យ៉ាង​ខ្លាំងថា ពុំ​បានដឹង​​​ពី​​ការ​ស្លាប់​​​​របស់​ជនផ្តាច់​ការ​​កូរ៉េខាងជើង​នេះ មុន​​ការប្រកាស​​​​ជាផ្លូវការ​​​។ ​សមាជិកសភា​​​ប្រឆាំង​​ម្នាក់​រហូត​ដល់​​​ស្នើ​ឱ្យដក​លោក WON SEI-HOON ចេញ​ផង​ដោយសារ​បរាជ័យ​នេះ​។

​ប្រធានាធិបតី​​កូរ៉េខាងត្បូង​​​ លោកលី ម្យុង​បាក់ ​​​ដើម្បី​ការពារ​ប្រមុខ​ភ្នាក់ងារ​​​សម្ងាត់​​​របស់​លោក​​ថ្លែង​ថា ​ពិតណាស់​ដែល​យើង​ដឹង​​ពីមរណ​ភាព​​​របស់​លោកគីម ជុង​អ៊ី​ល ​ពេល​មាន​​​ការ​​ប្រកាសជាផ្លូវការ ក៏ប៉ុន្តែ​​ប្រទេស​ដទៃៗ​ទៀត​ក៏ស្ថិត​​​ក្នុងសភាព​​​​ការណ៍ដូចគ្នានេះដែរ ​​​។ ​ទាំង​សហ​រដ្ឋអាមេរិក ទាំង​ចិន​ជា​​សម្ព័ន្ធ​​មិត្ត​​​កូរ៉េ​​​ខាង​ជើង ក៏ដឹង​ព័ត៌មាន​នេះ​រហូត​ដល់​​ថ្ងៃទី​​១៩ ធ្នូ ដូច​គ្នា​ ៕​​