ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​សំខាន់ៗ​ជុំវិញ​ពិភពលោក​ដែល​កើត​ឡើង​នៅ​​ថ្ងៃទី22 ធ្នូ

12 ឆ្នាំ មុន

*ឆ្នាំ១៨៥១
-រថភ្លើង​​ដឹក​ទំនិញ​​លើក​ដំបូង​របស់​​​ប្រទេស​ឥណ្ឌា​​ត្រូវ​បាន​បើក​សម្ពោធ​​ដាក់​ឱ្យ​ប្រើ​ប្រាស់​ ។
*​ឆ្នាំ​១៨៨៥
-​លោក​អ៊ី​តូ​ហ៊ី​រ៉ូ​ប៊ូ​មី ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​​លើក​ដំបូងរបស់​​ប្រទេស​ជប៉ុន ។
*​ឆ្នាំ​១៩៤២
-សង្គ្រាម​​លោក​លើក​ទី​២ ៖ ​អាប់​ឌុល​ អ៊ី​ត្លែរ ​បាន​ចុះ​ហត្ថ​លេខា​បញ្ជា​ឱ្យ​​កែច្នៃ​គ្រាប់​រ៉ុក​កែត V-2 ​ទៅជា​គ្រឿង​សព្វាវុធ ។
*​ឆ្នាំ​១៩៤៤
-​កង​ទ័ព​​ប្រជាជន​​វៀតណាម​​ត្រូវ​​​បាន​បង្កើត​​ឡើង​ដើម្បី​វាយ​ប្រយុទ្ធ​ជា​មួយ​​កង​ទ័ព​ជប៉ុន​​ដែល​បាន​កា.ប់​កា.ប់​ឥណ្ឌូ​-ឆាយណា​ (បច្ចុ​ប្បន្ន​វៀត​ណាម​) ។

*ឆ្នាំ១៨៥១
-រថភ្លើង​​ដឹក​ទំនិញ​​លើក​ដំបូង​របស់​​​ប្រទេស​ឥណ្ឌា​​ត្រូវ​បាន​បើក​សម្ពោធ​​ដាក់​ឱ្យ​ប្រើ​ប្រាស់​ ។
*​ឆ្នាំ​១៨៨៥
-​លោក​អ៊ី​តូ​ហ៊ី​រ៉ូ​ប៊ូ​មី ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​​លើក​ដំបូងរបស់​​ប្រទេស​ជប៉ុន ។
*​ឆ្នាំ​១៩៤២
-សង្គ្រាម​​លោក​លើក​ទី​២ ៖ ​អាប់​ឌុល​ អ៊ី​ត្លែរ ​បាន​ចុះ​ហត្ថ​លេខា​បញ្ជា​ឱ្យ​​កែច្នៃ​គ្រាប់​រ៉ុក​កែត V-2 ​ទៅជា​គ្រឿង​សព្វាវុធ ។  
*​ឆ្នាំ​១៩៤៤
-​កង​ទ័ព​​ប្រជាជន​​វៀតណាម​​ត្រូវ​​​បាន​បង្កើត​​ឡើង​ដើម្បី​វាយ​ប្រយុទ្ធ​ជា​មួយ​​កង​ទ័ព​ជប៉ុន​​ដែល​បាន​កាប់​កាប់​ឥណ្ឌូ​-ឆាយណា​ (បច្ចុ​ប្បន្ន​វៀត​ណាម​) ។
*ឆ្នាំ​១៩៤៧
-សភា​ធម្ម​នុញ្ញ​​អ៊ី​តាលី​បាន​យល់​ព្រម​អនុ​ម័ត​​ច្បាប់​រដ្ឋ​ធម្ម​នុញ្ញ​​របស់​ខ្លួន ។
*​​ឆ្នាំ​១៩៦៥
-ចក្រភព​​អង់​គ្លេស​​បាន​ចេញ​ច្បាប់​កំណត់​​ល្បឿន​​បើក​បរ​​១១២​គីឡូ​​ម៉ែត្រ​ក្នុង​មួយ​ម៉ោង ​លើក​ដំបូង​​​ ចំពោះ​​ផ្លូវ​​នៅ​តាម​ជន​បទ ។
*ឆ្នាំ​២០០៩ ​
-ពួក​គាំទ្រ​​ម៉ៅ​និយម​​ក្នុង​​​ប្រទេស​​នេប៉ាល់​​បាន​កំណត់​​ដាក់​ឱសាទ​វាទ​​រយៈ​ពេល​១​​ខែ សម្រាប់​​ការ​ប​ង្កើត​រដ្ឋាភិបាល​​ឯក​ភាព​ជាតិ​​ ឬ​រដ្ឋា​ភិបាល​បង្រួប​បង្រួម​​ជាតិ​មួយ​ ហើយ​បាន​ព្រមាន​ថា ប្រសិន​បើ​ការ​ទាមទារ​នោះ​មិន​​បាន​សម្រេច​នោះ​​ពួកគេនឹង​បន្ត​វាយ​ប្រហារ​គ្មាន​​ទី​បញ្ចប់​នោះ​ទេ។
-ប្រទេស​ស៊ែប៊ី ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិក​​​​​សហភាព​អឺរ៉ុប ។
*​ឆ្នាំ២០១០
-​ធនា​គារ​ពិភព​លោក​​ឈប់​ផ្តល់​ហិរញ្ញវត្ថុ​​ទៅ​ឱ្យ​ប្រទសេ​កូដឌីវ័រ ​ដោយ​សារ​តែ​ប្រទេស​​នេះ មិន​អាច​ទប់​ស្កាត់​​អំពើ​ពុក​រលួយ​ដែល​រាល​ដាល​ពាស​ពេញ​ផ្ទៃប្រទេស។
-​ប្រទេស​កូរ៉េ​ខាង​ត្បូង​ប្រកាស​​ពីការ​ធ្វើ​សម​យុទ្ធ​ទ្រង់​ទ្រាយ​ធំ​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​​ជិត​ព្រំដែនរបស់​ប្រទេស​​​កូ​រ៉េ​ខាង​​ជើង ។
-​និស្សិត​អ៊ី​តាលី​​រាប់​ពាន់​នាក់​បាន​បាន​ដើរ​ដង្ហែ​ក្បួន​​ធ្វើ​បាតុ​កម្ម​​ទូទាំង​ប្រទេស​មុន​​កិច្ច​ប្រជុំ​របស់​ព្រឹទ្ធ​សភា​​ដែល​មាន​​គម្រោង​កាត់​បន្ថយ​​មូល​និ​ធិ​​អប់រំ​ចំពោះ​ថ្នាក់​ឧត្តម​សិក្សា​៕