ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ហេង ឈាង បំភ្លឺ​​រឿង​ក្តី​រវាងឧកញ៉ា កុក អាន

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​លោកហេង ឈាង ​​និង​ភរិយា​ ​ពេលនេះ​កំពុង​​​ស្ថិតនៅ​ក្នុងពន្ធនាគារ​​នៅ​ឡើយ ​បានបញ្ជូន​លិខិត​មួយច្បាប់មក ​សារព័ត៌​មាន​ «​កោះ​សន្តិភាព»​ ដើម្បី​ឆ្លើយ​តប​​ និង​កែ​តម្រូវ​​​​នូវអត្ថបទរបស់​សារព័ត៌មាន​​​ «កម្ពុជា​ថ្មី» ដែល​​បានចេញផ្សាយ​​​ដោយ​ដក​ស្រង់​​​យក​សម្តី​​​​លោកឧកញ៉ា​​​កុក អាន ​​ដែល​បាន​ប្រាប់​អ្នក​កា​សែត​​​ ក្រោយ​ពេល​​ចេញ​ពី​អង្គ​សវនាការ​​​នៃ​សាលា​ដំបូង​​

រាជធានីភ្នំពេញ ៖ ​លោកហេង ឈាង ​​និង​ភរិយា​ ​ពេលនេះ​កំពុង​​​ស្ថិតនៅ​ក្នុងពន្ធនាគារ​​នៅ​ឡើយ ​បានបញ្ជូន​លិខិត​មួយច្បាប់មក ​សារព័ត៌​មាន​ «​កោះ​សន្តិភាព»​ ដើម្បី​ឆ្លើយ​តប​​ និង​កែ​តម្រូវ​​​​នូវអត្ថបទរបស់​សារព័ត៌មាន​​​ «កម្ពុជា​ថ្មី»  ដែល​​បានចេញផ្សាយ​​​ដោយ​ដក​ស្រង់​​​យក​សម្តី​​​​លោកឧកញ៉ា​​​កុក អាន ​​ដែល​បាន​ប្រាប់​អ្នក​កា​សែត​​​ ក្រោយ​ពេល​​ចេញ​ពី​អង្គ​សវនាការ​​​នៃ​សាលា​ដំបូង​​រាជធានីភ្នំពេញ ​កាលពី​ថ្ងៃទី៦ ធ្នូ ឆ្នាំ​២០១១ ។

នៅក្នុងសេចក្តី​បំភ្លឺនេះ ​លោកហេង ឈាង ​​ក៏បានលាត​ត្រដាង​​​ផង​ដែរ ​នូវភាព​មិនប្រក្រតី​​ដែល​តុលាការ​​​​បើកសវនាការ​​​កាត់ក្តី ​ដែល​មាន​តែ​ភាគីម្ខាង​​​​ ព្រមទាំង​​​យករបាយការណ៍​​​សវ​នកម្ម​​​​មិន​ប្រក្រតីរបស់លោក​​កាក់ កី ​​​មក​ធ្វើ​​ជា​សក្ខីភាព​​ដើម្បី​​កាត់ក្តី ។

លោកហេង ឈាង ​​​បញ្ជាក់​ក្នុង​លិខិត​ថា ដោយសារ​​ទេវតា​​​​​មានភ្នែក ​​​​ប្រទេស​ជាតិ​​នៅ​មាន​ស្ថាប័នផ្សេង​​​ ដ៏ច្រើន​​លើ​សលប់​​ ដែលមានស​មត្ថ​ភាព​​​ ​មនសិកា​​ជាតិ​ មាន​វិចារណ​ញ្ញាណ​​ និង​មាន​សុភ​វិនិច្ឆ័យ​​ដូចជា​វិទ្យា​ស្ថានគណនេយ្យករ​ជំនាញ ​និង​សវនករ​​​​កម្ពុជា មានទាំង​ក្រុមប្រឹក្សា ​​ជាតិគណនេយ្យ​​​​ផង​ បានរកឃើញថា ​​របាយ​ការណ៍​​លេខ០០៩កក ចុះថ្ងៃទី១១ ​តុលា ឆ្នាំ​២០១១ ​​របស់សវនករ​​លោក​កាក់ កី ​​គឺជា​លទ្ធ​ផល​ដែល​​​បង្ហាញ​ពី​ប្រតិបត្តិ​ការ​មួយចំហៀង​​​​តែ​ប៉ុណ្ណោះ  ​គឺ​ដូចអ្វី​ដែល​ខ្ញុំបាទ​ធ្លាប់​បាន​លើក​​ជា​រឿយៗ​​​​ថា បណ្តឹង​​​​របស់លោកឧកញ៉ា​​​​កុក អាន ​ជា​បណ្តឹង​​មិនពិត ​ដោយ​ពួកសវនករ​​ទុច្ច​រិត​​​ទាំង​អស់​​នោះ​ស្រង់​យក​តែ​ការបង្វែ​រសាច់​​​ប្រាក់​ចេញ​​​ហើយ​​របាយការណ៍​​​ខាង​លើ ​​របស់លោក​​កាក់ កី ​​​​ត្រូវ​បាន​ឯកឧត្តមស្នង​ការ​​រាជរដ្ឋាភិបាល​​ប្រចាំ​វិទ្យា​ស្ថាន​​គណនេយ្យ​ករ ជំនាញ​ និង​សវនករ​កម្ពុជា ​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​​​​ជាតិគណនេយ្យ​​​ចេញ​លិខិត​លេខ០៨៦ ចុះថ្ងៃទី​៩ ធ្នូ ឆ្នាំ​២០១១ ​បញ្ជា​ឱ្យ​លោក​កាក់​ កី ​​ធ្វើលិខិត​​​ជូន​តុលាការ​ ដើម្បី​បំភ្លឺ​​តុលាការ​កុំ​ឱ្យមានការភ័ណ្ឌច្រឡំ​​​​​ ព្រោះ​​​របាយការណ៍​នេះ​មិន​ទាន់ចប់​សព្វគ្រប់​នៅឡើយ​ទេ ។ល។  និង​ ។ល។

ដោយ​មិន​ធ្វើអត្ថាធិប្បាយ​​ណា​មួយបន្ថែម​​នោះ ​​ការិយាល័យ​និពន្ធ​​​សារព័ត៌មាន​ «កោះ​សន្តិ​ភាព» ​បានសម្រេច​​​ថតចម្លង​​​លិខិត​​​បំភ្លឺ និង​ឯក​សារ​​​​ពាក់ព័ន្ធ​​​ ដែលជា​​ឯក​សារ​ផ្លូវ​​​​ការ​ប្រកប​​ទៅ​​ដោយ​​យុត្តិធម៌​​ និងសច្ចធម៌​​របស់​លោកងី តាយី ​រដ្ឋលេខាធិការ​​ក្រសួង​សេដ្ឋ​កិច្ច និងហិរញ្ញ​វត្ថុ ​ស្នង​ការ​​​​រាជរដ្ឋាភិបាល​​ប្រចាំ​​ វ.គ.ស.ក ​និង​ជា​​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​​​​គណនេយ្យ​​ ដើម្បី​ឱ្យ​តុលា​ការ​​​មានសក្ខីភាព​​​ប្រកប​​ដោយយុត្តិធម៌​​ក្នុង​ការ​​​​វិនិ​ច្ឆ័យ​​សំណុំ​រឿង​​រវាងឧកញ៉ា​​ កុក អាន ​​និង​ហេង ឈាង ​ដែល​​ក្រុម​អ្នក​ច្បាប់ជា​ច្រើន​​​កំពុង​​​តាម​តានយ៉ាង​​​យកចិត្ត​ទុកដាក់​​បំផុត​នោះ ​​​មក​ចុះ​ផ្សាយ​ដូច​​ខាង​ក្រោម​​នេះ ៖

លោក​ហេង ឈាង បំភ្លឺ​​រឿង​ក្តី​រវាងឧកញ៉ា កុក អាន
លោក​ហេង ឈាង បំភ្លឺ​​រឿង​ក្តី​រវាងឧកញ៉ា កុក អាន

លោក​ហេង ឈាង បំភ្លឺ​​រឿង​ក្តី​រវាងឧកញ៉ា កុក អាន
លោក​ហេង ឈាង បំភ្លឺ​​រឿង​ក្តី​រវាងឧកញ៉ា កុក អាន
លោក​ហេង ឈាង បំភ្លឺ​​រឿង​ក្តី​រវាងឧកញ៉ា កុក អាន
លោក​ហេង ឈាង បំភ្លឺ​​រឿង​ក្តី​រវាងឧកញ៉ា កុក អាន