ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ​​ប្រកាសលុប​ឡូត៍​នេសាទទៅ​ហើយបែ​រជា​ថៅ​កែ​ឡូត៍​​​ចាប់​មង​ប្រជា​ជន​ហែក​ចោល

12 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ៖​ ឡូត៍នេសាទចំនួន ៣ក្នុងនោះមានឡូត៍លេខ០២,០៣និងលេខ​០៩ ​ របស់​ខេត្ត​កំពង់ចាម ត្រូវបានសម្តេចតេជោ​នាយក​រដ្ឋ​មន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា សម្រេច​​លុបចោល​ទៅហើយ​ទុកឱ្យនៅទំនេរ​សម្រា​ប់​ដេញ​ថ្លៃនៅឆ្នាំក្រោយ​​។​​

ខេត្ត​កំពង់​ចាម ៖​ ឡូត៍នេសាទចំនួន ៣ក្នុងនោះមានឡូត៍លេខ០២,០៣និងលេខ​០៩ ​ របស់​ខេត្ត​កំពង់ចាម ត្រូវបានសម្តេចតេជោ​នាយក​រដ្ឋ​មន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា សម្រេច​​លុបចោល​ទៅហើយ​ទុកឱ្យនៅទំនេរ​សម្រា​ប់​ដេញ​ថ្លៃនៅឆ្នាំក្រោយ​​។

ទោះជាបែបនេះក្តី​ក៏គេសង្កេត​ឃើញមាន​ឡូត៍​នេសាទលេខ០៩ និង​០២​នៅ​តែមិន​ទាន់រើ​រុះ​របាំងព្រួលនិងបង្គោលធ្នោះ​ចេញនោះទេ សង្ស័យ​ថា​កំពុង​បន្តចាប់យក​ត្រីបន្ត​ទៀត  ។
តាមប្រភពពីប្រជាពលរដ្ឋបានឱ្យ​ដឹងនា​ព្រឹក​ថ្ងៃទី១៦ ធ្នូ ២០១១​ ថា​ ដៃឡូត៍នេសាទ​លេខ​ ០៩ ស្ថិតនៅភូមិព្រែកជីកឃុំទន្លេ​បិទ ស្រុក​ត្បូង​ឃ្មុំ មិនទាន់រុះរើចេញឱ្យ​បានអស់ទាំងស្រុង​នោះ​ទេ គឺថៅកែធ្នោះ​បានឱ្យ​ក្រុមកម្មករ​មួយចំនួនរើ​របាំងព្រួលតែនៅផ្នែកខាងលើផ្ទៃទឹក ដែល​​​មើល​ពី​ចម្ងាយហាក់បីដូចជារើអស់​ទៅហើយ ប៉ុន្តែ​តាមការ​ពិតនៅក្នុងផ្ទៃទឹកព្រែកមានរបាំងព្រួល​ទប់​សម្រាប់​ចាប់ត្រីដដែល​ ព្រមទាំងមានសាប​សម្រាប់​​ចាប់​​យកត្រីផងដែរ ។

ប្រជាពលរដ្ឋបានបន្តថា ​នៅ​ដៃឡូត៍លេខ ០៩ មួយកន្លែងទៀតស្ថិត​នៅត្រង់ម្តុំស្ពាន​មាត់​ឃ្មង់ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ក៏ថៅកែធ្នោះ មិនទាន់រើរបាំងព្រួលនិងបង្គោលធ្នោះចេញដែរ     គេសង្កេតឃើញមានរបាំងព្រួលនៅ​ព្រោង​​ព្រាត​នៅលើផ្ទៃទឹកបឹងក្នុងគោលបំណងបន្តចាប់​យក​ត្រីនៅឡើយ​ ។​ ចំណែ​កឡូត៍នេសាទលេខ០២ ស្ថិត​នៅក្នុងស្រុកកងមាសឯណោះ វិញមាន​ថៅកែ​​ធ្នោះឈ្មោះហួន ហុច បានដាក់​របាំង​​ធ្នោះ ចាប់យកត្រីដល់ទៅ៤កន្លែង ប៉ុន្តែនៅ​ក្រោយ​ពេលដែលរាជរដ្ឋាភិបាលប្រកាសលុបឡូត៍​នេសាទ​នេះឃើញថា ថៅកែបានរុះរើបាន​តែ១​កន្លែងស្ថិតនៅត្រង់ចំណុ​ចគោដេកស្ថិតក្នុងភូមិ​ពាមក្នុង ឃុំព្រែកក្របៅ ស្រុកកងមាស ហើយ​នៅ​​កន្លែង៣ទៀតមិនទាន់រុះនោះទេ ទុក​ចាប់​ត្រី​។

លោកគង់ ពុទ្វារិទ្ធ ប្រធាន​រដ្ឋបាល​ជល​ផល​​កំពង់ចាម ប្រាប់តាមទូរស័ព្ទឱ្យ​ដឹងថា ប្រមុខ​រាជ​រដ្ឋភិបាលកម្ពុជា បានសម្រេច​លុបឡូត៍​នេសាទ​ចំនួន៣ ក្នុងនោះមានឡូត៍លេខ០២ ស្ថិត​នៅ​ស្រុក​កងមាស-ព្រៃឈរ​ ឡូត៍លេខ០៣ ស្ថិត​នៅ​ស្រុក​បាធាយ-​ជើងព្រៃ និងឡូត៍លេខ០៩ ស្ថិត​នៅស្រុកត្បូងឃ្មុំកោះសូទិន​អូររាំងឪ ។ ពេល​ទទួល​បានបញ្ជា​ពីថ្នាក់លើ រូបលោកបាន​ចាត់​តាំងឱ្យ​ម្លាំងក្រោមឪវាទចុះទៅតាមឡូត៍​នេសាទ​ទាំង៣ដោយបានឱ្យ​ថៅកែធ្នោះ ធ្វើកិច្ច​សន្យា​រើ​រុះរបាំងព្រួលនិងបង្គោលធ្នោះចេញ ។ ក្នុង​ជំ​ហាន​ដំបូងតម្រូវឱ្យ​រើរបាំងព្រួល​ចេញ​កំណត់​ក្នុង​រយៈ​ពេល៣ថ្ងៃ ។ ចំណែ​កបង្គោលធ្នោះវិញ​យ៉ាង​យូរ​រយៈពេល១ខែ ត្រូវតែយក​ចេញមិន​ឱ្យ​មាន​។ ប្រសិនណាបើមិនអនុវត្តន៍តាមការណែ​នាំទេនោះនឹងប្រើវិធានការក្តៅ​។ ឡូត៍​នេសាទ​ទាំង​​៣ ខាង​លើឃើញថា ឡូត៍លេខ០៩ ​រើរុះ​បាន​ច្រើន​ជាងគេដែលមានថៅកែឈ្មោះត្រាង សំរាំង រស់នៅស្រុកកោះសូទិន ។

ប៉ុន្តែប្រជាពលរដ្ឋរស់នៅក្នុងស្រុកព្រៃឈរ បាននាំគ្នាចេញទៅរកនេសាទរាយមងនៅ​ត្រង់​ចំណុចបឹងធំ​ បែរជាត្រូវ​ថៅកែ​ឡូត៍នេសាទចាប់​យក​មង​ទៅហែកចោល​ដែលបង្កឱ្យ​មានការប្តឹង​​ប្តល់គ្នាទៀតផង។ ជាក់​ស្តែង​នៅថ្ងៃទី១៦ ធ្នូ ២០១១ ទៅហើយ​របាំង​ធ្នោះឡូត៍លេខ០២​ស្ថិតនៅភូមិពាមក្នុង​ឃុំព្រែក​ក្របៅ ស្រុកកង​មាស​មិនទាន់រើរុះនៅ​ឡើយទេ​។ ការយឺតយាវ​នេះអាចជាចេតនាទាក់ទងនៅនឹងជំនាញរដ្ឋបាលជលផលកំពង់ចាមតែម្តង​។

ដោយឡែក​​ទៀត ​​​ឡូត៍​នេសាទ​​​លេខ​១ ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង ក៏​អ្នកស្រុក​​​មិន​អាច​ទៅ​​​នេសាទ​ត្រី​ជា​លក្ខណៈ​​គ្រួសារ​​បាន​ដែរ​៕