ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិ​ការណ៍​ពិភពលោក​សំ​ខាន់​ៗ​កើត​ឡើង​ក្នុង​ថ្ងៃទី​១៧​​ធ្នូ​

12 ឆ្នាំ មុន

*ឆ្នាំ​១៥៨៦
-ស្តេច​ Go-Yozeiបាន​ក្លាយ​ជា​អធិ​រាជ​របស់​ជប៉ុន ។
*ឆ្នាំ​១៧១៨
-អង់​គ្លេស​ប្រកាស​សង្គ្រាម​ជា​មួយ​អេស្ប៉ាញ។
*ឆ្នាំ​១៧៧៧
-ប្រទេស​បារាំង​ប្រកាស​ផ្លូវ​ការ​ទទួល​ស្គាល់​សហរដ្ឋ​អា​មេរិក​ក្នុង​នាម​ជា​ប្រទេស​មួយ។
*ឆ្នាំ​១៩០៧
-ព្រះ​អង្គ​ម្ចាស់​ Gongsa Ugyen Wangchuck​​​​បាន​ឡើង​គ្រង​រាជ្យ​ក្នុង​នាម​ជា​មហាក្សត្រ​ដំបូង​របស់​ប្រទេស​ប៊ូ​តាន​ ។​

*ឆ្នាំ​១៥៨៦
-ស្តេច​ Go-Yozeiបាន​ក្លាយ​ជា​អធិ​រាជ​របស់​ជប៉ុន ។
*ឆ្នាំ​១៧១៨
-អង់​គ្លេស​ប្រកាស​សង្គ្រាម​ជា​មួយ​អេស្ប៉ាញ។
*ឆ្នាំ​១៧៧៧
-ប្រទេស​បារាំង​ប្រកាស​ផ្លូវ​ការ​ទទួល​ស្គាល់​សហរដ្ឋ​អា​មេរិក​ក្នុង​នាម​ជា​ប្រទេស​មួយ។
*ឆ្នាំ​១៩០៧
-ព្រះ​អង្គ​ម្ចាស់​ Gongsa Ugyen Wangchuck​​​​បាន​ឡើង​គ្រង​រាជ្យ​ក្នុង​នាម​ជា​មហាក្សត្រ​ដំបូង​របស់​ប្រទេស​ប៊ូ​តាន​ ។​
*ឆ្នាំ​១៩១៩
-​អ៊ូរូ​ហ្គាយ​ក្លាយ​ជា​ប្រទេសហត្ថលេ​ខី​នៃ​សន្ធិ​សញ្ញា​កម្ម​សិទ្ធិ​បញ្ញា​Buenos Aires។
*ឆ្នាំ​១៩៤១
-កង​ទ័ព​ជប៉ុន​បាន​ចូល​កាន់​កាប់​កោះ​Borneoដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​កោះ​ជ្វា​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។
*ឆ្នាំ​១៩៤៧
-ការ​ហោះ​ហើរ​លើក​​ដំ​បូង​នៃ​យន្ត​ហោះ​ទំ​លាក់​គ្រាប់​បែក​យុទ្ធ​សាស្ត្រ​របស់​អា​មេរិក​ធុន​ Boeing B-47។
*ឆ្នាំ​១៩៦០
-យន្ត​ហោះ​ដឹក​ជញ្ជូន​របស់​ទ័ព​អា​កាស​អា​មេរិក​ Convair C-131 Samaritanបាន​ធ្លាក់​ខណៈទើប​តែ​ហោះ​ឡើង​ពី​អាកាស​យាន​ដ្ឋាន​​Munich-Riem Airportប្រទេស​អង់​គ្លេស​បាន​បន្តិច​។ ហេតុ​ការ​ណ៍​នោះ​​សម្លាប់​មនុស្ស​នៅ​លើ​យាន​អស់​២០​នាក់​រួម​និង​មនុស្ស​នៅ​លើ​ដី​៣២​នាក់​ផង​ដែរ ។​
*ឆ្នាំ​១៩៦១
-ឥណ្ឌា​ដណ្តើម​យក​តំ​បន់​Goaពី​ប្រទេស​អេស្ប៉ាញ​។ ​Goaបច្ចុប្បន្ន​គឺ​ជា​រដ្ឋ​ដ៏​តូច​ជាង​គេ​របស់​ឥណ្ឌា​។
*ឆ្នាំ​១៩៦៧
-នា​យក​រដ្ឋ​មន្ត្រី​​អូ​ស្ត្រា​លី​លោក​Harold Holtបាន​បាត់​ខ្លួន​ខណៈ​កំពុង​ហែល​ទឹក​លេង​នៅ​ក្បែរ​ទី​ក្រុង​ Portseaរដ្ឋ​វិច​តូ​រី​យ៉ា​។ លោក​ត្រូវ​បាន​គេ​សន្មតថា​លង់​​ទឹក​ស្លាប់​។
*ឆ្នាំ​១៩៧៣
-អ្នក​ដំណើរ​៣០​នាក់​ត្រូវ​បាន​ស្លាប់​បាត់​បង់​ជី​វិត​នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​នៅ​ឯ​អាកាស​យាន​ដ្ឋាន​​ក្បែរ​ទី​ក្រុង​រ៉ូម​ប្រទេស​អ៊ី​តាលី​ ​Leonardo da Vinci-Fiumicino Airport។ ការ​វាយ​ប្រហារ​នោះ​គឺ​ជា​ស្នា​ដៃ​របស់​ក្រុម​ភេរវជន​ប៉ា​ឡេ​ស្ទីន​​​ ។
*ឆ្នាំ​២០០៥
-កុបកម្ម​ក្រុម​អ្នក​តវ៉ា​ប្រ​ឆាំង​នឹង​អង្គការ​ WTOបាន​ផ្ទុះ​ឡើង​នៅ​សង្កាត់​ Wan Chaiក្រុង​ហុង​កុង​ ។
*ឆ្នាំ​២០០៦​
-​ប្រធានា​ធិបតី​អ៊ី​រ៉ង់​លោក​​Mahmoud Ahmadinejadបាន​ប្រកាស​ចែក​រំ​លែក​បច្ចេក​វិទ្យា​នុយ​ក្លេ​អ៊ែរ​របស់​ខ្លួន​ទៅ​ឱ្យ​ប្រទេស​ជិត​ខាង។
*ឆ្នាំ​២០០៧
-ប្រធា​នា​ធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌីមៀ ពូ​ទីន​បាន​យល់​ព្រម​ធ្វើ​ជា​នា​យក​រដ្ឋ​មន្ត្រី​ក្រោយ​ពី​អាណត្តិ​ប្រធា​នា​ធិប​តី​របស់​លោក​បាន​ផុត​កំណត់​ ។​
*ឆ្នាំ​២០០៩
-ទ្វីប​អឺរ៉ុប​ទាំង​មូល​ត្រូវ​រង​ការ​វាយ​ប្រហារ​ដោយ​ព្រឹល​ធ្លាក់​យ៉ាង​ក្រាស់​និង​បា​ននាំ​ឱ្យ​មា​ន​ការ​បិទ​ផ្លូវ​ធ្វើ​ដំណើរ​នៅ​ប្រទេស​បា​រាំង អា​ល្លឺម៉ង់ ប៉ូ​ឡូញ​និង​អេស្ប៉ាញ ។
*ឆ្នាំ​២០១០
-ការ​វាយ​ប្រហារ​មួយ​ដោយ​មី​ស៊ីល​អា​មេរិក​នៅ​ក្នុង​តំបន់​មួយ​ទិស​ពាយព្យ​ប្រទេស​ប៉ា​គី​ស្ថាន​​បាន​សម្លាប់ក្រុម​ជន​សកម្ម​ប្រ​យុទ្ធ​៥៧​នាក់ ៕​