ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​​កម្ពុជា​​​33នាក់​​​នឹង​ចេញ​​ដំណើរ​​​​ទៅសិក្សា​​​នៅ​ប្រទេស​​​អូស្ត្រាលី

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ និស្សិត​​​កម្ពុជា​​ចំនួន​៣៣​​នាក់​ ដែលទទួល​​បាន​អាហារូបករណ៍​​​ពី​រដ្ឋា​​ភិបាល​​​អូស្ត្រាលី​​ នឹង​ចេញ​​ដំណើរ​​​ទៅបំពេញ​​ការ​សិក្សា​​ថ្នាក់​​បរិញ្ញាបត្រ​​ជាន់​ខ្ពស់​ និង​​ថ្នាក់​​បណ្ឌិត​​ នៅតាម​​បណ្តា​​​មហា​វិទ្យា​​ល័យ​​​ដែល​​មាន​​កិត្យា​​នុភាព​​នៅ​ប្រទេស​ អូស្ត្រា​លី​ នាពេល​​ឆាប់ៗ​​នេះ ។

រាជធានីភ្នំពេញ ៖​ និស្សិត​​​កម្ពុជា​​ចំនួន​៣៣​​នាក់​ ដែលទទួល​​បាន​អាហារូបករណ៍​​​ពី​រដ្ឋា​​ភិបាល​​​អូស្ត្រាលី​​ នឹង​ចេញ​​ដំណើរ​​​ទៅបំពេញ​​ការ​សិក្សា​​ថ្នាក់​​បរិញ្ញាបត្រ​​ជាន់​ខ្ពស់​ និង​​ថ្នាក់​​បណ្ឌិត​​ នៅតាម​​បណ្តា​​​មហា​វិទ្យា​​ល័យ​​​ដែល​​មាន​​កិត្យា​​នុភាព​​នៅ​ប្រទេស​អូស្ត្រា​លី​ នាពេល​​ឆាប់ៗ​​នេះ ។ 

នៅល្ងាច​​​ថ្ងៃទី​​១៤ធ្នូ លោក​ជំទាវ​​​ផេននី​រីឆាដស៍​ ​ឯកអគ្គ​រាជ​ទូត​​អូស្ត្រាលី​​ប្រចាំ​កម្ពុជា បាន​រៀបចំ​​ពិធី​ជប់លៀង​​​​​​ជូន​ដំណើរ​​​​និស្សិត​​​អាហារូបករណ៍​​​ទាំងអស់​​នៅ​ឯ​​និវេសនដ្ឋាន​ក្នុង​រាជធានីភ្នំពេញ ។​
លោក​ជំទាវ​​ផេននី រីឆាដស៍ មាន​ប្រសាសន៍​ ថា​ ការ​ប្រកួត​ប្រជែង​ដើម្បី​ទទួល​​​បាន​អាហារូប​ករណ៍​​​នេះ គឺមាន​​លក្ខណៈ​​តឹងតែង​ដែល​និស្សិត​​គ្រប់រូប​​បាន​បង្ហាញ​​ឱ្យ​ឃើញនូវ​​​សមត្ថភាព​ទាំង​ការ​​សិក្សា​ក៏ដូច​ជា​មាន​​​បទ​ពិសោធន៍​​​ការងារ​​ដ៏គួរ​ឱ្យ​ចាប់អារម្មណ៍​​​។ លោក​​ជំទាវ​មាន​ជំនឿ​ថា និស្សិត​ទាំងអស់​​ពិត​ជា​​​មាន​​លក្ខណសម្បត្តិ​​ចាំ​បាច់​​សម្រាប់​​ទទួល​បាន​ជោគជ័យ​​ទាំងការសិក្សា​​​និង​ការ​​ស្នាក់​​​នៅ​ប្រទេស​​​អូស្ត្រាលី​​ ។  ទន្ទឹម​​​នោះ លោក​ជំទាវ​​រំពឹង​ថា ក្រោយ​ពេល​​បញ្ចប់​​ការ​សិក្សា​​​​ប្រ​កបដោយ​​ជោគជ័យ​ ហើយត្រឡប់​​មក​វិញ​នឹង​ចូល​រួម​​ចំណែក​យ៉ាង​ខ្លាំងក្លា​ក្នុង​ការ​អភិវឌ្ឍ​នៅ​​កន្លែង​របស់ពួក​​គេ​ និង​កន្លែង​ផ្សេងៗទៀត​ផង​ដែរ​។

លោក​ជំទាវ​បញ្ជាក់​ថា ​កម្ម​វិធី​អា​ហារ​ូប​ករណ៍​​​អូស្ត្រាលី​ គឺ​ជា​ផ្នែក​មួយ​ដ៏​សំ​ខាន់​សម្រាប់​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​​អភិវឌ្ឍ​ន៍របស់​អូស្ត្រាលីមិន​មែន​តែ​សម្រាប់​ប្រ​ទេស​កម្ពុជា​មួយ​​ទេ ប៉ុន្តែ​សម្រាប់​តំ​បន់​អាស៊ី​ប៉ាស៊ី​ហ្វិក និង​ពិ​ភព​លោក​​ទាំង​មូល​ ។ កម្ម​វិធី​នេះ ​បាន​រួម​ចំណែក​​យ៉ាង​សំខាន់​​ដល់​​ការ​អភិវឌ្ឍ​​ធន​ធាន​មនុស្ស​រួម​ទាំង​​​កសាង​ និង​ធ្វើ​ឱ្យ​មាន​ស្ថិរ​ភាព​​ពី​​ទំនាក់ទំនង​​រយៈ​ពេល​វែង រវាង​ប្រ​ជា​ជន​ និង​ប្រ​ជា​ជន​របស់​អូស្រ្តា​លី និង​ជា​មួយ​​ប្រ​ទេស​​​ជា​ដៃ​គូ​​របស់​យើង​ ។

កម្ម​វិធី​​អា​ហារូប​ករណ៍​អូស្ត្រាលី​បាន​ពង្រឹង​បន្ថែម​នូវ​ទំនាក់​ទំនង​​​ជា​វិជ្ជ​មាន​​រវាងរដ្ឋាភិបាល​ និង​ប្រ​ជា​ជន​​នៃ​ប្រទេស​ទាំងពីរ ។ ទំនាក់​ទំនង​​នេះ នឹង​ជួយ​​បង្កើន​នូវ​ទំនាក់ទំនង​លើ​​វិស័យ​ធុរកិច្ច​​ សិក្សា​​​ធិការ​ និង​សង្គម ដែល​នឹង​ជំរុញ​ដល់​ការ​អភិវឌ្ឍទាំង​ក្នុង​ស្រុក និង​ក្នុង​តំ​បន់ ។

ចាប់ពី​ឆ្នាំ​១៩៩៤ ​មក​មាន​និស្សិត​កម្ពុជា​​   លើ​ស​ពី​៤៧០​នាក់ បាន​ទទួល​​អាហារូបករណ៍​​​សម្រាប់​​​ការ​​អភិវឌ្ឍ​​​​រយៈពេល​​​វែង​​ដែល​គាំទ្រ​​​ដោយ​​រាជ​រដ្ឋា​ភិបាល​​អូស្ត្រាលី​ ក្នុង​​ចំណោម​​​​នោះ មាន​​និស្សិត​​​ច្រើ​ន​ជាង​​៣១០នាក់​បាន​​បញ្ចប់​​​ការ​​សិក្សា​​​ប្រកប​ដោយ​​​ជោគជ័យ​​​ ហើយ​​​​​ត្រឡប់​មក​​​កម្ពុជា​​វិញ ដោយ​មាន​​ជំនាញ​​​វិជ្ជា​​ជីវៈ​ខ្ពស់​ជាង​​មុន  ៕