ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបទ្ទវ​ហេតុ​ឧទ្ធម្ភា​គចក្រ​សៀម​រំលោ.ភ​លើទឹក​ដីកម្ពុជា ​កម្ពុជាបា.ញ់​ដោយ​កាំភ្លើង​AKរា​រាំង សៀម​បា.ញ់តប​ដោយ​កាំភ្លើង​យន្ត

12 ឆ្នាំ មុន

ខេត្ត​​​កោះ​កុង ៖ ឧបទ្ទវហេតុ​​​​ស្មាន​​មិន​ដល់មួយ​​បាន​​កើត​​​មាន​នៅ​​​ចំណុច​​​ឈរ​ជើង​​​ របស់​កងទ័ព​​កម្ពុជា​​​​​ ដែល​ឧទ្ធម្គាគ​ចក្រ​​​​សៀមមួយ​គ្រឿង​បាន​​ព្យាយាម​រំលោ.ភ​​​​ដោយ​បំពាន​​​ចូល ​ក្នុង​​ទឹក​ដី​​​កម្ពុជា​ ហើយ​ក៏​​​ត្រូវ​បាន​​​កងទ័ព​​កម្ពុជា​​​​បា.ញ់​រះ​​​​ដោយ​​​កាំភ្លើង​​​​អាកា ​ ដើម្បី​​​រារាំង​​។ ដោយ​​​ការ​បា.ញ់​​​រារាំង​​​​ពី​សំណាក់​​​កងទ័ព​​កម្ពុជានោះ ​​ខាង​សៀម​​ក៏​បា.ញ់​​ដោយ​​កាំភ្លើង​​ដែល​បំពាក់​​លើ​​ឧទ្ធម្ភាគ​ចក្រ​​​​​​​ តប​វិញ​

ខេត្ត​​​កោះ​កុង ៖ ឧបទ្ទវហេតុ​​​​ស្មាន​​មិន​ដល់មួយ​​បាន​​កើត​​​មាន​នៅ​​​ចំណុច​​​ឈរ​ជើង​​​របស់​កងទ័ព​​កម្ពុជា​​​​​ ដែល​ឧទ្ធម្គាគ​ចក្រ​​​​សៀមមួយ​គ្រឿង​បាន​​ព្យាយាម​រំលោភ​​​​ដោយ​បំពាន​​​ចូល​ក្នុង​​ទឹក​ដី​​​កម្ពុជា​ ហើយ​ក៏​​​ត្រូវ​បាន​​​កងទ័ព​​កម្ពុជា​​​​បាញ់​រះ​​​​ដោយ​​​កាំភ្លើង​​​​អាកា​ ដើម្បី​​​រារាំង​​។ ដោយ​​​ការ​បាញ់​​​រារាំង​​​​ពី​សំណាក់​​​កងទ័ព​​កម្ពុជានោះ ​​ខាង​សៀម​​ក៏​បាញ់​​ដោយ​​កាំភ្លើង​​ដែល​បំពាក់​​លើ​​ឧទ្ធម្ភាគ​ចក្រ​​​​​​​តប​វិញ​ដែរ​  រួច​ក៏​​ហោះ​​ចូល​​ទៅក្នុង​​ទឹកដី​​របស់​ខ្លួន​វិញ ។  ​នេះ​ជា​​ឧបទ្ទវហេតុ​​​​ផ្ទុះ​​​អាវុធ​​​​លើក​ទី១​​ហើយ ​​​បន្ទាប់​​​ពី​មានការ​​​ស្ងប់​​​ស្ងាត់​​​​​តាម​​បន្ទាត់​​ព្រំ​ដែន​​​ក្រោយ​​ពេល​ដែល​​​ប្រទេស​​​ថៃ​បាន​​​​​ផ្លាស់​​ប្តូរ​​​​​​រដ្ឋា​ភិបាល​​​ ក្រោយ​​ការ​បោះ​ឆ្នោត​​កាលពី​ខែ​​កក្កដា​ កន្លង​មក​ ។

តាម​​​សេចក្តី​​​រាយការណ៍​​ពី​ហេតុការណ៍​​នេះ​ត្រូវ​បាន​​ឱ្យ​ដឹង​ថា ​កាលពី​​​វេលា​ម៉ោង​​​​១​និង​​៣០នាទី​​​​​រសៀល​​ថ្ងៃទី​​១៥ ធ្នូ ​២០១១ ​មាន​ឧទ្ធម្ភាគ​​ចក្រ​​​​​ទាហាន​​ថៃ​​មួួយគ្រឿង​​បាន​​ហោះ​​​រំលង​​ចូល​ក្នុង​​ទឹក​ដី​​កម្ពុជា​ ​​លើ​ចំណុច​​ឈរជើង​​របស់​​វរៈការពារ​​ព្រំដែន​​លេខ​៣០៣​ ចំណុះ​ឱ្យ​​តំបន់​​ប្រតិបត្តិការ​​​​សឹក​​​​កោះ​កុង​ ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​​ភូមិ​​កោះ​​ប៉ោ ឃុំ​​ប៉ាក់ខ្លង ស្រុក​មណ្ឌល​សីមា​​ ​ខេត្ត​កោះ​កុង ​ហើយ​បាន​ហោះ​​​បន្ទាប​ខ្លួន​​​ទំនង​​នឹងធ្វើ​​ការ​​ចុះ​​ចត​​ត្រង់​ចំណុច​​ឈរជើង​​​របស់​​កងទ័ព​​​​កម្ពុជា​​ ​តែត្រូវ​​បាន​​កងទ័ព​ចំណុះ​​​​​ឱ្យ​វរៈសេនា​​តូច​លេខ​​៣០៣​ ​ការពារ​ព្រំដែន​​បាញ់​​ប្រហារ​​​ដោយ​​អាវុធ អាកា​​ជា​ច្រើន​គ្រាប់​​​ដើម្បី​​រារាំង​​​កុំឱ្យ​​​មានការ​ចុះចត​ ​។ ​បន្ទាប់​មក យន្ត​​​​ហោះ​​​ឈ្លាន​ពាន​នេះ​ក៏​ធ្វើ​​ការ​​ហោះ​ហើរ​​ចូលក្នុង​​​ទឹក​ដី​​ថៃ​វិញ ។

តាម​មន្ត្រី​​​យោធា​កម្ពុជា​​មួយ​រូប​​​សុំមិន​បញ្ចេញ​ឈ្មោះ​​បញ្ជាក់​ថា  យន្ត​ហោះ​​​​ថៃ​បាន​បន្ទាប​​​​ខ្លួន​​​​បម្រុង​​​​ចុះ​ចត​​ត្រង់​​​ចំណុច​​លេខ​​៣២៦ ជាតំបន់​​គ្រប់គ្រង​​ដោយ​ទាហាន​​​កម្ពុជា​​ វរសេនា​​តូច​លេខ​​​៣០៣​ ​តែត្រូវ​​បានកង​​​ទ័ព​កម្ពុជា​​​បាញ់​រះ​​ដោយ​​អាវុធ​​អាកា​​ ជា​ច្រើន​​គ្រាប់​​សំដៅ​ទៅ​​យន្ត​​​ហោះ​​​នោះ​​ ហើយ​​ខណៈ​​នោះ​ដែរ ទាហាន​​ដែល​​ជិះ​ក្នុង​​​យន្ត​​​ហោះ​​​​ក៏​បាន​​បាញ់​​តបត​មក​លើ​​​កងទ័ព​កម្ពុជា​យើងវិញ​អស់​ជា​ច្រើន​​គ្រាប់​ដែរ​ដោយ​កាំភ្លើង​យន្ត ។ ប៉ុន្តែ​​មិន​យូរ​ប៉ុន្មាន​​​​​​​​យន្ត​​ហោះ​​ថៃ​​ក៏​ហោះ​​​ចូល​ទៅ​​ក្នុងទឹក​​ដីគេវិញទៅ ហើយ​ក៏​​មិន​មាន​គ្រោះ​ថ្នាក់​ដោយ​ឧប្បត្តិ​ហេតុ​​បាញ់​តដៃ​គ្នា​​នោះ​ទេ ។ 

មន្ត្រី​​ទំនាក់ទំនង​​​ព្រំដែន​​​កម្ពុជា​​-ថៃ​បាន​​ថ្លែង​ថា  ពេល​នេះ​យន្ត​ហោះ​​ថៃ​បាន​​ហោះ​ទៅ​ចុះ​ចត​​នៅ​ចំណុច​ខៅ​​ឡាន ​ស្ថិត​​​ក្នុង​ស្រុក​​ខ្លង​​​យ៉ៃ ខេត្ត​​ត្រាត ​ជាបន្ទាយ​​​​របស់​ទាហាន​​​ឈុតខ្មៅ​ថៃ ​ហើយ​​ភាគី​ថៃ​​​បាន​​អះអាង​ថា យន្ត​ហោះ​​របស់​ពួក​​គេ​​ត្រូវ​​​ខូចខាត​​​ដោយ​​​​គ្រាប់​​​កាំភ្លើង​​របស់​​ទាហាន​​ខ្មែរ ។ ប៉ុន្តែ​​ការ​ចោទ​ប្រកាន់​​ពុំទាន់​​មាន​ដំណោះ​​ស្រាយ​​​នៅ​ឡើយ ព្រោះ​ជា​សមត្ថកិច្ច​របស់​ក្រសួង​ការពារ​​ជាតិ ៕