ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឧទ្ធម្ភាគចក្រ​​ថៃ​មួយ​​គ្រឿង​​ត្រូវ​​បាន​​ទាហាន​​​កម្ពុជា​​​បា.ញ់​ប្រឆាំង​​បណ្ដាល​ឱ្យ​​ឃ្លីងឃ្លោង​​​ខណៈហោះ​បំពាន​ចូលទឹក​ដីកម្ពុជា

12 ឆ្នាំ មុន

ខេត្តកោះកុង: ​ ​ឧទ្ធម្ភាគចក្រ​​ថៃ​មួយ​​គ្រឿង​​ត្រូវ​​បាន​​ទាហាន​​​កម្ពុជា​​បា.ញ់ប្រឆាំង​បណ្ដាល​ឱ្យ​ឃ្លីងឃ្លោង​​ខណៈហោះ​ចូលមក​ក្នុង​​បូរណភាព​​ទឹកដី​​កម្ពុជា​ត្រង់​ចំណុច ៣២៩​ ភ្នំ​តា​មីន​ សិ្ថ​ត​ក្នុងឃុំ​​ប៉ាក់​ខ្លង​ ស្រុក​មណ្ឌល​សីមា ខេត្ត​កោះកុង​​ កាលពី​​វេលា​​ម៉ោង ១​ និង ៤០​ នាទី​​រសៀល ​ថ្ងៃទី​១៥​ ធ្នូ ​២០១១ ។

ខេត្តកោះកុង: ​ ​ឧទ្ធម្ភាគចក្រ​​ថៃ​មួយ​​គ្រឿង​​ត្រូវ​​បាន​​ទាហាន​​​កម្ពុជា​​បាញ់ប្រឆាំង​បណ្ដាល​ឱ្យ​ឃ្លីងឃ្លោង​​ខណៈហោះ​ចូលមក​ក្នុង​​បូរណភាព​​ទឹកដី​​កម្ពុជា​ត្រង់​ចំណុច ៣២៩​ ភ្នំ​តា​មីន​ សិ្ថ​ត​ក្នុងឃុំ​​ប៉ាក់​ខ្លង​ ស្រុក​មណ្ឌល​សីមា ខេត្ត​កោះកុង​​ កាលពី​​វេលា​​ម៉ោង ១​ និង ៤០​ នាទី​​រសៀល ​ថ្ងៃទី​១៥​ ធ្នូ ​២០១១ ។

 មន្រ្ដីយោធា​កម្ពុជា​​ការពារ​ព្រំដែន​បាន​និយាយ​​ឱ្យដឹង​ថា ​ខណៈ​ឧទ្ធម្ភាគ​ចក្រ​​ថៃហោះ​ចូល​​មក​​ក្នុង​បូរណភាព​​​ទឹក​ដី​កម្ពុជា​​ គឺទាហានកម្ពុជា​បាញ់ដោយ​កាំភ្លើងដៃ​ប្រឆាំងដើម្បី​កាពារទឹកដី​ជិត ​១០០​​ គ្រាប់​​ ហើយឃើញថា ​ឧទ្ធម្ភាគចក្រ​​​ថៃនោះត្រូវ​ស្លាបក៏បង្ខំ​​ចុះចត​​ជាបន្ទាន់​​នៅ​ក្នុង​ទឹកដី​របស់ខ្លួន​វិញ​នៅចំខាវ​ឡាន​ ស្រុកខ្លង​យ៉ៃ​ ​ខេត្តត្រាត​ ដោយមុន​ពេល​ចុះចត​ ​ថៃ​ក៏​បានបាញ់​កាំភ្លើងប្រភេទ​១២​ក្បៀសមក​លើភាគី​កម្ពុជា​វិញដែរ។ ប៉ុន្តែ​ទោះជាយ៉ាង​ណា​​ភាគី​ទាំងពីរមិនមានរងបួសអ្វីនោះទេ ហើយថា ការផ្ទុះអាវុធ​នេះ​កើត​ឡើង ​បន្ទាប់ពី​ឧទ្ធម្ភាគចក្រ​របស់​​យោធា​ថៃ ១ គ្រឿង បាន​ព្យាយាម​ចុះចត​នៅក្នុង​ភូមិសាស្ត្រ ៣២៩ ភ្នំ​តា​មីនខ្សែបន្ទាត់​ព្រំដែន​កម្ពុជា ​សិ្ថ​ត​ក្នុងភូមិ​សាស្ត្រ​ខេត្តកោះកុង ក៏ត្រូវយោធា​កម្ពុជា​ដែល​​ការពារតំបន់​នោះ រារាំង​មិន​ឲ្យ​ចុះចត​។​


សូមបញ្ជាក់ថា ចំណុច​កើតហេតុ គឺជា​ចំណុច​ដ៏​ក្តៅគគុក​មួយ​ដែល​យោធា​ថៃ​តែងតែ​ព្យា​យា​យាម​លើកទ័ព​ចូលមក​ កាន់កាប់ ប៉ុ​នែ្ត​ជានិច្ច​ជា​កាល​ត្រូវ​យោធា​ខ្មែរ​យើង​ទប់ស្កាត់​មិន​ឲ្យ​ជ្រៀត​ ចូលមក​បានឡើយ​។ ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្តិចទៀតនេះ៕