*ឆ្នាំ១៩១២
-ការឈ្លានពានរបស់ប្រទេសបារាំងទៅលើប្រទេសរុស្ស៊ីត្រូវបានបញ្ចប់ ។
*ឆ្នាំ១៨១៩
-អាឡាបាម៉ា ក្លាយទៅជារដ្ឋទី២២ របស់សហរដ្ឋអាមេរិក ។
*ឆ្នាំ១៩៣៩
-សហភាពសូវៀត ត្រូវបានបណ្តេញចេញពីសម្ព័ន្ធជាតិ ដោយសារតែប្រទេសនេះមិនគោរពសិទ្ធិសញ្ញា ហើយឈ្លានពានទៅលើប្រទេសហ្វាំងឡង់ ។
*ឆ្នាំ១៨៤១
-ប្រទេសជប៉ុនចុះសន្ធិសញ្ញាចងសម្ព័ន្ធភាពជាមួយប្រទេសថៃ ។
*ឆ្នាំ១៩៤៦
-អង្គការសហប្រជាជាតិបោះឆ្នោតសម្រេចបង្កើតការិយាល័យធំក្នុងទីក្រុងញូវយ៉ក។
*ឆ្នាំ១៩៥៥
-ប្រទេសកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ ។
*ឆ្នាំ១៩៧២
-លោក Eugene Cernan គឺជាមនុស្សចុងក្រោយដែលបានចុះចតនៅលើឋានព្រះចន្ទ បន្ទាប់ពីរូបគាត់ និងសហការីរបស់គាត់ គឺលោក Harrison បំពេញបេសកកម្មលើកទី ៣ ជាមួយនឹងអាប៉ូឡូ១៧ ។
*ឆ្នាំ២០០៦
-ផ្កាយរណបចារកម្មរបស់សហរដ្ឋអាមេរិក USA-193 ត្រូវបានបាញ់បង្ហោះឡើង ។
*ឆ្នាំ២០០៨
-ដំណើរទស្សនកិច្ចលើកទី៤ របស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកចច ប៊ូស មកកាន់ប្រទេសអ៊ីរ៉ាក់ ត្រូវបានស្វាគមន៍ដោយការគប់ឡែកជើង១គូ ពីអ្នកកាសែតម្នាក់ក្នុងអំឡុងពេលលោកកំពុងធ្វើសន្និសីទកាសែត ។
*ឆ្នាំ២០១០
-ប្រជាជនជប៉ុន ដើរដង្ហែក្បួនតវ៉ាប្រឆាំងទៅនឹងដំណើរទស្សនកិច្ចរបស់លោក Jgor Shuvalov ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី ដោយសារតែបញ្ហាជម្លោះដែនដីកោះ Kunashiri និង Etorofu ។
-ស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាទទួលយកជនភៀសខ្លួនជនជាតិវៀតណាមជាបន្តទៀត បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាប្រកាសបិទ៕
ចែករំលែកព័តមាននេះ