ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចប់​​គម្រោង​ការ​​ងារ​អភិរក្ស​​អង្គ​រ​ជំហាន​ទី​3 និង​ការ​​បើក​ការ​ដ្ឋាន​​ជំហានទី​4

12 ឆ្នាំ មុន

​រាជធានីភ្នំពេញ ៖ កម្ម​វិធី​បិទគម្រោង​ជំ​ហានទី​៣​ និង​កម្ម​វិធី​បើកគម្រោង​ជំហានទី៤ នឹង​ធ្វើ​ឡើង​នៅ​​កំឡុង​ពេល​កិច្ច​ប្រជុំ​គណៈ​កម្ម​ការ​សម្រប​សម្រួល​ អន្តរជាតិ​សម្រាប់​ការ​ការពារ​ និង​អភិវឌ្ឍ​តំបន់​អង្គរ ហៅកាត់ថា​(ICC) ។ តាម​ការ​គ្រោង​ទុក​លោកសុខ អាន ឧបនាយករដ្ឋ​មន្ត្រី​​ លោក​ម៉ាសាហ្វូមី គួរ៉ូគី ឯក​អគ​្គ​រាជ​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ អ្នក​ស្រីអាណេ ឡីម៉ាយស្ត្រេ ប្រធាន​

រាជធានីភ្នំពេញ ៖ កម្ម​វិធី​បិទគម្រោង​ជំ​ហានទី​៣​ និង​កម្ម​វិធី​បើកគម្រោង​ជំហានទី៤ នឹង​ធ្វើ​ឡើង​នៅ​​កំឡុង​ពេល​កិច្ច​ប្រជុំ​គណៈ​កម្ម​ការ​សម្រប​សម្រួល​អន្តរជាតិ​សម្រាប់​ការ​ការពារ​ និង​អភិវឌ្ឍ​តំបន់​អង្គរ ហៅកាត់ថា​(ICC) ។ តាម​ការ​គ្រោង​ទុក​លោកសុខ អាន ឧបនាយករដ្ឋ​មន្ត្រី​​ លោក​ម៉ាសាហ្វូមី គួរ៉ូគី ឯក​អគ​្គ​រាជ​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ អ្នក​ស្រីអាណេ ឡីម៉ាយស្ត្រេ ប្រធាន​ការិយាល័យ​យូណេស្កូ​ប្រចាំ​នៅ​ភ្នំ​ពេញ បណ្ឌិត​ណា​កា​ហ្គា​វ៉ា ប្រធាន​អង្គ​ការ​JASA នឹង​រៀប​ចំរួម​គ្នា​ជា​មួយ​នឹង​ឯកអគ្គ​រាជ​ទូត​ផ្សេង​ទៀត​ អ្នក​ជំនាញ​ការ​អន្តរ​ជាតិ​ និង​អ្នក​ស្រាវ​ជ្រាវ​ព្រម​ទាំង​អ្នក​ចូល​រួម​ជាង​២០០​នាក់​​ ។

ជំហានទី៣ក្នុង​ការ​អភិរក្ស​​បាន​ចាប់​​ផ្តើមពី​ឆ្នាំ​២០០៦​ ដល់​ឆ្នាំ​២០១១ដូចជា ការ​ងារ​ជួស​ជុល​បណ្ណា​ល័យ​ខាង​ត្បូង​ប្រាសាទ​បាយ័ន​​, ការសិក្សា​អំពី​លំនឹង​នៃ​ប៉ម​កណ្តាល​ប្រាសាទ​បាយ័ន,​ ការ​សិក្សា​ទៅ​លើ​វិធី​អភិ​រក្ស​ចម្លាក់​ថ្ម​កំពែង​ខាង​ក្នុង​ និង​ការសិក្សា​បុរាណ​វិទ្យាលើ​បរិវេណ​ប្រាសាទ​បាយ័ន ។

សម្រាប់​ជំហានទី​៤ ដែល​នឹង​ចាប​់​ផ្តើម​ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៥មាន​ការ​ងារ​ជួស​ជុល​ទម្រ​នៃ​កំ​ពែង​ប្រាសាទ​បាយ័ន ។ ការ​ងារ​អភិរក្ស​នៃចម្លាក់​​កំពែង​ខាង​ក្នុង​នៃ​ប្រាសាទ​បាយ័ន​ ។
ការ​ងារ​ជួស​ជុល​កំ​ពែង​ខាង​ក្រៅ​នៃ​ប្រាសាទ​បាយ័ន​ ។ ការ​សិក្សា​ទៅ​លើ​បុរាណ​វត្ថុ​វិទ្យា​លើ​បរិ​វេណ​ប្រាសាទ​បាយ័ន​ ។

កាលពី​ខែ​សីហាឆ្នាំ​នេះ រដ្ឋា​ភិបាល​ជប៉ុន​បាន​បញ្ចប់​គម្រោង​ជំហាន​ទី​៣​នៃ​ការ​អភិរក្ស​ប្រា​សាទ​អង្គរ ដែល​បាន​ចាប់​ផ្តើម​កាលពី​ឆ្នាំ​២០០៦ ​ ពី​ជំហាន​ទី​១ ដែល​បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ​១៩៩៤ ដល់​ជំហានទី​៣​ គម្រោង​នេះ​ត្រូវ​បាន​​ជួស​ជុល​ឡើង​វិញ​នូវ​ប្រាសាទ​បាយ័ន ប្រាសាទ​​អង្គរវត្ត​ ដែល​ស្ថិត​នៅ​ទី​លាន​រាជ​តំណាក់​​នៃ​ប្រាសាទ​អង្គរ​ធំ​។

នៅ​តំណាក់​កាលទី៣​នៃ​គម្រោង​សម្រាប់​ប្រាសាទ​បាយ័ន អគារ​ថ្ម​ដែល​ហៅ​ថាបណ្ណា​ល័យ​ ត្រូវ​បាន​កែ​លម្អ​ដោយ​ប្រើ​វិធី​ជំនួស​ភាគ​ខ្លះ​ហើយ​សាង​សង់​ឡើង​វិញ ។ ចំពោះ​ការ​អនុវ​ត្ត​ក្នុង​តំណាក់​កាលនេះ ក៏​មាន​ការ​សិក្សា​ពី​ការ​កសាង​ធ្នឹម​ទ្រ​នៅ​តួ​កណ្តាល​ប៉ម​កំពស់​៤២ម៉ែត្រ​ កា​រ​សិក្សា​ដើម្បី រក្សា​ក្បាច់​ចម្លាក់​នៅ​ផ្នែក​កំពែង​ខាង​ក្នុង​ដែល​មាន​ប្រវែង​ប្រហែល​៣០០​ម៉ែត្រ​ និង​ការ​សិក្សា​ផ្នែក​បុរាណ​វិទ្យា​ ដើម្បី​មើល​ទ្រង់​ទ្រាយ​សំណង់​ និង​សិក្សា​ពី​អតី​ត​កាល។

នៅ​ជំហានទី​៣ ការងារ​ជួស​ជុល​ត្រូវ​បាន​សម្រេច​ឡើង​ ដោយ​អ្នក​ជំនាញ​ជនជាតិ​កម្ពុជា​៦​រូប​ និង​បុគ្គ​លិក​បច្ចេកទេស​បរទេស​ចំនួន៧០​រូប​ ដែល​មាន​បទ​ពិសោធន៍​ក្នុង​វិស័យ​នេះ​ជាង​១០ឆ្នាំ​មកហើយ​ ខណៈ​ដែល​ចាប់​ផ្តើម​ការ​ងារ​នេះ​(​នៅ​តំណាក់​កាលទី​១)​ដែល​ពេល​នោះ​មាន​អ្នក​ជំនាញ​ជន​ជាតិ​ជប៉ុន​មក​បង្ហាត់​ដល់​កម្ពុជា ។

នេះ​ជា​លទ្ធ​ផល​នៃ​ការ​​ផ្ទេរ​បច្ចេកទេស​ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ជាង​ដប់​ឆ្នាំ​កន្លង​ទៅ​ ។ ការ​​​បង្ហាញ​ពី​លទ្ធភាព ទស្សនៈ ដែល​ប្រជាជន​កម្ពុជា​អាច​ដំណើរ​ការ​ជួស​ជុល​ និង​ថែរក្សា​ប្រាសាទ​ដោយ​ខ្លួន​ឯង​។ លទ្ធ​ផល​ការ​ងារ​ និង​ការសិក្សា យ៉ាង​ទូលំទូលាយ​ត្រូវ​បាន​បញ្ចប់​នៅ​ក្នុង​របាយការណ៍​គម្រោង​ជំហានទី​៣ នៃ​ភាគី​រដ្ឋា​ភិ​បាល​ជប៉ុន​សម្រាប់​ថែ​រក្សា​ជួស​ជុល​អង្គរ​។

ជា​បន្ថែមម​​ណ្ឌល​​ព័ត៌​មាន​បាយ័ន​ដែល​ស្ថិត​នៅ​អគារ​JASA ត្រូវ​បាន​បង្កើត​ឡើង​ ។ បណ្ឌល​នេះ​រួម​ចំណែក​ក្នុង​ការ​ណែ​នាំ​នូវ​គម្រោង​ជួស​ជុល​ប្រាសាទ​សម្រាប់​អ្នក​ទេសចរ និង​បង្រៀន​កុមារ​ ព្រម​ទាំង​​ប្រជា​ជន​កម្ពុជា​អំពី​ប្រាសាទ​អង្គរ ។

គម្រោង​ជំហានទី៤ ដែលកំពុង​ចាប់​ផ្តើម​នឹង​ត្រូវបញ្ចប់​នៅ​ឆ្នាំ​២០១៦ ។ គម្រោង​នេះ​ពាក់​ព័ន្ធ​ជា​ចម្បង​ទៅ​លើ​ធ្នឹម​ទម្រ​ប៉មក​ណ្តាល​ និង​អភិរក្ស​ចម្លាក់​ថ្ម​កំពែង​ខាង​ក្នុង ៕