ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​សំខាន់ៗ​ជុំវិញ​ពិភពលោក​ដែល​កើត​ឡើង​នៅ​​ថ្ងៃទី12 ធ្នូ

12 ឆ្នាំ មុន

*ឆ្នាំ១៩១១ ទី​ក្រុង​​ញូវដែលីត្រូវ​បាន​ដាក់​ជំនួស​ទីក្រុង​ Calcutta របស់​ប្រ​ទេស​​ឥណ្ឌា​។​​
*​ឆ្នាំ​១៩១៥ ​ លោក​ Yuan Shikai ប្រធានា​ធិបតី​សាធារណរដ្ឋប្រជាមានិត​ចិនបានប្រកាស​​​ពីបំណង​របស់ខ្លួន​​ចង់ឡើង​​គ្រង​រាជ្យ​ ហើយ​​បន្ទាប់​មក​បានប្រកាស​​ខ្លួនឯង​ជា​ព្រះចៅ​អធិ​រាជ​​របស់​ប្រទេសចិន ។
*ឆ្នាំ១៩៣៧ យន្ត​ហោះ​ចម្បាំង​​​របស់ជប៉ុន​​​ទម្លាក់​គ្រាប់បែក​​ពន្លិច​នាវា​បារាំង​អាមេរិក Panay នៅ​​ទន្លេ​យ៉ាង​ហ្ស៊ី ប្រទេសចិន។
*​ឆ្នាំ១៩៣៩ កង​ទ័ព​ហ្វាំងឡង់​ផ្តួល​រំលំ​កង​ទ័ព​​សហភាព​សូវៀត​ ។

*ឆ្នាំ​១៩៤១ សង្គ្រាម​​លោក​លើកទីII៖  ​​​ចក្រភព​​អង់គ្លេស​​ប្រកាស​សង្គ្រាម​​​ជាមួយ​ប៊ុលហ្គារី​ ចំណែកឯ​​ហុងគ្រី​ និងរូម៉ានី ប្រកាស​​​សង្គ្រាមជាមួយ​សហរដ្ឋអាមេរិក​​ស្រប​ពេលជា​មួយគ្នានេះ​ដែរ ប្រទេសឥណ្ឌា​​​​ក៏​ប្រកាស​សង្គ្រាម​ជាមួយ​ជប៉ុន​​ដែរ​​ ។
*​​ឆ្នាំ​១៩៥៨ ប្រទេស​ហ្គីណេ​ចូលជា​សមា​ជិក​អង្គការ​សហប្រជាជាតិ ។
*ឆ្នាំ​១៩៦៣ ​ប្រទេស​កេនយ៉ា​ទទួលបាន​ឯក​រាជ្យ​​ពីចក្រភព​អង់គ្លេស ។
*​ឆ្នាំ​១៩៧៩ រដ្ឋ​ Rhodesia ដែល​មិន​ទទួលស្គាល់​​​ដោយ​ប្រទេស​​ស៊ីម​បា​វ៉េ​​បន្តស្ថិតនៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​​​ប្រ​ទេស​អង់គ្លេស​ដោយប្រើ​ប្រាស់​ឈ្មោះ​រដ្ឋ  Southern Rhodesia។
*ឆ្នាំ​១៩៧៩ ​​​រញ្ជួយ​ដី​​កម្រិត​៧,៩រិចស្ទ័រ ក្នុង​ប្រទេស​កូឡុំប៊ី​បណ្តាល​ឱ្យ​មនុស្ស​​២៥៩​នាក់​ស្លាប់​បាត់​បង​់​ជីវិត​។
*ឆ្នាំ​១៩៨២ ​ការតវ៉ា​​ដើម្បី​សន្តិ​ភាព​របស់​ស្ត្រី​​ក្នុង​ខួប​លើកទី៥០ ៖ ស្ត្រី​៣ម៉ឺន​នាក់ ឈរ​កាន់​ដៃ​គ្នា​ប្រវែង​១៤​គីឡូម៉ែត្រ​ ក្នុង​តំបន់ Greenham Common  ប្រទេសអង់គ្លេស ដើម្បី​រំលឹក​ដល់​ខួបលើក​ទី​៥០ ​ពី​​ចលនា​ស្ត្រី​ដើម្បី​សន្តិ​ភាព​។
*ឆ្នាំ​១៩៩១ សហព័ន្ធរុស្ស៊ី​​បានទទួល​ឯករាជ្យ​ពីអតីត​​សហភាពសូវៀត ។
*ឆ្នាំ​២០០៨ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​​សហ​ប្រជា​ជាតិ​បាន​​​រកឃើញ​​ថា ប្រទេស​រវ៉ាន់​ដា​និង​​សាធារណរដ្ឋ​ប្រជាធិបតេយ្យកុងហ្គោ​ប្រើប្រាស់​ទាហាន​​កូនក្មេង​ស៊ី​ឈ្នួល​ធ្វើសង្គ្រាម ។
 *ឆ្នាំ​២០១០ ​មនុស្ស​រាប់ម៉ឺន​នាក់ក្នុង​​ប្រទេស​​​អេហ្ស៊ីប​ដើរ​ដង្ហែ​ក្បួន​តវ៉ា​ទៅ​នឹង​លទ្ធផល​​បោះ​ឆ្នោត​៕