ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​​​ CBL ចែករង្វាន់​​​​ម៉ូតូូ​ Tuk Tuk ចំនួន​​16​គ្រឿង​​​ដល់​អ្នក​​​ចែក​ចាយ​

12 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ កាលពីព្រឹកថ្ងៃទី៨ ធ្នូ ២០១១ នៅការិយាល័យតំបន់៥ ស្ថិតនៅ​សង្កាត់​​​វាលវង់ ក្រុងកំពង់ចាម មានប្រារព្ធ​ពិធី​ប្រគល់Gold Crown ម៉ូតូកង់បី(Tuk Tuk) ចំនួន១៦គ្រឿង ដល់អនុចែកចាយស្រាបៀរ​របស់ក្រុមហ៊ុនCBL ដំណាក់កាលទី៣ ចំពោះ​អាជីវករ មកពីតាមបណ្តាខេត្ត-ក្រុងចំនួន៧ ក្នុង​ភាពកក់ក្តៅនិងរាក់ទាក់ ។

ខេត្តកំពង់ចាម ៖ កាលពីព្រឹកថ្ងៃទី៨ ធ្នូ ២០១១ នៅការិយាល័យតំបន់៥ ស្ថិតនៅ​សង្កាត់​​​វាលវង់ ក្រុងកំពង់ចាម មានប្រារព្ធ​ពិធី​ប្រគល់Gold Crown ម៉ូតូកង់បី(Tuk Tuk) ចំនួន១៦គ្រឿង ដល់អនុចែកចាយស្រាបៀរ​របស់ក្រុមហ៊ុនCBL ដំណាក់កាលទី៣ ចំពោះ​អាជីវករ មកពីតាមបណ្តាខេត្ត-ក្រុងចំនួន៧  ក្នុង​ភាពកក់ក្តៅនិងរាក់ទាក់ ។

លោកKoh Taihong អគ្គនាយកក្រុមហ៊ុន  CBL បានថ្លែងឱ្យដឹងថា រូបលោកមាន​សេចក្តី​សប្បាយរីករាយណាស់ដោយបានឃើញអាជីវ​ករសស្រាក់សស្រាំធ្វើដំណើរចេញមកពីតាម​​             ប​ណ្តាខេត្តនានាតាំងពីព្រឹកព្រលឹម មក​កាន់​ក្រុម​ហ៊ុនស្រាបៀរដែលស្ថិតនៅក្នុងក្រុង​កំពង់​ចាម​ ទាំងទឹកមុខស្រស់ស្រាយទៀតផង ។

លោក Koh Taihong អគ្គនាយកក្រុម ហ៊ុនCBL បានថ្លែងបន្តថា ជាមួយនោះដែររូប លោកក៏សូមថ្លែងនូវអំណរគុណចំពោះការគាំទ្រ នាពេលកន្លងមករហូតដល់បច្ចុប្បនេះ ប្រសិន ណាបើមិនមានការគាំទ្រពីសំណាក់អាជីវករ​ទេ​នោះ ក៏មិនទទួលបាន​ជោគជ័យដូចថ្ងៃនេះដែរ  ។ រូបលោកមានជំនឿយ៉ាងមុតមាំថា នាឱកាស​ក្រោយៗ​នឹងមានចែករង្វាន់ធំជាងនេះ អាច​ឈាន​ដល់រថយន្ត ធ្វើយ៉ាងណាសម្រាប់បំពេញ​​ដល់​សេវា​កម្មដឹកជញ្ជូនស្រាបៀរទៅឱ្យអតិថិជន​កាន់​តែ​ប្រសើរឡើង ។

សូមបញ្ជាក់ថា នាពេលកន្លងមកយើង​ក៏បាន​ធ្វើពិធីចែករង្វាន់ម៉ូតូ​ Tuk Tuk ​បែប​នេះ​​ដែរ​ដូច​ជា​ ១-នៅរាជធានី​ភ្នំពេញចំនួន១០គ្រឿង​​ ២-នៅខេត្តតាកែវចំនួន៤គ្រឿង ៣-នៅខេត្តកំពត ចំនួន​៣គ្រឿង និងលើកទី៣ ត្រូវបានចែកនៅ​ក្នុងក្រុងកំពង់ចាម ។ ជាក់ស្តែងម៉ូតូTuk Tuk ចំនួន១៦ គ្រឿងខាងលើសម្រាប់បែងចែកដល់​អនុចែកចាយ​ស្រាបៀរតាមបណ្តា​ខេត្ត​-ក្រុង​ដូចជា ​ខេត្ត​ស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹង​ត្រែង និង​ខេត្ត​រតនគិរី ។

លោក Koh Taihong អគ្គនាយកក្រុមហ៊ុន CBL បានបញ្ជាក់បន្ថែមថា ការចែករង្វាន់ម៉ូតូ Tuk Tuk ទាំង១៦គ្រឿងនេះគឺក្នុងគោល បំណងលើកទឹកចិត្តដល់អនុចែកចាយស្រាបៀរ របស់ក្រុមហ៊ុនCBL ព្រមទាំងពង្រីកនិង​ពង្រឹង​  ​ការ​លក់​ចែកចាយផលិតផលរបស់ក្រុមហ៊ុន ស្រា​បៀរCBL ដែលបានផលិតស្រាបៀរកំពុង​ពេញនិយមក្នុងនោះមានដូចជា Tiger Beer ABC Stout  Anchor Beer និង Gold   Crown ៕