ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រគល់​​​ព្រៃសហគមន៍​​ចំនួន​5កន្លែង​​​ទំហំ​​1.783ហិកតា​​​នៅស្រុក​​​តំបែរ

12 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងព្រៃសហគមន៍ចំនួន៥កន្លែងបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី៨ ធ្នូ ២០១១ ស្ថិតនៅឃុំត្រពាំងព្រីង ឃុំត្រពាំង​ព្រីង ស្រុក​តំបែរ ក្រោមអធិបតីភាព លោកលន់ លឹម​ថៃ អភិបាលរងខេត្ត តំណាងឱ្យលោកហ៊ុន ណេង អភិបាលខេត្ត ​ដោយមាន​ការចូលរួមពីសំណាក់​ប្រជា​ពលរដ្ឋ ​អាជ្ញា​ធរ​មូលដ្ឋានគ្រប់លំដាប់ថ្នាក់

ខេត្តកំពង់ចាម ៖ ពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងព្រៃសហគមន៍ចំនួន៥កន្លែងបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី៨ ធ្នូ ២០១១ ស្ថិតនៅឃុំត្រពាំងព្រីង ឃុំត្រពាំង​ព្រីង ស្រុក​តំបែរ ក្រោមអធិបតីភាព លោកលន់ លឹម​ថៃ អភិបាលរងខេត្ត តំណាងឱ្យលោកហ៊ុន ណេង អភិបាលខេត្ត ​ដោយមាន​ការចូលរួមពីសំណាក់​ប្រជា​ពលរដ្ឋ ​អាជ្ញា​ធរ​មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំងមន្ត្រី​រដ្ឋ​បាល​ព្រៃឈើយ៉ាងច្រើនកុះករ​ផងដែរ ។

លោកប្រាក់ ណូម៉ា នាយខណ្ឌរដ្ឋបាលព្រៃ​ឈើកំពង់ចាមបានថ្លែងថា ដោយ​មាន​ការយក​ចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក​បណ្ឌិតច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និង​នេសាទ លោកហ៊ុន ណេង អភិបាល​ខេត្ត លោក​ឆេង​ គឹមស៊ុន ប្រតិភូរាជរដ្ឋាភិបាលទទួល​បន្ទុក​ប្រធានរដ្ឋបាលព្រៃឈើ និងកិច្ចសហការល្អ​ជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើឱ្យកិច្ចការពារព្រៃ​ឈើ ទទួល​​បាន​​​លទ្ធផល​​​គួរ​ឱ្យ​​​កត់​​សម្គាល់​ ។

លោកប្រាក់ ណូម៉ា នាយខណ្ឌរដ្ឋបាលព្រៃ​ឈើកំពង់ចាម បានបន្តថា យោងតាមប្រកាស​លេខ ៥៥៤ ប្រក.កសក ចុះថ្ងៃទី២០ សីហា ឆ្នាំ​២០១០ ស្តីពីការបង្កើតនិងការគ្រប់គ្រង​តំបន់​ព្រៃសហគមន៍នៅក្នុងខេត្តកំពង់ចាមរបស់​ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ។  ពិសេស​ដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយ​អាជ្ញាធរមូលដ្ឋាន អង្គភាពពាក់ព័ន្ធ អង្គការ​កសិករ​ថ្មី​ អង្គការក្រៅរដ្ឋាភិបាលនានា និងបង​ប្អូនប្រជាពលរដ្ឋ បានចូលរួមរៀបចំបង្កើត​ជា​សហ​គមន៍ព្រៃឈើនៅក្នុងស្រុកតំបែរ ដែល​មាន​ចំនួន៥សហគមន៍លើផ្ទៃដីសរុបចំនួន១.៧៨៣​ហិកតា និង​មានប្រជាជនចូលរួមជាសមាជិក​ចំនួន១.៤១៧គ្រួសារ ស្ថិតនៅក្នុងឃុំត្រពាំង​ព្រីង​​​ចំនួន៤សហគមន៍ និងនៅក្នុងឃុំគោកស្រុក​ចំនួន១សហគមន៍ ។

លោកអៀង សាវ៉េត នាយ​អធិការ​ដ្ឋានរដ្ឋ​បាល​ព្រៃឈើមេគង្គ បានគូសបញ្ជាក់ថា ការចុះ​កិច្ចព្រមព្រៀងព្រៃសហគមន៍នេះ គឺក្នុង​គោល​បំណងលើកទឹកចិត្តឱ្យសហគមន៍​ម្ចាស់ការការ​​​ពារ ​ចូលរួមគ្រប់គ្រងអភិរក្សនិងអភិវឌ្ឍន៍ព្រៃ​ឈើប្រកបដោយនិរន្តរភាព តាមរយៈការទទួល​ផលប្រយោជន៍ប្រកបដោយសមធម៌ និង​ជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋកាន់តែ​ប្រសើរឡើង​ដើម្បី​ចូល​រួមកាត់បន្ថយភាពក្រីក្រ ។ ការប្រគល់​ដី​ព្រៃ​ឈើ​ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ​ឱ្យដល់​សហគមន៍គ្រប់គ្រងនេះ ពុំមែនមានន័យ​ថា ផ្តល់​ដីព្រៃនេះដាច់ឱ្យសហគមន៍ហើយសហ​គមន៍អាច​មានសិទ្ធិធ្វើការបែងចែកនិងលក់ដូរ​បាននោះទេ គឺផ្តល់ដីព្រៃឈើឱ្យសហគមន៍ធ្វើ​ការ​​ការពារ គ្រប់គ្រងនិងប្រើប្រាស់ធនធាន​ព្រៃ​​ឈើប្រកប​​ដោយនិរន្តភាពសម្រាប់់ជា​ប្រយោជន៍​ដល់​សហ​គមន៍ទាំងមូលនាពេល​បច្ចុប្បន្ន និងកូនចៅជំនាន់ក្រោយៗទៀត ។

លោកលន់ លឹមថៃ អភិបាលរងខេត្ត បាន​ថ្លែងឱ្យដឹងដែរថា រូបលោកសូមពាំនាំប្រសាសន៍​ផ្តាំផ្ញើ​សាកសួរសុខទុក្ខពីសំណាក់លោកហ៊ុន ណេង អភិ​បាល​ខេត្ត ដល់បងប្អូនប្រជាពលរដ្ឋ ​ ​ ទាំងអស់​ដែលបាន​ចូលរួមនាឱកាសនេះ។ ការ​បង្កើតឱ្យមានព្រៃសហគមន៍​ស្ថិតនៅក្នុង​ស្រុក​តំបែរ នេះ​ពិត​ជា​ធ្វើ​ឱ្យ​​​យើងមាន​មោទនភាព​ផងដែរ ។ លោកអភិបាលរងខេត្ត បាន​សង្កត់​ធ្ងន់ថា ចំពោះកត្តាដែលធ្វើឱ្យបាត់បង់ព្រៃឈើ​មានដូចជា សង្គ្រាម កំណើនប្រជា​ពល​រដ្ឋ ការ​អភិវឌ្ឍ និងគ្រោះធម្មជាតិជាដើម។ ក្នុងនាម​អាជ្ញាធរខេត្តសូមសំណូម​ពរ​ដល់ប្រជាពល​រដ្ឋ​ទាំងអស់​មេត្តាបញ្ឈប់ការកាប់រុករាន​ទន្ទ្រាន​យកដីរដ្ឋមកធ្វើជាកម្មសិទ្ធិទៀត ៕