ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំ​រឿង​វាយ​ដំលើ​ចៅ​ក្រម​ ៖ សម្តេច​តេជោ​ណែ​នាំ​ឱ្យ​ផ្ទេរ​សំណុំ​រឿង​ពី​មណ្ឌល​គិរី​មក​រាជធានី​និង​មិន​អនុគ្រោះ​ដល់​អ្នក​បង្ក

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ នៅ​វេលា​​រសៀល​​ថ្ងៃ​ទី​​៩ ធ្នូ សាលា​ដំបូង​រាជធានី​​ បាន​​​​ចេញ​ដីកា​​ឱ្យ​មាន​​ការ​ឃុំ​ខ្លួន​​​​ជន​៣​នាក់​​ ដែល​ជាប់​​ចោទ​​វាយ​ដំ​​ទៅ​លើ​​ចៅ​ក្រម​​​សាលា​ដំបូង​​​ខេត្ត​មណ្ឌល​គិរី​ ​​លោក​ម៉េង ​តូនី ។​ ​ការ​ចេញ​​​ដីកា​នេះ​គឺ​​​ក្រោយ​ប៉ុន្មាន​​​ម៉ោង​​​ដែល​សម្តេច​អគ្គ​មហា​​ សេនាបតី​តេជោ​​​​ហ៊ុន​ សែន ​​​ខណៈ​ពេល​អញ្ជើញ​​ជា​អធិបតី​​​​ក្នុង​​សម័យ​ប្រជុំ​​គណៈ​​រដ្ឋមន្ត្រី​​​​ បាន​ណែ​នាំ​​​ដល់​​​​លោក​​រដ្ឋមន្ត្រី​​​​ក្រសួង​​​​

រាជធានីភ្នំពេញ​​ ៖ នៅ​វេលា​​រសៀល​​ថ្ងៃ​ទី​​៩ ធ្នូ សាលា​ដំបូង​រាជធានី​​ បាន​​​​ចេញ​ដីកា​​ឱ្យ​មាន​​ការ​ឃុំ​ខ្លួន​​​​ជន​៣​នាក់​​ ដែល​ជាប់​​ចោទ​​វាយ​ដំ​​ទៅ​លើ​​ចៅ​ក្រម​​​សាលា​ដំបូង​​​ខេត្ត​មណ្ឌល​គិរី​ ​​លោក​ម៉េង ​តូនី ។​ ​ការ​ចេញ​​​ដីកា​នេះ​គឺ​​​ក្រោយ​ប៉ុន្មាន​​​ម៉ោង​​​ដែល​សម្តេច​អគ្គ​មហា​​សេនាបតី​តេជោ​​​​ហ៊ុន​ សែន ​​​ខណៈ​ពេល​អញ្ជើញ​​ជា​អធិបតី​​​​ក្នុង​​សម័យ​ប្រជុំ​​គណៈ​​រដ្ឋមន្ត្រី​​​​បាន​ណែ​នាំ​​​ដល់​​​​លោក​​រដ្ឋមន្ត្រី​​​​ក្រសួង​​​​យុត្តិធម៌​​​​​​ឱ្យ​ពិនិត្យ​​ចំពោះ​​ការ​អនុវត្តច្បាប់​​​​​លើ​ករណី​សំណុំ​រឿង​​បង្ករបួស​​ស្នាម​​ ​លើ​ចៅ​ក្រម​​​​នៃសាលា​ដំបូង​​ខេត្ត​មណ្ឌល​គិរី​​​ និង​ឱ្យ​​ផ្ទេរ​សំណុំ​រឿង​​​នោះមក​​សាលា​ដំបូង​​​​រាជ​ធានី​​ ភ្នំពេញ ។ ​សម្តេច​​តេជោ​​ក៏​បាន​​ណែនាំ​​​ទៀត​​ថា ​មិន​ត្រូវ​​អនុគ្រោះ​​​​ឬ​លើក​​លែង​​​ចំពោះ​​​អ្នក​បង្ក​​ទេ​ ទោះជា​​​​អ្នក​នោះ​​ជា​នរណា​ ឬ​​កូនអ្នក​​ធំណា​​​ក្តី ។

រឿង​រ៉ាវ​​​​ដែល​​​គួរ​​ឱ្យ​​ភ្ញាក់​​ផ្អើល​​​នេះ​​បាន​​កើត​ឡើង​​​កាលពី​​រសៀល​​ថ្ងៃទី​​៤ ធ្នូ ​កន្លង​មក​ ​ក្នុង​​ហាង​​​អង្គរ​ហ្វ័រ​រ៉េស ដែល​មាន​ទីតាំង​​​ស្ថិត​​​​​នៅ​ក្នុង​​ភូមិ​​​ត្រុម ​​សង្កាត់មនោរម្យ​ ក្រុង​​សែន​​មនោរម្យ​​ ​ខេត្ត​មណ្ឌល​គិរី​ ​​​ដោយ​លោក​​ចៅ​ក្រម​​ម៉េង ​តូនី ត្រូវ​បាន​​​ជន​៣​នាក់​​វាយ​​ដំ​ដោយ​​​​ស្នាប់​​​​​កាំភ្លើង​ខ្លី​​បណ្តាល​​ឱ្យរង​​របួស​ធ្ងន់​​ធ្ងរ​​​​​នៅ​​ត្រង់​​ក្បាល​​​​ដែល​​ប្រភព​​ខ្លះ​ថា​ផុង​​លលាដ៍​ក្បាល​​​ផងដែរ  តែ​មិន​​​មាន​ប្រភព​​​ផ្លូវ​ការ​​ណាមួយ​អះអាង​​​​នោះ​ទេ ។ ទោះបី​​ជា​បែបណា​​ លោក​ម៉េង ​​​តូនី ត្រូវ​បាន​​​​នាំមក​​សង្គ្រោះ​​​​​ភ្លាមៗ​​នៅ​មន្ទីរ​​​ពេទ្យ​បង្អែក​​​ខេត្ត​ ហើយ​​ក៏ត្រូវ​បាន​​​​បញ្ជូន​​បន្ត​​មក​​​មន្ទីរ​ពេទ្យ​​​កាល់​ម៉ែត​​ រួច​​​​បន្ត​ទៅ​​ក្រៅ​ប្រទេស ។

នេះ​ជា​រឿង​រ៉ាវ​លើក​ដំបូង​ហើយ​ដែល​មាន​​ការ​​វាយ​ប្រ​ហារ​​​មក​លើ​មន្ត្រី​តុលា​ការ​ ហើយ​មិន​ត្រឹម​តែ​វាយឱ្យ​មាន​របួស​យ៉ាង​ដំណំ​ប៉ុណ្ណោះ​ទេ ​តែ​បាន​ព្យា​យាម​ចាប់​ពង្រត់​​តាម​រថយន្ត​ថែម​ទៀត។ តាម​សេច​ក្តី​រាយ​ការ​ណ៍​ព័ត៌​មាន​ជុំវិញ​ហេតុ​ការណ៍​នេះ​បាន​ឱ្យ​ដឹង​ថា ​​មនុស្ស​​ម្នា​​ពេញ​ក្រុង​សែន​ម​នោ​រម្យ មាន​​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​ដឹង​ថា ​មាន​ក្រុម​បុរស​បី​នាក់​​បាន​ព្រួត​គ្នា​វាយ​​លោក​ចៅ​ក្រម​ម្នាក់​យ៉ាង​ចាស់​ដៃ​​រួច​ចាប់​អូស​រុញ​បញ្ចូល​​ទៅ​ក្នុង​រថយន្ត​។ ហេតុ​​ការណ៍​​​នេះ​មិន​ធ្លាប់​​កើត​​មាន​ទេ​ ចំពោះ​​​មន្ត្រី​​ស្ថា​ប័ន​តុលា​​ការ​​​នៅ​ក្នុង​ខេត្ត​​នេះ​ ។

ប្រ​ភព​ព័ត៌​មាន​ពីកន្លែង​កើត​​ហេតុ​​និយាយ​ថា នៅ​ម៉ោង​ប្រ​មាណ​ជាង​៣​រសៀល​ ថ្ងៃ​នោះ​គេ​បាន​ឃើញ​រថយន្ត​​មួយ​គ្រឿង​ម៉ាក​ធុន​​ត្រា​ ពណ៌​ទឹក​ប្រាក់​ ដែល​មាន​អ្នក​ជិះ​ចំនួន​៣​នាក់ ​ចូល​មក​ផឹក​ស៊ី​ក្នុង​ហាង​ខាង​លើ​ ហើយ​ក៏​មាន​វត្ត​​មាន​​ចៅ​ក្រមម្នាក់​នៃ​​​សាលា​ដំបូង​ខេត្ត​​​លោក​ម៉េង តូ​នី នៅ​ក្នុង​ហាង​នោះ​​​ដែរ​។ ​លុះ​នៅ​ម៉ោង​ប្រ​មាណ​ជា​៤​​រសៀល ​ស្រាប់​តែ​មាន​ការ​ភ្ញាក់​​​ផ្អើល​​​ឈុល​ពេញ​ហាង​​ ដោយ​សារ​មនុស្ស​មួយ​ក្រុម​នោះ​​បាន​ព្រួត​គ្នា​វាយ​​លោក​ចៅ​ក្រម​​​ម៉េង តូ​នី នឹង​កាំ​ភ្លើង​ខ្លី​មិន​បន្ធូរ​ដៃ​​។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក្រុម​ជន​ដៃ​ដល់​បាន​ចាប់​អូស​ជន​រង​គ្រោះ​​ដាក់​ចូល​ក្នុង​រថយន្ត​របស់​ខ្លួន​ ដឹក​ចេញ​ទៅ​បាត់​មិន​ដឹង​ថា​ទៅ​​ទី​ណា​ឡើយ​។

តាម​​ប្រភព​​មិន​ផ្លូវ​ការ​​​ឱ្យ​ដឹង​​​នា​ពេល​​នោះ​ថា​​នៅ​ពេល​​រថយន្ត​មក​ដល់​ចំណុច​អូរ​​​ទេរ ស្ថិត​​នៅ​​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​អូរ​​រាំង តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​៧​៦A ​ដែល​​​មាន​ចម្ងាយ​​ប្រ​មាណ​ជាង​​១០​គីឡូ​ម៉ែត្រ​ ពី​កន្លែង​កើត​ហេតុ​ខណៈ​ពេល​រថយន្ត​បើក​ឡើង​ចំណោត​​ក្នុង​ល្បឿន​យឺតៗ ​ជន​រង​គ្រោះ​​​ក៏​បាន​បើក​ទ្វារ​រថយន្ត​ហក់​ចេញ​ដើម្បី​គេច​ខ្លួន​​ពី​កណ្តាប់​ដៃ​​ជន​ដៃ​ដល់ និង​រមៀល​ខ្លួន​តាម​ជម្រាល​​ផ្លូវ​ដែល​​​មាន​ព្រៃ​​ក្រាស់​ហើយ​លាក់​​ខ្លួន​​​​។ ជា​សំណាង​ល្អ​​ពេល​នោះ​ក្រុម​ជន​ដៃ​ដល់​​រក​មិនឃើញ​ និង​ដោយ​​ខ្លាច​​​សមត្ថ​កិច្ច​​តាម​ពី​ក្រោយ ក្រុម​ជន​ទាំង​នោះ​ក៏​បានឡើ​ង​រថយន្ត​ប្រ​ញាប់​ជិះ​ចេញ​តម្រង់​ឆ្ពោះ​ទៅ​រាជ​ធានី​​ភ្នំពេញ​គេ​ច​ខ្លួន​​បាត់​​ទៅ​​។​ ប៉ុន្តែ​ ប្រភព​ខ្លះ​ថា ពួកគេ​​​បាន​​រុញ​​ទម្លាក់​​​​មិន​​មែន​បើក​ទ្វារ​​​រថយន្ត​​រត់​ទេ ។ 

ការ​ចាប់​អារម្មណ៍​​ពី​សាធា​រណ​ជន​ជុំវិញ​​បាតុ​​​​ភាព​​វាយ​ដំ​លើ​ចៅ​ក្រម​​សាលា​ដំបូង​ខេត្ត​លោក​ម៉េង តូនី បណ្តាល​ឱ្យ​រង​របួស​​ជា​ទម្ងន់​នោះ ​មិន​ត្រូវ​បាន​ប្រភព​​​ណាមួយ​​អះអាង​​​ជា​ផ្លូវ​ការ​ពី​ឧប្បត្តិ​ហេតុ​​ដែល​បាន​​កើត​ឡើងនោះ​ទេ ។ ​ទោះ​បី​ជា​បែប​ណា​ប្រភពព័ត៌​មាន​នានា​ខ្លះ​បាន​ឱ្យ​ដឹងថា ​​លោក​ចៅ​ក្រម ម៉េង តូនី បាន​រង​របួស​ក្បាល​ធ្ងន់​ធ្ងរ​។

តាម​​ប្រភ​ពព័ត៌​មាន​​ពី​មន្ត្រី​​សមត្ថកិច្ច​​នៃស្នង​ការ​​ដ្ឋាន​ខេត្ត​មណ្ឌល​គិរី ​បាន​បញ្ជាក់​ឱ្យ​ដឹងថា យោង​តាម​​ការ​បំភ្លឺ​ពី​សាក្សី​ដែល​បាន​ឃើញ​ហេតុ​​ការណ៍​​ផ្ទាល់​ភ្នែក​​និយាយថា ​ដំបូងគេ​​បាន​ឃើញ​លោក​ចៅ​ក្រម​​អង្គុយ​ផឹក​ស៊ី​ជា​មួយ​មិត្ត​ភ​ក្តិ​​មួយ​ក្រុម​​ក្នុង​ហាង​​អង្គរ​ហ្វ៊​រ៉េស ។ ​បន្តិច​ក្រោយ​​មក​គេ​បាន​ឃើញ​រថយន្ត​​មួយ​គ្រឿង​ម៉ាក​ធុន​ត្រា ​ពណ៌​ទឹក​ប្រាក់ ជិះ​ដោយ​​បុរស​បី​នាក់​ក៏​បាន​ចូល​មក​ផឹក​សីុ​ក្នុង​​ហាង​នោះ​​ដែរ ។ ​ខណៈ​​​ពេល​ផឹក​​ស្រវឹង​ស្រឿងៗ​មិន​ដឹង​ជា​កើត​មាន​រឿង​អ្វី​ ស្រាប់​តែ​ឃើញ​អ្នក​ជិះ​រថយន្ត​ម៉ាក​ធុន​ត្រា ពណ៌​ទឹក​​ប្រាក់ ពី​រ​នាក់​​ដើរ​ទៅ​ក្បែរ​​លោក​ចៅ​ក្រម​ និង​បាន​ស្រែក​សួរ ស្រាប់តែ​​ជន​បង្ក​​បាន​នាំ​គ្នា​​​ដក​កាំភ្លើង​​ខ្លី​ចេញពី​ចង្កេះ ​មក​វាយ​ក្បាល​និង​ខ្លួន​ប្រាណ​​លោក​ចៅក្រម​​​មិន​បន្ធូរ​ដៃ​ឡើយ។  ដែល​​​ចំណុច​​​នេះ​​មន្ត្រី​​សមត្ថកិច្ច​​​សន្និដ្ឋាន​​​ថាអាច​ជា​ការ​​បង្ក​របួស​​​ស្នាម ៕