*ឆ្នាំ១៧៩៩
-ប្រទេសបារាំងសម្រេចយកម៉ែត្រ(Metre)ប្រើជាឯកតារង្វាស់ប្រវែងរបស់ខ្លួន។
*ឆ្នាំ១៨១៧
-មីស៊ីស៊ីពីក្លាយជារដ្ឋទី២០របស់សហរដ្ឋអាមេរិក។
*ឆ្នាំ១៨៦១
-កងកម្លាំងប្រដាប់អាវុធដែលដឹកនាំដោយលោក Nguyễn Trung Trựcមេដឹកនាំឧទ្ទាមប្រឆាំងនឹងអាណានិគមបារាំងនៅភាគខាងជើងវៀតណាមបានបាញ់ពន្លិចនាវាប្រើក្តោងរបស់បារាំងឈ្មោះ L’Esperance។
*ឆ្នាំ១៨៦៨
-ភ្លើងស្តុបធ្វើចរាចរណ៍ដំបូងត្រូវបានដំឡើងដាក់ឲ្យប្រើប្រាស់តាមវិថីនៅខាងក្រៅព្រះរាជវាំង Westminsterស្ថិតក្នុងទីក្រុងឡុងប្រទេសអង់គ្លេស។
*ឆ្នាំ១៩០២
-ស្ត្រីត្រូវបានផ្តល់សិទ្ធិឲ្យបោះឆ្នោតនៅរដ្ឋដែនកោះរបស់អូស្ត្រាលីឈ្មោះ Tasmania។
*ឆ្នាំ១៩០៦
-លោកប្រធានាធិបតីអាមេរិក Theodore Rooseveltបានឈ្នះពានរង្វាន់ណូបែលសន្តិភាព។ លោកRooseveltបានក្លាយជាជនជាតិអាមេរិកដំបូងគេហើយដែលទទួលបានពានរង្វាន់បែបនេះ។
*ឆ្នាំ១៩៣២
-ប្រទេសថៃបានចាប់ប្រើប្រាស់ច្បាប់រដ្ឋធម្មនុញ្ញ ហើយក្លាយជារាជាណាចក្រអាស្រ័យរដ្ឋធម្មនុញ្ញ។
*ឆ្នាំ១៩៤១
-កងទ័ពអាណាចក្រជប៉ុនស្ថិតនៅក្រោមបញ្ជាឧត្តមសេនីយ៍ Masaharu Hommaបានចូលកាន់កាប់ដែនដីហ្វុីលីពីន។
*ឆ្នាំ១៩៤៨
-មហាសន្និបាតអង្គការសហប្រជាបានអនុម័តឲ្យប្រើប្រាស់សេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស ។
*ឆ្នាំ១៩៧៩
-នាយករដ្ឋមន្ត្រីអុីស្រាអែលលោក Menachem Beginនិងប្រធានាធិបតីអេហ្ស៊ីបAnwar Sadatត្រូវបានផ្តល់ឲ្យនូវពានរង្វាន់ណូបែលសន្តិភាពរួមគ្នា ។
*ឆ្នាំ១៩៨៣
-លទ្ធិប្រជាធិបតេយ្យនៅប្រទេសអាហ្សង់ទីនត្រូវបានស្តារឡើងវិញជាមួយនឹងការឡើងកាន់អំណាចរបស់លោកប្រធានាធិបតី Raúl Alfonsín។
*ឆ្នាំ១៩៨៩
-លោក Tsakhiagiin Elbegdorjបានប្រកាសពីការបង្កើតចលនាប្រជាធិបតេយ្យរបស់ម៉ុងហ្គោលីដែលចលនានេះបានផ្លាស់ប្តូរប្រទេសកំម្មុយនីស្តចាស់ជាងគេបំផុតទី២ក្នុងលោកមកជាប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យវិញ។
*ឆ្នាំ២០០៨
-អតីតប្រធានាធិបតីហ្វាំងឡង់លោក Martti Ahtisaari ទទួលពានរង្វាន់ណូបែលសន្តិភាពនៅទីក្រុងអូស្លូ ។
*ឆ្នាំ២០០៩
-ប្រធានាធិបតីសហរដ្ឋអាមេរិកលោកបារ៉ាក់ អូបាម៉ាទទួលពានរង្វាន់ណូបែលសន្តិភាពប្រចាំឆ្នាំ២០០៩នៅទីក្រុងអូស្លូប្រទេសន័រវេស ។
*ឆ្នាំ២០១០
-តាមការឲ្យដឹងពីគេហទំព័រ Wikileaksថា ប្រទេសមីយ៉ាន់ម៉ាអាចកំពុងតែសាងសង់រោងចក្រផលិតមីស៊ីលនិងអាវុធនុយក្លេអ៊ែរដោយមានជំនួយពីប្រទេសកូរ៉េខាងជើង ៕
ចែករំលែកព័តមាននេះ