ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី​​​​គ្លីនតុន ៖ អាមេ​រិក​គាំទ្រ​​សិទ្ធិ និង​​បំណងប្រាថ្នា​​​របស់​ប្រជាជន​រុស្ស៊ី​

12 ឆ្នាំ មុន

​រដ្ឋមន្ត្រី​​​ការបរទេស​​អាមេ​រិក លោកស្រីហ៊ីល ឡារី គ្លីនតុន ​គូសបញ្ជាក់​​​កាលពីថ្ងៃទី​​៨ ធ្នូ នៅ​ទីក្រុង​ព្រុច​សែល​ថា សហរដ្ឋអាមេរិក​​គាំទ្រ​សិទ្ធិ​​​ និង​បំណង​ប្រាថ្នា​របស់​ប្រជាជន​រុស្ស៊ី​។​ លោកស្រីគ្លីនតុន ដែលទៅកាន់​ទី​ក្រុងព្រុច​សែល ​ដើម្បី​​​ចូលរួម​​ក្នុង​កិច្ច​​​ប្រជុំ​មួយរបស់​​បណ្តា​រដ្ឋ​​មន្ត្រីការបរទេស​​​​អូតង់​បាន​​លើកឡើង​​​ជាថ្មី​​ទៀត​ថា ​ការបោះឆ្នោត​​​​សភា​រុស្ស៊ី​​​កាលពីថ្ងៃទី​​​៤ ធ្នូ ​​​កន្លង​មក​នេះ ​​ពុំសេរី និង​​ស្មើភាពឡើយ​។​

​ការ​ធ្វើ​​​អត្ថាធិប្បាយ​​ដ៏​​ចម្រូង​ចម្រាសរបស់​​លោកស្រី​គ្លីនតុន​​កាលពីថ្ងៃទី​​៦ ធ្នូ កន្លង​មក​នេះ ​​លើ​ការ​បោះឆ្នោត​​​​សភានៅ​រុស្ស៊ី បង្ក​ឱ្យ​មាន​​ការ​រិះគន់​​​នានា​ពីសំណាក់​​ក្រុងមូស្គូ​។ ​នៅ​មុខ​សារព័ត៌​មាន​​លោកស្រី​​​​​គ្លីនតុន ថ្លែង​ថា យើង​​បានសម្តែង​​​ការព្រួយ​​បារម្ភរបស់​​យើង​​​​លើ​ការ​​បោះឆ្នោត​​​​សភានៅ​​រុស្ស៊ី ។ ​យើង​គាំទ្រ​​​​សិទ្ធិ​​ និង​បំណងប្រាថ្នា​របស់​ប្រជាជន​​​រុស្ស៊ី​ក្នុង​​​ការ​​ធ្វើ​​​​ឱ្យ​មានការ​​​​រីកចម្រើន​​នានា ហើយ​​សង្ឃឹម​​​លើ​​អនា​គត​ដ៏​ប្រសើរ​មួយ​។​

កាលពីថ្ងៃទី​​​​៦ ធ្នូ ​​នៅទីក្រុង​​វីល​នីញូស រដ្ឋ​ធានី​​លី​ទុយ​អានី ក្នុង​​​ឱកាស​នៃកិច្ច​​​ប្រជុំ​មួយ​​របស់​អង្គការ​​​​ដើម្បី​​​សន្តិសុខ​ និង​កិច្ច​សហប្រតិបត្តិ​ការ​​​នៅអឺរ៉ុប OSCE ប្រមុខ​ការទូត​អាមេ​រិក​​ថ្លែង​ថា ប្រជាជន​រុស្ស៊ី​​​ ក៏ដូចជា​​ប្រជាជន​ដទៃៗទៀត​​ដែរ មាន​សិទ្ធិ​ឱ្យគេ​​ស្តាប់​សំឡេង​របស់ខ្លួន​។​ ​ប្រការ​នេះ​មាន​ន័យ​ថា ​​មាន​​សិទ្ធិក្នុង​ការ​​​បោះឆ្នោត​​ដោយស្មើ​ភាព​ សេរី តម្លា​ភាព និង​មាន​បណ្តា​​​មេដឹកនាំ​ដែលមាន​​ការទទួលខុសត្រូវ​​ចំពោះគេ​។​

ក្រសួងការបរទេស​​​រុស្ស៊ី​ចាត់ទុក​អត្ថា​ធិប្បាយ​ទាំងនេះ​​​​របស់​លោកស្រី​​​គ្លីនតុន ថា​ពុំ​អាច​​ទទួល​យកបាន ហើយស្នើ​​ដល់​សហរដ្ឋ​អាមេ​រិក​​​​ឱ្យបញ្ឈប់​​​​ការជ្រៀត​​​ជ្រែក​​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​រុស្ស៊ី ៕​