ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​ស្រវឹង​ដើរ​ទៅ​បត់​ជើង​តូច​ត្រូវ​ជន​ដៃ​ដល់​កា.ប់​​នឹង​កាំបិត​ប៉័ង​តោ​រងរបួស​ធ្ងន់​២​នាក់

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ផឹក​ស្រវឹង​​ដើរទៅ​បត់ជើងតូច​នៅ​មុខ​ផ្ទះ​ជាប់​របង​រោង​ចក្រ​​ កាត់ដេរ​ត្រូវ​ជន​ដៃដល់​កា.ប់​នឹង​កាំបិត​ប៉័ង​តោ​រយះ​ក្បាល។ ចំណែកមិត្ដភក្ដិ​ម្នាក់​ទៀត​ រត់​ទៅ​ជួយ​ក៏ត្រូវ​ជន​ដៃដល់​កា.ប់​មួយ​កាំបិត​ទៀត​រងរបួស​ដៃខាងស្ដាំ កាលពី​​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៨ ធ្នូ នៅ​ផ្សារ​ព្រៃ​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌដង្កោ ។

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ផឹក​ស្រវឹង​​ដើរទៅ​បត់ជើងតូច​នៅ​មុខ​ផ្ទះ​ជាប់​របង​រោង​ចក្រ​​កាត់ដេរ​ត្រូវ​ជន​ដៃដល់​កាប់​នឹង​កាំបិត​ប៉័ង​តោ​រយះ​ក្បាល។ ចំណែកមិត្ដភក្ដិ​ម្នាក់​ទៀត​ រត់​ទៅ​ជួយ​ក៏ត្រូវ​ជន​ដៃដល់​កាប់​មួយ​កាំបិត​ទៀត​រងរបួស​ដៃខាងស្ដាំ កាលពី​​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៨ ធ្នូ នៅ​ផ្សារ​ព្រៃ​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌដង្កោ ។

ជន​រង​គ្រោះ​ឈ្មោះ​ភក្ដី ភេទ​ប្រុស អាយុ​២៧​​ឆ្នាំ ជាជាងកាត់សក់ ស្នាក់​នៅ​សង្កាត់​បឹង​​សាឡា​ង ខណ្ឌទួលគោក រង​របួស​​ក្បាល​រយះ​មួយ​ចង្អុលដៃ។ ចំណែក​ជន​រង​គ្រោះ​ម្នាក់​ទៀត​ឈ្មោះ​ឃឿ​ន សីហា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ជិត​ផ្សារ​ព្រៃ​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌដង្កោ មាន​ស្រុក​កំណើត​នៅ​ភូមិពោធិ​ញែក ឃុំ​ផ្ទះ​ព្រៃ ស្រុក​សំពៅ​មាស ខេត្ដពោធិ៍​សាត់ របួស​ដៃស្ដាំ​មួយ​កាំបិត ។

តាម​ការ​ឱ្យ​ដឹង​ពី​ម្ចាស់ផ្ទះ​ឈ្មោះ​វុ​ទ្ធី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជាអ្នក​លក់​ទូរស័ព្ទ ស្នាក់​នៅ​កន្លែង​​កើត​ហេតុខាង​លើ​បាន​ឱ្យ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​កើតហេតុ​រូបគេ​បាន​ទូរស័ព្ទ​ហៅ​ជន​រង​គ្រោះ​មកផឹក​ស៊ី​នៅផ្ទះ​របស់​គេ លុះផឹករហូត​ដល់​ម៉ោង​​ខាង​លើ​ជនរងគ្រោះបាន​ដើរ​ទៅ​បត់​ជើងតូច​នៅ​មុខ​ផ្ទះ​ជាប់​របង​រោងចក្រ​កាត់ដេរ ដែល​​កន្លែង​នោះ​ជា​កន្លែង​លក់​បង្អែម ប៉ុន្ដែ​គេ​លក់​អស់​ហើយ។ ខណៈកំពុង​តែ​ឈរ​បត់ជើងតូច​ស្រាប់​តែ​បុរស​ជា​ប្ដី​អ្នក​លក់​​បង្អែម ​មិន​ដឹង​ជា​មានរឿង​អី​ ស្រាប់តែ​យក​កាំបិតប៉័ងតោ​ទៅ​កាប់​ចំ​ក្បាល​ជន​រងគ្រោះ​មួយ​កាំបិត​ បណ្តាល​ឱ្យ​​រយះ​មួយ​ចង្អុលដៃ។ ខណៈនោះ​មិត្ដភក្ដិ​នៅ​អង្គុយ​ផឹក​ឈ្មោះ​ឃឿ​ន សីហា បានរត់​ទៅ​ជួយ​ក៏ត្រូវ​បុរស​នោះ​កាប់​មួយ​កាំបិត​ចំ​ដៃស្ដាំ​រង​របួស​ដែរ ។

ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ ចំណែក​ជន​ដៃដល់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សាក​សួរ​ដើម្បី​កសាង​សំណុំរឿងបញ្ជូន​ទៅតុលា​ការ៕