ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​​ពិភព​លោក​​​សំខាន់ៗ​​កើត​ឡើង​​នៅថ្ងៃទី​5 ធ្នូ

12 ឆ្នាំ មុន

*ឆ្នាំ១៨៦៥
-ប៉េរូ​ចង​សម្ព័ន្ធ​​ភាពជា​មួយ​​ឈីលី ដើម្បី​ប្រឆាំង​​នឹង​ប្រទេស​អេស្ប៉ា​ញ ។
*ឆ្នាំ១៩៤១
-សង្គ្រាម​លើក​ទី​២ ៖ ទាហាន​​អង់​គ្លេស​​ប្រកាស​សង្គ្រាម​​ជា​មួយ​ប្រទេស​​​ហ្វាំង​ឡង់ និង​រូម៉ា​នី ។

*ឆ្នាំ១៨៦៥
-ប៉េរូ​ចង​សម្ព័ន្ធ​​ភាពជា​មួយ​​ឈីលី ដើម្បី​ប្រឆាំង​​នឹង​ប្រទេស​អេស្ប៉ា​ញ ។
*ឆ្នាំ១៩៤១
-សង្គ្រាម​លើក​ទី​២ ៖ ទាហាន​​អង់​គ្លេស​​ប្រកាស​សង្គ្រាម​​ជា​មួយ​ប្រទេស​​​ហ្វាំង​ឡង់ និង​រូម៉ា​នី ។
*ឆ្នាំ១៩៥៧
-​ប្រធានាធិបតី​ទី១ របស់​ប្រទេស​​ឥណ្ឌូ​ណេស៊ី​​ស៊ូកាណូ បានបណ្តេញ​​ប្រជាពលរដ្ឋ​​ហូឡង់​ទាំង​អស់​​​ចេញ​​ពី​ប្រទេសរបស់ខ្លួន។
*ឆ្នាំ១៩៧៦
-សមាជ​អង្គការ​សហ​ប្រជា​ជាតិ​​បាន​អនុ​ម័ត​ច្បាប់​​ដំណោះ​ស្រាយ​​សន្តិ​សុខ​​គ្មាន​អាវុធ​នុយ​​ក្លេអ៊ែររ​​រប​ស់​ប្រទេស​ប៉ាគីស្ថាន ។​
*ឆ្នាំ១៩៧៧
-​ប្រទេសអេហ្ស៊ី​ប​បាន​កាត់​ផ្តាច់​ទំនាក់​ទំនង​ការទូត​ជា​មួយ​ប្រទេស​ស៊ី​រី លីប៊ី ​អាល់​ហ្សេរី ​ អ៊ី​រ៉ាក់ និង​​យេម៉ែន​ខាង​ត្បូង ។ ​ការ​កាត់​ផ្តាច់​​ចំណង​ការ​​ទូតនេះ គឺ​ដើម្បី​សងសឹក​ចំពោះ ការ​ប្រកាស​​របស់​ទីក្រុង​​ទ្រី​​ប៉ូលី ដែល​ប្រឆាំង​នឹង​ប្រទេស​​​របស់ខ្លួន។
*ឆ្នាំ២០០៨
-វិបត្តិ​​ហិរញ្ញវត្ថុ​​ពិភព​លោក​ ៖ ​ក្រសួង​​ការងារ​សហ​រដ្ឋ​អាមេរិក​ បាន​រាយ​ការណ៍​ឱ្យ​​ដឹងថា ភាព​គ្មាន​​ការ​​ងារ​បាន​បន្ត​កើន​ឡើង​ក្នុង​អត្រា​​មួយ​ដ៏​​ខ្ពស់​​មិន​ធ្លាប់​មាន​គិត​ចាប់​ពីឆ្នាំ​១៩៧៤ ។
*ឆ្នាំ២០០៩
-​មនុស្ស​​រាប់​ម៉ឺន​នាក់​​បាន​ដើរ​​ដង្ហែ​​ក្បួន​ធ្វើ​​បាតុ​កម្ម​​​ក្នុង​ទីក្រុង​​ឡុង​​ និងទីក្រុង​នានា​​ទៀត នៅ​តាម​​បណ្តា​​ប្រទេសតំបន់​​អឺរ៉ុប​​ មុន​កិច្ច​ប្រជុំ​ចាប់​ផ្តើម ដើម្បីតវ៉ា​ឱ្យ​មាន​​ការ​កាត់​បន្ថយ​​ឧស្ម័ន​​ពី Greenhouse ។ ​កិច្ច​ប្រជុំ​​​​នេះស្តីអំពីការ​ប្រែ​ប្រួល​​អាកាស​ធាតុ​​របស់​អង្គ​ការ​សហ​ប្រជាជាតិ​​ក្នុង​ទីក្រុង​​កូប៉ិនហាក ​ប្រទេស​​ដាណឺម៉ាក ។
-​នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី​ ឌីមេទ្រី មេវេឌេវ ​ប្រកាស​​ទិវា​ជាតិ​កាន់​​ទុក្ខ​​ចំពោះ​​មរណ​ភាព​ប្រជា​ជន​១០៩​នាក់​ដែលបានស្លាប់​បាត់​បង់​ជីវិត​នៅ​ក្នុង​ឧប្បត្តិ​ហេតុ​​ឆេះ​រង្គសាល ។
*ឆ្នាំ២០០១០
-​​យ៉ា​ង​ហោចណាស់​មនុស្ស​១០០​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​​នៅ​ប្រទេស​សូម៉ា​លី ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​រវាង​​ពួក​ឧទ្ទាម​អ៊ី​ស្លាម​និយម និង​កង​​កម្លាំង​​សហ​ភាពអាហ្វ្រិក​​​ក្នុងរយៈ​ពេល​​៣​ថ្ងៃ ។
-ផ្កាយ​​រណប​ចំនួន៣​របស់​រុស្ស៊ី​ដែល​​​បាន​បាញ់​បង្ហោះ​​ពី​ប្រទេសកាហ្សាក់​ស្ថាន មិន​បាន​ចូល​តាម​គន្លង​​របស់​វា​ហើយ​ត្រូវ​​បាន​សង្ស័យ​ថា ​ធ្លាក់​ចូល​​ទៅ​ក្នុង​​មហា​សមុទ្រ​ឥណ្ឌា ៕