ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​សំ​ខាន់​ៗពិ​ភពលោក​កើត​ក្នុង​ថ្ងៃទី​៤ខែ​ធ្នូ​

12 ឆ្នាំ មុន

*ឆ្នាំ​១៨៨១
-ការ​ចេញ​ផ្សា​យ​ជា​លើក​ដំបូង​របស់​កា​សែត​ Los Angeles Times ។
*ឆ្នាំ​១៩១៨
-ប្រ​ធា​នា​ធិប​តី​សហរដ្ឋ​អាមេរិក​លោក Woodrow Wilsonបាន​ធ្វើ​ដំណើ​រ​តាម​នា​វា​ទៅ​កាន់​ទី​ក្រុង​ Versaillesប្រ​ទេស​បារាំង​ដើម្បី​ចូល​រួម​ការ​ចរចារក​សន្តិ​ភាព​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​១​។​លោក​Wilsonបាន​ក្លាយ​ជា​​ប្រធានា​ធិប​តី​អា​មេរិក​ដែល​ស្ថិត​ក្នុង​តំណែង​លើក​ដំបូង​ហើយ​ធ្វើ​ដំណើរ​ទៅ​ទ្វីប​អឺរ៉ុប​។

*ឆ្នាំ​១៨៨១
-ការ​ចេញ​ផ្សា​យ​ជា​លើក​ដំបូង​របស់​កា​សែត​ Los Angeles Times ។
*ឆ្នាំ​១៩១៨
-ប្រ​ធា​នា​ធិប​តី​សហរដ្ឋ​អាមេរិក​លោក Woodrow Wilsonបាន​ធ្វើ​ដំណើ​រ​តាម​នា​វា​ទៅ​កាន់​ទី​ក្រុង​ Versaillesប្រ​ទេស​បារាំង​ដើម្បី​ចូល​រួម​ការ​ចរចារក​សន្តិ​ភាព​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​១​។​លោក​Wilsonបាន​ក្លាយ​ជា​​ប្រធានា​ធិប​តី​អា​មេរិក​ដែល​ស្ថិត​ក្នុង​តំណែង​លើក​ដំបូង​ហើយ​ធ្វើ​ដំណើរ​ទៅ​ទ្វីប​អឺរ៉ុប​។
*ឆ្នាំ​១៩៣៩
-នា​វា​ចម្បាំង​អង់​គ្លេស​ឈ្មោះ​HMS Nelson បាន​រង​ការ​វាយ​ប្រហារ​នៅ​ក្រៅ​ឆ្នេរ​ស្កុត​លែន​ដោយ​គ្រាប់​មីន​ដែល​ដាក់​ដោយ​នា​វា​មុជ​ទឹក​អា​ល្លឺម៉ង់​ U-31 ។
*ឆ្នាំ​១៩៤២
-ការ​ដើ​រល្បាត​ឈ្មោះ​ Carlson’s patrol អំ​ឡុង​យុទ្ធ​នា​ការ​ Guadalcanal Campaignនៅ​លើ​ប្រជុំ​កោះ​ Guadalcanalពី​កង​ទ័ព​សម្ព័ន្ធ​មិត្ត​ដើម្បី​ប្រ​ឆាំង​នឹង​កង​ទ័ព​ជប៉ុន​ត្រូវ​បាន​បញ្ចប់​។
*ឆ្នាំ​១៩៤៥
-ដោយ​សម្លេង​ឆ្នោត​៦៥​ទល់​នឹង​៧​  ព្រឹត្តិ​សភា​សហ​រដ្ឋ​អាមេរិក​បាន​អនុ​ម័ត​យល់​ព្រម​ឲ្យ​សហរដ្ឋ​អាមេរិក​ចូល​រួម​នៅ​ក្នុង​​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​។
*ឆ្នាំ​១៩៥៨​
-Dahomeyដែល​បច្ចុប្បន្ន​ហៅថា បេណាំង​បាន​ក្លាយ​ជា​ប្រ​ទេស​មាន​ស្វ័យ​គ្រប់​គ្រង​​​​ដោយ​ខ្លួន​ឯង​ដោយ​ស្ថិត​នៅ​ក្នុង​សហ​គមន៍បា​រាំង​។
*ឆ្នាំ​១៩៧១
-ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គការ​សហ​ប្រជាជាតិ​បាន​កោះ​ប្រ​ជុំ​ជា​បន្ទាន់​ដើម្បី​ពិ​ចារ​ណា​ដោះ​ស្រាយ​ស្ថាន​ភាព​ដែល​កំពុង​យ៉ាប់​យ៉ឺន​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​។
-ការ​ផ្ទុះ​គ្រាប់​បែក​ដោយ​ក្រុម​កង​ទ័ព​ Ulster Volunteer Forceនៅរង្គ​សាល​ McGurk’s Barក្រុង​បែល​ហ្វាស​ប្រ​ទេស​អៀរ​ឡង់​ខាង​ជើង​បាន​សម្លាប់​អស់​ជន​ស៊ី​វីល​១៥​នាក់​និង​១៧​នាក់​ទៀត​រង​របួស​ ។
*ឆ្នាំ​១៩៧៥
-ប្រ​ទេស​ Surinameដែល​ប្រើ​ភាសា​ហូ​ឡង់​ជា​ផ្លូវ​ការ​បាន​ចូល​ជា​សមា​ជិក​អង្គការ​សហ​ប្រជា​ជាតិ​។
*ឆ្នាំ​១៩៧៧
-យន្ត​ហោះ​ដឹក​អ្នក​ដំ​ណើរ​របស់​ម៉ា​ឡេ​ស៊ី​នៃ​ជើងហោះ​ហើរ​ឈ្មោះ ​Airlines Flight 653​ត្រូវ​​បាន​គេ​ចាប់​ជំ​រិត ​និង​បាន​ធ្លាក់​នៅ ​Tanjong Kupangនៅ​ក្នុង​រដ្ឋ​ Johorប្រ​ទេស​ម៉ា​ឡេ​ស៊ី​សម្លាប់​អស់​អ្នក​ដំណើរ​១០០​នាក់ ។​
*ឆ្នាំ​១៩៨២
-សាធារណ​រដ្ឋ​ប្រ​ជា​មានិត​ចិន​ចាប់​ប្រើ​ប្រាស់​រដ្ឋ​ធម្មនុញ្ញ​ក្នុង​ពេល​បច្ចុប្បន្ន​របស់​ខ្លួន​។
*ឆ្នាំ​១៩៨៤
-ការ​វាយ​ប្រហារ​របស់​ក្រុម​ឧទ្ទាម​ហេស បូលឡា​ (Hezbollah) លើយន្ត​ហោះ​គុយ​វេត​មួយ​គ្រឿង​សម្លាប់​អស់​អ្នក​ដំណើរ​៤​នាក់​។
*ឆ្នាំ​២០០៩
-​មនុស្ស​យ៉ាង​ហោច​ណាស់​៣០​នាក់​ត្រូវ​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រ​ហារ​មួយ​នៅ​ឯ​វិហារ​Mosqueក្នុង​ទី​ក្រុង​ Rawalpindiប្រ​ទេស​ប៉ា​គី​ស្ថាន​។
*ឆ្នាំ​២០១០​
-ការ​ធ្លាក់​យន្ត​ហោះ​នៅអាកាស​យាន​ដ្ឋាន​ ​Moscow Domodedovo Airportក្នុង​ទី​ក្រុង​មូ​ស្គូ​បាន​សម្លាប់​អស់​មនុស្ស​យ៉ាង​ហោច​ណាស់​២នាក់​និង​៨០​នាក់​ទៀត​បាន​រង​របួស​ ៕​