*ឆ្នាំ១៨១៨
-អ៊ីលីណយក្លាយជារដ្ឋទី២១របស់សហរដ្ឋអាមេរិក។
*ឆ្នាំ១៩១២
-ប្រទេសប៊ុលហ្គារី ក្រិច ម៉ុងតេណេហ្គ្រោនិងប្រទេសស៊ែរប៊ីបានព្រមព្រៀងគ្នាចុះហត្ថលេខាងលើកិច្ចព្រមព្រៀងសន្តិភាពមួយជាមួយប្រទេសតួកគីបញ្ចប់សង្គ្រាមរយៈពេល២ខែ First Balkan War។
*ឆ្នាំ១៩១៧
-បន្ទាប់ពីបានរៀបចំគម្រោងនិងសាងសង់អស់ជិត២០ឆ្នាំនិងបានរលំដួល២លើកដែលធ្វើឲ្យមនុស្សស្លាប់៨៩នាក់ ស្ពាន Quebec Bridge ត្រូវបានបើកឲ្យធ្វើចរាចរ។
*ឆ្នាំ១៩៥៩
-ទង់ជាតិបច្ចុប្បន្នរបស់ប្រទេសសិង្ហបុរីត្រូវបានយកមកប្រើប្រាស់ ពោលគឺ៦ខែបន្ទាប់ពីប្រទេសនេះក្លាយជារដ្ឋស្វ័យគ្រប់គ្រងនៅក្រោមអាណាចក្រអង់គ្លេស។
*ឆ្នាំ១៩៦៤
-ប៉ូលិសបានចាប់ខ្លួននិស្សិតសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ាប្រមាណ៨០០នាក់បន្ទាប់ពីពួកនិស្សិតទាំងនេះបានចូលកាន់កាប់អគាររដ្ឋបាលដើម្បីជំទាស់តវ៉ាទៅនឹងការសម្រេចចិត្តរបស់សាកលវិទ្យាធិការដែលហាមឃាត់មិនឲ្យមានការតវ៉ាលើទ្រព្យសម្បត្តិរបស់សាកវិទ្យាល័យ។
*ឆ្នាំ១៩៧១
-កងទ័ពប៉ាគីស្ថានបានវាយប្រហារដោយមិនញញើតប្រឆាំងនឹងកងទ័ពឥណ្ឌាហើយសង្គ្រាមយ៉ាងពេញបន្ទុកក៏បានចាប់ផ្តើមនិងបានឆក់យកជីវិតមនុស្សរាប់រយនាក់។
*ឆ្នាំ១៩៨៤
-ការលេចធ្លាយសមាសធាតុសរីរាង Methyl isocyanateដែលមានរូបមន្តគីមី CH3NCOពីរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតមួយកន្លែងនៅទីក្រុង Bhopalប្រទេសឥណ្ឌាបានសម្លាប់អស់មនុស្សជាង៣.៨០០នាក់ហើយ១៥០.០០០ទៅ៦០០.០០០នាក់ទៀតរងរបួស(ដែលក្នុងចំនួននេះមានអ្នកស្លាប់បន្តបន្ទាប់មកទៀត)។
*ឆ្នាំ១៩៩០
-ការបុកគ្នានៅលើផ្លូវរត់រវាងជើងហោះហើរNorthwest Airlines Flight 1482និងNorthwest Airlines Flight 299នៅអាកាសយានដ្ឋាន Detroit Metropolitan Wayne County Airport រដ្ឋមីឈីហ្គែនសហរដ្ឋអាមេរិកបានសម្លាប់អស់មនុស្ស៨នាក់ក្នុងនោះមានអកាសយានិកម្នាក់ផង។
*ឆ្នាំ១៩៩៧
-នៅទីក្រុងអូតាវ៉ា ប្រទេសកាណាដា អ្នកតំណាងមកពី១២១ប្រទេសបានចុះហត្ថលេខាលើសន្ធិសញ្ញាហាមឃាត់ការផលិតនិងការប្រើប្រាស់គ្រាប់មីនបង្កប់ក្នុងដីប្រឆាំងមនុស្ស។ ទោះជាយ៉ាងណាក្តី សហរដ្ឋអាមេរិក ចិននិងរុស្ស៊ីមិនបានចុះហត្ថលេខាលើសន្ធិសញ្ញានេះទេ។
*ឆ្នាំ១៩៩៩
-អ្នកពន្លត់អគ្គិភ័យ៦នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងអគ្គិភ័យឃ្លាំងស្តុកទំនិញ Worcester Cold Storage Warehouseនៅរដ្ឋម៉ាសាឈូសេតសហរដ្ឋអាមេរិក ។
*ឆ្នាំ២០១០
-ការស្លាប់បានឡើងដល់២៨នាក់នៅក្នុងទ្វីបអឺរ៉ុបប៉ែកខាងជើងនិងប៉ែកខាងកើតបន្ទាប់ពីមានការធ្លាក់ព្រឹលយ៉ាងក្រាស់មិនធ្លាប់មាន។ ផលបង្កដោយធម្មជាតិនេះបានបង្ខំឲ្យមានការបិទអាកាសយានដ្ឋាន និងផ្លូវរថភ្លើងផងដែរ៕
ចែករំលែកព័តមាននេះ