ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​​ពិភព​លោក​​​សំខាន់ៗ​​កើត​ឡើង​​នៅថ្ងៃទី​2 ធ្នូ

12 ឆ្នាំ មុន

*ឆ្នាំ១៨៤៥
-​ប្រធានាធិបតី​​សហ​រដ្ឋ​អាមេរិកលោក​ James K.Polk បាន​ប្រកាស​ក្នុង​សន្និ​បាត​ប្រចាំ​ឆ្នាំ​ថា សហ​រដ្ឋ​អាមេ​រិក​ត្រូវតែ​ពង្រីកការ​​​ឈ្លាន​ពាន​​របស់​ខ្លួន​ឆ្ពោះទៅ​ទិស​ខាង​លិច ។
*ឆ្នាំ១៨៥២
-Louis Napoleon Bonaparte (ណា​ប៉ូ​ឡេ​អុង​ទី៣) បាន​ក្លាយ​​ជា​អធិ​រាជ​​របស់​បារាំង។

*ឆ្នាំ១៨៤៥
-​ប្រធានាធិបតី​​សហ​រដ្ឋ​អាមេរិកលោក​ James K.Polk បាន​ប្រកាស​ក្នុង​សន្និ​បាត​ប្រចាំ​ឆ្នាំ​ថា សហ​រដ្ឋ​អាមេ​រិក​ត្រូវតែ​ពង្រីកការ​​​ឈ្លាន​ពាន​​របស់​ខ្លួន​ឆ្ពោះទៅ​ទិស​ខាង​លិច ។
*ឆ្នាំ១៨៥២
-Louis Napoleon Bonaparte (ណា​ប៉ូ​ឡេ​អុង​ទី៣) បាន​ក្លាយ​​ជា​អធិ​រាជ​​របស់​បារាំង។
*ឆ្នាំ១៩០៨
-​ព្រះចៅ​អធិ​រាជ​​ចិនភូយី ឡើង​​គ្រង​រាជ្យ​​នៅ​ពេល​មាន​ព្រះ​ជន្ម​​ទើប​តែ​២​​ព្រះវស្សា​ប៉ុណ្ណោះ ។
*ឆ្នាំ១៩៣៩
-​អាកាស​យាន​ដ្ឋាន​ La Guardia ក្នុងក្រុង​​ញូវ​យ៉ក បាន​បើក​សម្ពោធ​​ដាក់​ឱ្យ​ប្រើ​ប្រាស់។
*ឆ្នាំ១៩៤៦
-​រដ្ឋា​ភិបាល​​​អង់​គ្លេស​ ​បាន​អញ្ជើញមេ​ដឹក​នាំ​​គណ​បក្ស​ធំៗ​៤ឱ្យ​ចូលរួម​ក្នុង​ការ​បង្កើត​​ស​ភា​ធម្ម​នុញ្ញ ។
*ឆ្នាំ១៩៧០
-ភ្នាក់ងារ​ការពារ​បរិស្ថាន​​សហ​រដ្ឋអាមេរិក​​ចាប់​ផ្តើម​​ប្រតិ​បត្តិ​ការ​របស់​ខ្លួន ។
*ឆ្នាំ១៩៧១
-រដ្ឋ Abu Dhabi, Ajman, Fujairah, Sharjah, Dubai និង Umm Al Quwain ត្រូវ​បាន​បង្រួប​បង្រួម​ទៅជា​ប្រទេស​​អេមី​រ៉ាត អារ៉ាប់​រួម​តែមួយ ។
*ឆ្នាំ២០០៨
-​លោក​នាយក​រដ្ឋ​ម​ន្ត្រី​ថៃ ស៊ុមឆៃ វង្ស​សាវ៉ាត ​បាន​សម្រេច​ចិត្ត​លាលែង​​ចេញពីតំណែង​ បន្ទាប់​ពី​ជួប​​វិបត្តិ​នយោ​បាយ ។
*ឆ្នាំ២០០៩
-សព​​របស់​លោក Fricdrich Karl Flick មហា​សេដ្ឋី​ដើម​កំណើត​​អូទ្រីស សញ្ជាតិ​​អាល្លឺម៉ង់​ ត្រូវ​បាន​គេ​លួច​គាស់​ចេញពី​ផ្នូរ​ ហើយ​ទាម​ទារ​​យក​ប្រាក់​លោះ​ពី​ក្រុម​គ្រួសារ ។
*ឆ្នាំ២០១០
-​យ៉ាង​ហោច​ណាស់​​មនុស្ស​៤០​នាក់​បាន​ស្លាប់​​ នៅ​ពេល​មាន​​​​ភ្លើង​ឆេះ​​ព្រៃ​​ក្នុង​តំបន់ Haifa ប្រទេស​អ៊ីស្រាអែល ។
-​កង​ទ័ព​​សហ​ព័ន្ធ​​អាហ្វ្រិក​​ប្រហែល​​៨.០០០​នាក់​ មកពី​ប្រទេស​​ប៊ូរុន​ឌី និង​អ៊ូ​ហ្គង់ដា ​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្នុង​ទីក្រុ​ង​ម៉ូ​​ហ្គា​ឌីស្យូ ប្រទេស​​សូម៉ា​លី ដែល​ជា​សញ្ញា​​នៃ​ការ​​ប្រយុទ្ធ​គ្នា​កាន់​តែ​ខ្លាំង​ឡើង ៕