*ឆ្នាំ១៩១៣
-ក្រុមហ៊ុនផលិតរថយន្តម៉ាក Ford របស់អាមេរិក បានបង្ហាញខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនជាលើកដំបូង ។
*ឆ្នាំ១៩១៨
-ប្រទេសអ៊ីស្លង់ បានក្លាយទៅជារដ្ឋមានអធិបតេយ្យភាព ក៏ប៉ុន្តែនៅមានតំបន់ខ្លះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ដាណឺម៉ាក ។
*ឆ្នាំ១៩១៩
-លោកស្រីណាន់ស៊ី អាស្ទ័រ បានក្លាយទៅជាសមាជិកាសភាជាន់ទាបស្ត្រីលើកដំបូងបំផុតក្នុងប្រទេសអង់គ្លេស ។ លោកស្រីគឺជាសមាជិកានយោបាយមួយរូបមកពីគណបក្សអភិរក្សនិយម ។
*ឆ្នាំ១៩៥៨
-សាធារណរដ្ឋអាហ្វ្រិកកណ្តាលទទួលបានឯករាជ្យពីបារាំង ។
*ឆ្នាំ១៩៦៣
-ណាហ្គាឡែន ក្លាយទៅជារដ្ឋទី១៦ របស់ឥណ្ឌា ។
*ឆ្នាំ១៩៦៤
-សង្គ្រាមវៀតណាម ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Lyndon B.Johnson និងទីប្រឹក្សាជាន់ខ្ពស់របស់លោកបានជួបប្រជុំគ្នា ដើម្បីរៀបចំផែនការទម្លាក់គ្រាប់បែកនៅវៀតណាមខាងជើង ។
-ម៉ាឡាវី, ម៉ាល់ត៍ និងសំប៊ី ចូលជាសមាជិកអង្គការសហប្រជាជាតិ ។
*ឆ្នាំ១៩៧១
-សង្គ្រាមស៊ីវិលកម្ពុជា ៖ ពួកឧទ្ទាមខ្មែក្រហមបើកការវាយប្រហារយា៉ងខ្លាំងមកលើកងទាហានរដ្ឋាភិបាលកម្ពុជាដែលបង្ខំឱ្យកងទ័ពរដ្ឋាភិបាលដកថយចេញពីតំបន់កំពង់ថ្ម និងតំបន់ផ្សេងៗទៀតនៅជិតបារាយណ៍ ។
*ឆ្នាំ១៩៨១
-មេរោគអេដស៍ត្រូវបានទទួលស្គាល់វត្តមានជាផ្លូវការ ។
*ឆ្នាំ១៩៨៨
-លោកស្រី បេណាហ្សៀរ ប៊ូតូ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីរបស់ប្រទេសប៉ាគីស្ថាន ។
*ឆ្នាំ១៩៨៩
-ការប៉ុនប៉ងធ្វើរដ្ឋប្រហារក្នុងប្រទេសហ្វ៊ីលីពីន ៖ ចលនាកម្លាំងប្រដាប់អាវុធកំណែទម្រង់របស់ពួកឧទ្ទាមប៉ុនប៉ងធ្វើរដ្ឋប្រហារបណ្តេញលោកស្រីប្រធានាធិបតី កូរ៉ាហ្សូន អាគីណូ ចេញពីអំណាចតែត្រូវបរាជ័យ ។
*ឆ្នាំ២០១០
-អ៊ីស្រាអែលបង្ហាញគម្រោងសាងសង់ផ្ទះ៦២៥ខ្នង នៅក្នុងទឹកដីប៉ាឡេស្ទីន ។
-កូរ៉េខាងត្បូងប្រកាសថា ខ្លួននឹងរៀបចំធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិកនៅក្នុងសមុទ្រលឿង បើទោះជាមានការគំរាមពីកូរ៉េខាងជើងយ៉ាងណាក៏ដោយ ៕
ចែករំលែកព័តមាននេះ