*ឆ្នាំ១៨៨៥
-ប្រទេសមីយ៉ាន់ម៉ាបញ្ចប់ការគ្រប់គ្រងតាមរបបរាជាធិបតេយ្យ ។
*ឆ្នាំ១៩១៥
-អគ្គិភ័យឆាបឆេះអគារជាច្រើននៅក្នុងទឹកដីកោះ Santa Catalina រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ។
*ឆ្នាំ១៩៦៥
-ទីភ្នាក់ងារអវកាសកាណាដា បានបាញ់បង្ហោះផ្កាយរណប Alouette 2 ។
*ឆ្នាំ១៩៨៣
-សង្គ្រាមសូវៀត និងអាហ្វហ្គានីស្ថាន ៖ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តច្បាប់ដំណោះស្រាយបន្ទាន់ដោយបង្ខំឱ្យកងទ័ពសហភាពសូវៀតដកចេញពីប្រទេសអាហ្វហ្គានីស្ថាន ។
*ឆ្នាំ១៩៨៧
-យន្តហោះជើងហោះហើរលេខ៨៥៨ របស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េបានផ្ទុះរួចធ្លាក់នៅតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា។ ការធ្លាក់នេះ បណ្តាលឱ្យអ្នកដំណើរ១៥៥នាក់ស្លាប់បាត់បង់ជីវិត ។
*ឆ្នាំ២០០៨
-វិបត្តិនយោបាយក្នុងប្រទេសថៃ ៖ ក្រុមអ្នកតវ៉ារបស់សម្ព័ន្ធប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យ បង្ខំឱ្យក្រុមប៉ូលិសចាកចេញពីច្រកចេញចូលទៅកាន់អាកាសយានដ្ឋានសុវណ្ណភូមិ ។
-ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ក្នុងប្រទេសប្រេស៊ីល បានកើនឡើងដល់១០៥នាក់។
*ឆ្នាំ២០០៩
-សមាជិកសភារបស់ប្រទេសអ៊ីរ៉ង់ បានបង្ខំឱ្យរដ្ឋាភិបាលកាត់បន្ថយចំណងការទូតជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ។
-ប្រទេសហុងឌូរ៉ាស បានរៀបចំការបោះឆ្នោតទូទៅលើកដំបូងរបស់ខ្លួន បន្ទាប់ពីធ្វើរដ្ឋប្រហារបណ្តេញលោក Manuel Zelaya ចេញពីតំណែង ។
*ឆ្នាំ២០១០
-សិស្សសាលា២៣នាក់ និងគ្រូបង្រៀនម្នាក់ត្រូវបានដោះលែង បន្ទាប់ពីត្រូវចាប់ជាចំណាប់ខ្មាំងអស់រយៈពេល៥ម៉ោងដោយយុវសិស្សម្នាក់ដែលមានអាវុធក្នុងដៃនៅក្នុងវិទ្យាល័យ Marinette សហរដ្ឋអាមេរិក ៕
ចែករំលែកព័តមាននេះ