ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការ​ណ៍​​ពិ​ភព​​លោក​​សំ​ខាន់​ៗ​កើត​​ឡើង​​ក្នុង​ថ្ងៃ​​ទី​​២៦ ​វិច្ឆិកា​

12 ឆ្នាំ មុន

*ឆ្នាំ​១៨៦៣
-​ប្រធា​នា​ធិបតី​អា​មេរិក​អា​ប្រា​ហាំ លីន​ខូន​បាន​ប្រកាស​យក​ថ្ងៃទី​២៦​ខែ​វិច្ឆិកា​ជា​ពិ​ធី​បុណ្យ​ជាតិ​ Thanksgiving Dayដែល​ត្រូវ​រៀប​ចំ​ធ្វើ​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ចុង​ខែ​វិច្ឆិកា ។
*ឆ្នាំ​១៩៤៤៖
-គ្រាប់​រ៉ុក្កែត​អា​ល្លឺម៉ង់​ V-2 rocket (ជា​ប្រភេទ​កាំ​ជ្រួច​បា​លី​ស្ទិក)​បាន​ធ្លាក់​ចំ​ហាង​របស់​ក្រុម​ហ៊ុន​ Woolworths Group plc

*ឆ្នាំ​១៨៦៣
-​ប្រធា​នា​ធិបតី​អា​មេរិក​អា​ប្រា​ហាំ លីន​ខូន​បាន​ប្រកាស​យក​ថ្ងៃទី​២៦​ខែ​វិច្ឆិកា​ជា​ពិ​ធី​បុណ្យ​ជាតិ​ Thanksgiving Dayដែល​ត្រូវ​រៀប​ចំ​ធ្វើ​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ចុង​ខែ​វិច្ឆិកា ។
*ឆ្នាំ​១៩៤៤៖
-គ្រាប់​រ៉ុក្កែត​អា​ល្លឺម៉ង់​ V-2 rocket (ជា​ប្រភេទ​កាំ​ជ្រួច​បា​លី​ស្ទិក)​បាន​ធ្លាក់​ចំ​ហាង​របស់​ក្រុម​ហ៊ុន​ Woolworths Group plc ស្ថិត​នៅ​តាម​វិ​ថី​ New Cross High Streetចក្រភព​អង់​គ្លេស​​អស់​មនុស្ស​១៦៨​នាក់​។
-​ប្រទេស​អា​ល្លឺ​ម៉ង់​ចាប់​ផ្តើម​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ហោះ​ V1និង V2លើ​ទី​ក្រុង​Antwerpប្រទេស​បែល​ហ្ស៊ិក​។
*ឆ្នាំ​១៩៥០៖
-អំឡុង​សង្គ្រាម​កូ​រ៉េ​ កង​ទ័ព​របស់​សា​ធា​រណរដ្ឋ​ប្រជា​មា​និត​ចិន​ផ្តើម​ការ​វាយ​បក​ដ៏ធំ​មួយ​នៅ​ក្នុង​ប្រទេស​កូ​រ៉េ​ខាង​ជើង​ប្រ​ឆាំង​នឹង​កងទ័ព​អា​មេរិក​និង​កូ​រ៉េ​ខាង​ត្បូង​។
*ឆ្នាំ​១៩៨៣៖
-មាស៣​តោន​គិត​ជា​ទឹក​ប្រាក់​មាន​តម្លៃ​ប្រហែល​ជា​២៦​លាន​ផោន​ត្រូវ​បាន​ចោ​រ​ប្លន់​ពី​កន្លែង​ស្តុក​Brink’s-MATនៅ​អាកាស​យាន​ដ្ឋាន​ Heathrow Airportប្រទេស​អង់​គ្លេស​។
*ឆ្នាំ​១៩៩០
-​ប្រព័ន្ធ​បាញ់​បង្ហោះ​អវកាស​អាមេរិក​ឈ្មោះ​Delta IIត្រូវ​បាន​បាញ់​សាក​ល្បង​ជា​លើក​ដំបូង​របស់​ខ្លួន​។
*ឆ្នាំ​១៩៩៨
-​លោក​តូ​នី ប៊្លែ(Tony Blair)បាន​ក្លាយ​ជា​នា​យក​រដ្ឋ​មន្ត្រី​លើក​ដំបូង​របស់​ចក្រភព​​អង់​គ្លេស​ដែល​បាន​ធ្វើ​សេចក្តី​ថ្លែង​ជា​សាធារណ​ៈ​អំពី​សភា​អៀរ​ឡង់​។
*ឆ្នាំ​២០០៣
-យន្ត​ហោះ​បា​រាំង Concorde ​ហោះ​ហើរ​ជា​លើក​ចុង​ក្រោយ​របស់​ខ្លួន​លើ​ទី​ក្រុង​ Bristol ប្រទេស​អង់​គ្លេស​។
*ឆ្នាំ​២០០៤​
-បុរស​ចិន​ម្នាក់​បាន​ចាក់​និង​សម្លាប់​មនុស្ស​៨​នាក់​និង​៤​នាក់​ទៀត​រង​របួស​ធ្ងន់​ធ្ងរ​។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​​សាលា​រៀន​មួយ​នៅ​ទី​ក្រុង​ Ruzhouប្រទេស​ចិន។
*ឆ្នាំ​២០០៥
-​ការរញ្ជួយ​ដី​មាន​កម្រិត​៥.៥​បាន​ប៉ះ​ពាល់​តំបន់​ Ruichangខេត្ត​ Jiangxiប្រទេស​ចិន​សម្លាប់​មនុស្ស​អស់​១៤​នាក់​។
*ឆ្នាំ​២០០៦
-ទា​ហាន​ NATOម្នាក់​រួម​និង​ពួក​អ្នក​បះ​បោរ​ប្រមាណ​ជា​៥៧​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​មួយ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អាហ្វ​ហ្គា​នី​ស្ថាន​។
*ឆ្នាំ​២០០៧
-សាធារណ​រដ្ឋ​ប្រជា​មា​និត​ចិន​បាន​ចុះ​ហត្ថ​លេ​ខា​លើ​កិច្ច​ព្រម​ព្រៀង​ទិញ​យន្តហោះ​ធុន​ Airbus​១៦០​គ្រឿង​ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​១៧​ពាន់​លាន​ដុល្លារ​អំ​ឡុង​ដំណើរ​ទស្សនកិច្ច​ប្រធា​នា​ធិបតី​បា​រាំង​លោក​នី​កូឡា​សា​កូ​ហ្ស៊ី​(Nicolas Sarkozy)នៅ​ប្រទេស​ចិន​។
*ឆ្នាំ​២០១០
-លោក​ Kim Kwan-jinបាន​ក្លាយ​ជា​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ថ្មី​របស់​កូ​រ៉េ​ខាង​ត្បូង​ជំ​នួស​លោក​Kim Tae-Youngដែល​បាន​លា​លែង​បន្ទាប់​ពី​មាន​ការ​ប្រយុទ្ធ​គ្នា​ដោយ​កាំ​ភ្លើង​ធំ​រវាង​ទ័ព​កូ​រ៉េ​ទាំង​ពីរ​នៅ​កោះ​ Yeonpyeong Island៕