ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការ​ណ៍​​ពិ​ភព​​លោក​​សំ​ខាន់​ៗ​កើត​​ឡើង​​ក្នុង​ថ្ងៃ​ទី​​២៧​ វិច្ឆិកា​

12 ឆ្នាំ មុន

*ឆ្នាំ​១៩០១
-សាលា​យោ​ធារបស់​អាមេរិក​​ The United States Army War Collegeត្រូវ​បាន​បង្កើត​ឡើង​ ។
*ឆ្នាំ​១៩១២
-ប្រទេស​អេស្ប៉ាញ​ប្រកាស​ខ្លួន​ជា​រដ្ឋ​អា​ណា​ព្យាបាល​លើ​ផ្នែក​ខាង​ជើង​របស់​ម៉ា​រ៉ុក​។

*ឆ្នាំ​១៩០១
-សាលា​យោ​ធារបស់​អាមេរិក​​ The United States Army War Collegeត្រូវ​បាន​បង្កើត​ឡើង​ ។
*ឆ្នាំ​១៩១២
-ប្រទេស​អេស្ប៉ាញ​ប្រកាស​ខ្លួន​ជា​រដ្ឋ​អា​ណា​ព្យាបាល​លើ​ផ្នែក​ខាង​ជើង​របស់​ម៉ា​រ៉ុក​។
*ឆ្នាំ​១៩៤០
-ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កង​ទ័ព​ជើង​ទឹក​អង់​គ្លេស​និង​អ៊ីតាលី​នៅ​សមុទ្រ​មេឌី​ទេរ៉ា​ណេ​។​សមរភូមិ​នោះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា The Battle of Cape Spartivento។
*ឆ្នាំ​១៩៤២
-នៅ​ឯ​ទី​ក្រុង ​Toulon កង​ទ័ព​ជើង​ទឹក​បា​រាំង​បាន​ពន្លិច​នា​វា​របស់​ខ្លួន​ដើម្បី​គេច​ឲ្យ​ផុត​ពី​ការ​តាម​កំ​ទេច​ដោយ​ពួក​អា​ល្លឺម៉ង់​។
*ឆ្នាំ​១៩៤៤
-​ការ​ផ្ទុះ​មួយ​នៅ​ឯឃ្លាំង​ផ្ទុក​អា​វុធ​របស់​កង​ទ័ព​អា​កាស​អង់​គ្លេស​ក្នុង​តំបន់ ​Staffordshire បាន​សម្លាប់​អស់​មនុស្ស​៧០​នាក់​។
*ឆ្នាំ​១៩៦៤
-នា​យក​រដ្ឋ​មន្ត្រី​ឥណ្ឌា​Jawaharlal Nehruបាន​​អំ​ពាវ​នាវ​ដល់​សហ​រដ្ឋ​អា​មេរិក​និង​សហ​ភាព​សូ​វៀត​បញ្ចប់​ការ​សាក​ល្បង​អា​វុធ​នុយ​ក្លេអ៊ែរ ​ហើយ​ចាប់​ផ្តើម​លុប​បំ​បាត់​អា​វុធ​ប្រភេទ​នេះ​ដោយ​លោក​បាន​កត់​សម្គាល់​ថា ការ​ធ្វើ​បែបនេះ​នឹង​ជួយ​សង្គ្រោះ​ជី​វិត​មនុស្ស​លោក​ពី​គ្រោះ​មហន្តរាយ​ដែល​មិន​អាច​ស្មាន​ដល់​។
*ឆ្នាំ​១៩៦៥
-មន្ទី​រ ​The Pentagonនៃ​ក្រ​សួង​ការ​ពារ​ជាតិ​របស់​អាមេរិក​បាន​ប្រាប់​ទៅ​លោក​ប្រធានា​ធិបតី​U.S. President Lyndon B. Johnsonថា ប្រ​សិន​ជា​គម្រោង​កិច្ច​ប្រតិ​បត្តិការទាំង​ឡាយ​ទទួល​បាន​ជោគជ័យ​ នោះ​ចំនួន​កង​ទ័ព​អា​មេរិក​នៅ​ក្នុង​ប្រទេស​វៀត​ណាម​នឹង​ត្រូវ​បង្កើន​ពី​១២០.០០០​ទៅ​៤០០.០០០នាក់​។
*ឆ្នាំ​១៩៨៣
-យន្ត​ហោះ​ធុន​ Boeing 747នៃ​ជើង​ហោះ​ហើរ ​Avianca Flight 011បាន​ធ្លាក់​នៅ​ក្បែរ​អាកាសយាន​ដ្ឋាន ​Barajas Airportរបស់​ទី​ក្រុង​​​ម៉ា​ឌ្រីដ​សម្លាប់​អស់​អ្នក​ដំណើរ​១៨១​នាក់​។
*ឆ្នាំ​១៩៨៤
-​នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​Brussels Agreementដែល​បាន​ចុះ​ហត្ថ​លេ​ខា​រវាង​រដ្ឋា​ភិ​បាល​ចក្រ​ភព​អង់​គ្លេស​និង​អេស្ប៉ាញ​គឺ​ដាក់បញ្ចូល​នូវ​ប្រធាន​បទ​និ​យាយ​ពីអធិប​តេយ្យ​ភាព​។
*ឆ្នាំ​១៩៨៩
-យន្ត​ហោះ​ធុន​ Boeing 727នៃ​ជើង​ហោះ​ហើរ​ Avianca Flight 203 ត្រូវ​គេ​បំ​ផ្ទុះ​ឲ្យ​ឆេះ​នៅ​កណ្តាល​អា​កាស​លើ​ប្រទេស​កូ​ឡុំ​ប៊ី​សម្លាប់​អ្នក​ដំណើរ​ទាំង​អស់​១០៧​នាក់​និង​មនុស្ស​៣​នាក់​ទៀត​នៅ​លើ​ដី​។ ការ​វាយ​ប្រហារ​នោះ​ត្រូវ​បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ដោយ​ក្រុម​ជួញ​គ្រឿង​ញៀន​កូ​ឡុំ​ប៊ី​ឈ្មោះ​Medellín Cartel ។
*ឆ្នាំ​១៩៩១
-ក្រុម​ប្រឹក្សា​សន្តិ​សុខ​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​អនុ​ម័ត​ប្រើ​ប្រាស់​ដំណោះ​ស្រាយ​៧២១ដែល​បើក​ផ្លូវ​ឲ្យ​មាន​ការ​បង្កើត​កិច្ច​ប្រតិ​បត្តិការ​ថែ​រក្សា​សន្តិ​ភាព​នៅ​ក្នុង​ប្រទេស​យូ​ហ្គោ​ស្លា​វី​។
*ឆ្នាំ​១៩៩៧
-មនុស្ស​២៥​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​អំពើ​សម្លាប់​រង្គាល​ជា​លើក​ទី​២​ នៅ​ប្រទេស​អាល់​ហ្សេរី​។
*ឆ្នាំ​២០០៩
-​គ្រោះ​ថ្នាក់​ធ្លាក់​ចេញ​ពី​ផ្លូវ​របស់​រថភ្លើង​ដឹក​អ្នក​ដំណើរ​រុស្ស៊ី​បាន​សម្លាប់​អស់​មនុស្ស​២៦​នាក់​និងជាង​១០០​នាក់​ទៀត​​រង​របួស​។
*ឆ្នាំ​២០១០​
-មនុស្ស​៧​នាក់​បាន​ស្លាប់​បាត់​បង់​ជី​វិត​បន្ទាប់​ពី​រ៉ត​ដែក​មួយ​ប្រើសម្រាប់​ស្ថាប​នា​ស្ពាន​អា​កាស​នៅ​ខេត្ត​ Nanjingប្រទេស​ចិន​បាន​ធ្លាក់​លើ​៕