ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនស្រី​ឯកអគ្គ​រដ្ឋ​ទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​ថៃ​ស្លា.ប់​ដោយ​សារ​ធ្លាក់​ពី​លើ​អគារ​កំពស់​25ជាន់

13 ឆ្នាំ មុន

ឯកអគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​ថៃ លោក​អេរិក​ចន ពេលនេះ​មានទុក្ខ​ជា​ទំងន់ ដោយ​សារ​កូន​ស្រីជាទីស្រលាញ់​របស់​លោក​ម្នាក់​​វ័យ​១៧​ឆ្នាំ បាន​ស្លា.ប់​បាត់​បង់ជីវិត​ដោយ​សារ​ការ​ធ្លាក់​ពី​លើ​អគារ​ផ្សារ​ទំនើប​មួយ​ នៅ​ជាន់​ទី​២៥ នៅ​ក្នុងសង្កាត់​​ម៉ាន់ហាតា​ ​ក្រុង​ញូវ​យ៉ក កាលពីថ្ងៃទី​២៧ សីហា កន្លងមក ។ តាម​​ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា កូនស្រី​របស់​លោក​អារិក ចន

ឯកអគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​ថៃ លោក​អេរិក​ចន ពេលនេះ​មានទុក្ខ​ជា​ទំងន់ ដោយ​សារ​កូន​ស្រីជាទីស្រលាញ់​របស់​លោក​ម្នាក់​​វ័យ​១៧​ឆ្នាំ បាន​ស្លាប់​បាត់​បង់ជីវិត​ដោយ​សារ​ការ​ធ្លាក់​ពី​លើ​អគារ​ផ្សារ​ទំនើប​មួយ​នៅ​ជាន់​ទី​២៥ នៅ​ក្នុងសង្កាត់​​ម៉ាន់ហាតា​ ​ក្រុង​ញូវ​យ៉ក កាលពីថ្ងៃទី​២៧ សីហា កន្លងមក ។ តាម​​ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា កូនស្រី​របស់​លោក​អារិក ចន ដែល​ស្លាប់​នោះ​ឈ្មោះ​នី​កូល ចន អាយុ​១៧​ឆ្នាំ បានធ្លាក់​ពី​លើ​ជាន់​ទី​២៥ នៃ​អគារ​ផ្សារ​​ទំនើប​ក្នុង​​សង្កាត់​​ម៉ាន់​ហា​តាន់ ។ ប៉ូលិស​​ម្នាក់​​បាន​និយាយ​​ឱ្យ​ដឹងថា មុន​ពេល​កើត​ហេតុ​ នាង​នី​កូល បាន​ចូលរួម​​ក្នុ​ងពិធីជប់​លៀង​មួយ​ជាមួយ​មិត្ត​ភក្តិ​​របស់​នាង ហើយ​ទំនងជា​នាង​ផឹក​គ្រឿង​ស្រវឹង​ផង ។ នាង​បាន​ធ្លាក់​ពី​លើ​អគារ​ដ៏​ខ្ពស់​នោះ​នៅ​ពេល​នាង​ប៉ុន​ប៉ង​ថត​រូប​នៅ​លើ​អគារ​ ប៉ុន្តែ​ចៃ​ដន្យ​បានរអិល​ជើង​ធ្លាក់​ពី​លើ​អគារនោះ បណ្តាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង​តែ​ម្តង ។

នាង​នី​កូល ចន បាន​រៀន​នៅ​សាលា​អន្តរ​ជាតិ​ក្នុង​ទី​ក្រុង​បាង​កក កាលពីប៉ុន្មាន​ឆ្នាំ​ថ្មីៗ​​កន្លង​មក​ ប៉ុន្តែ​ជា​អកុសល​នាង​បាន​ស្លាប់ ដោយ​សារ​ធ្លាក់​ពី​លើ​អគារ​ដ៏​ខ្ពស់ ហើយ​ការ​ស្លាប់​របស់​នាង​ជា​សោក​នាដ​កម្ម​លេច​ធ្លោ​មួយ ៕