ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​​ពិភព​លោក​​​សំខាន់ៗ​​កើត​ឡើង​​នៅថ្ងៃទី​24 វិច្ឆិកា

12 ឆ្នាំ មុន

*ឆ្នាំ១៥៤២
-កង​ទ័ព​អង់​គ្លេស ​វាយ​​ផ្តួលរំលំ​កង​ទ័ព​របស់​ប្រទេស​ស្កុតឡែន ។
*ឆ្នាំ១៩៣២

*ឆ្នាំ១៥៤២
-កង​ទ័ព​អង់​គ្លេស ​វាយ​​ផ្តួលរំលំ​កង​ទ័ព​របស់​ប្រទេស​ស្កុតឡែន ។
*ឆ្នាំ១៩៣២
-ការិយាល័យ​ពិសោធន៍ និង​ស៊ើប​អង្កេត​​បទ​ឧក្រិដ្ឋ​តាម​លក្ខណៈ​វិទ្យា​សាស្ត្រ​របស់ FBI ​ក្នុង​ទី​ក្រុង​វ៉ាស៊ីន​​តោន​ ឌីស៊ី សហ​រដ្ឋ​អាមេរិក​ត្រូវ​​បាន​សម្ពោធ​​ដាក់​ឱ្យ​ប្រើ​ប្រាស់​​ជា​ផ្លូវការ ។
*ឆ្នាំ១៩៦៣
-​សង្គ្រាម​វៀតណាម ៖ ​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​​លោក Lyndon B.Johnson ដែល​​ទើប​ធ្វើ​​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​ថ្មី​បាន​អះ​អាង​ថា សហ​រដ្ឋ​អាមេរិក​​នៅ​តែ​បន្ត​គាំទ្រ​វៀត​ណាម​ខាង​ត្បូង​ទាំង​ផ្នែក​​យោធា​ និង​សេដ្ឋ​កិច្ច ។
*ឆ្នាំ១៩៩២
-យន្ត​ហោះ​ជើង​ហោះ​​ហើរ​ក្នុង​ស្រុក​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ចិន​បាន​ធ្លាក់​ ដែល​បណ្តាល​ឱ្យ​អ្នក​ដំណើរ​​១៤១​នាក់​​ស្លាប់បាត់​បង់​ជីវិត ។
*ឆ្នាំ២០០៥
-​អ្នក​ទោស​​អ៊ីរ៉ាក់​​បាន​ទម្លាយ​រឿង​ធ្វើ​ទារុណ​កម្ម​យ៉ាង​សាហាវ​​​ព្រៃ​ផ្សៃ​របស់​​ឆ្មាំ​គុក​​ប្រាប់​ដល់​អ្នក​យក​ព័ត៌​​មាន​ប៊ីប៊ី​ស៊ីតាម​រយៈ​ការ​លួច​សរសេរ​លិខិត​​សម្ងាត់ ។
*ឆ្នាំ២០០៦
-ជម្លោះ​អ៊ីស្រាអែល​​-ប៉ាឡេស្ទីន ៖ អ៊ីស្រា​អែល​និង​ប៉ាឡេ​ស្ទីន​​បាន​យល់​ព្រម​​​ឈប់​​បាញ់​​គ្នា។
-ប្រទេសរវ៉ាន់​ដា បាន​កាត់​ផ្តាច់​ទំនាក់​ទំនង​ការ​ទូត​ជា​មួយ​ប្រទេស​បារាំង បន្ទាប់​ពី​​ចៅ​ក្រម​ជន​ជាតិ​​បារាំង លោក Jean Louis ​ចេញ​​ដីកា​ចាប់​ខ្លួន​លោក​ប្រធានាធិបតី​ Paul Kagame និង​សហ​ការី​របស់​លោក​ចំនួន​៩​នាក់​​ ពី​បទ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​ទម្លាក់​​យន្ត​​ហោះ​ដឹក លោក Juvenal Habyarimana អតីត​ប្រធាធិបតីរវ៉ាន់​ដា។
*ឆ្នាំ២០០៧
-មេ​ដឹក​នាំ​គណ​បក្ស​​ប្រឆាំង​រុស្ស៊ី លោក​ហ្គារី កាស្ប៉ា​រ៉ូវវ ត្រូវ​បានចាប់​ខ្លួន​ក្នុង​អំឡុង​ពេល​​ដែល​លោក​​ដឹក​នាំ​ការ​តវ៉ា​មួយ​ក្នុង​ទីក្រុង​មូស្គូ ។
*ឆ្នាំ២០០៨
-លោក​នាយក​រដ្ឋ​មន្ត្រី​អង់​គ្លេស Gordon Brown បាន​គូស​បញ្ជាក់​​ពីផែន​​ការ​បង្កើន​អត្រា​​ពន្ធ​ប្រាក់​ចំណូល​លើក​​ទី​១ គិតចាប់​តាំងពី​ឆ្នាំ​១៩៧៥មក។
*ឆ្នាំ២០១០
 -និស្សិត​​សាកល​​វិទ្យា​ល័យ​ទូទាំង​ប្រទេស​​អង់​គ្លេស​ និងវេ៉ល​ បាន​ប្រមូល​ផ្តុំ​​គ្នា​តវ៉ា​ទៅ​រដ្ឋា​ភិបាល​​ដែល​បាន​បង្កើន​តម្លៃ​​ឈ្នួល​សាលា និង​កាត់​បន្ថយ​មូលនិធិ​អប់រំ​ក្នុង​ថ្នាក់​ឧត្តម​សិក្សា ៕