ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រដូវ​សម្រក​​​​ឈ្មួញ​សម្រុក​នាំត្រី​​​ចូល​ទៅ​​​​សៀម វេចខ្ចប់​​​មិន​ល្អ​​​ជះ​​ក្លិនស្អុយ​​​ឆ្អាប​​ប៉ះ​ពាល់​ដល់​ភ្ញៀវ​ទេសចរ​

12 ឆ្នាំ មុន

​ខេត្តបន្ទាយមានជ័យ​​​​​ ៖ ជា​រៀង​​រាល់​ឆ្នាំ​ឱ្យ​តែ​​ដល់​រដូវ​​​សម្រក​នៅ​ច្រកទ្វារ​​​អន្តរជាតិ​​​ ប៉ោយប៉ែត ​​គេសង្កេត​ឃើញ​​​​ឈ្មួញខ្មែរ​​បាន​នាំ ត្រី​​ទឹកសាប​​ទៅលក់​​​ឱ្យសៀម​​​ក្នុងមួយថ្ងៃ​​​ៗ​រាល់​​​​​សិបតោន​។ ប៉ុន្តែ​​ការ​នាំ​ចូលត្រី​​​ទៅសៀម​នោះ​ត្រូវ​​បានគេមើល​​​ឃើញ​ថា គ្មានការ​វេចខ្ចប់​ឱ្យ​បានត្រឹមត្រូវ​​​នោះទេ​​​​​​ វា​បានប​ង្ក​​ឱ្យមានក្លិន​​ឆ្អាប និង​ស្អុយ​​តាមដ​ងផ្លូវ​​​​​នៅ​​​​ក្បែរ​​នឹង​​ច្រក​ទ្វារ​​​​​ខាង​

ខេត្តបន្ទាយមានជ័យ​​​​​ ៖ ជា​រៀង​​រាល់​ឆ្នាំ​ឱ្យ​តែ​​ដល់​រដូវ​​​សម្រក​នៅ​ច្រកទ្វារ​​​អន្តរជាតិ​​​ប៉ោយប៉ែត ​​គេសង្កេត​ឃើញ​​​​ឈ្មួញខ្មែរ​​បាន​នាំ ត្រី​​ទឹកសាប​​ទៅលក់​​​ឱ្យសៀម​​​ក្នុងមួយថ្ងៃ​​​ៗ​រាល់​​​​​សិបតោន​។ ប៉ុន្តែ​​ការ​នាំ​ចូលត្រី​​​ទៅសៀម​នោះ​ត្រូវ​​បានគេមើល​​​ឃើញ​ថា គ្មានការ​វេចខ្ចប់​ឱ្យ​បានត្រឹមត្រូវ​​​នោះទេ​​​​​​ វា​បានប​ង្ក​​ឱ្យមានក្លិន​​ឆ្អាប និង​ស្អុយ​​តាមដ​ងផ្លូវ​​​​​នៅ​​​​ក្បែរ​​នឹង​​ច្រក​ទ្វារ​​​​​ខាង​លើ​។​​ ផ្លូវ​ដែលមាន​​ក្លិន​​ឆ្អាប និង​ស្អុយ​នោះ​គឺ​ចាប់​តាំង​ពីចំណុច​​កែង​​ខាង​លិច​ផ្សារ​​​រ៉ា​នៅទល់​នឹង​ស្ពាន​​ព្រំដែន​​​មិត្ត​ភាព​​​កម្ពុជា​​​ថៃ ​ដែលក្លិន​​​ស្អុយ​​ និង​ឆ្អាប​នេះ​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​​ និង​ការ​ធ្វើ​​​ដំណើរ​​​​​របស់​ភ្ញៀវ​​​​ទេសចរណ៍​​​​​បរទេស​ជា​ខ្លាំង​ ហើយ​នៅ​​​ពេល​ដែល​​ភ្ញៀវ​​​​ធ្វើដំណើរ​​​​​ឆ្លង​​កាត់​ច្រកទ្វារ​​អន្តរជាតិ​​​​​​នេះ​ម្តង​ៗ ​​គឺតែង​​តែ​​​យកដៃ​ខ្ទប់​ច្រមុះ​ជា​និច្ច​​​​។ ​ក្លិន​ឆ្អាប​​​​​នេះកើត​ឡើង​​​​ដោយ​សារ​​ការ​វេចខ្ចប់​មិន​បានល្អ ចេញពី​​រទេះ​​​ដឹកត្រី​​ភ្លាមៗ​​គឺ​​វា​មាន​តែ​​​ក្លិន​ឆ្អាប​​​តែប៉ុណ្ណោះ ប៉ុន្តែ​ខណៈ​ពេលដែល​ដង​ផ្លូវ​​ទៅ​ជា​ស្ងួត​វិញនោះ​មានក្លិន​ស្អុយ​​​តែម្តង​។

គេកត់សម្គាល់​​​​ថា ជារៀង​រាល់​ឆ្នាំ​​​​ឱ្យតែ​​ដល់​រដូវ​​កាល​នាំត្រី​ចូលទៅ​សៀម​ អាជ្ញាធរ​​​ក្រុង​ប៉ោយ​ប៉ែត​ តែ​ង​មានវិធានការ​​ឱ្យឈ្មួញ​​​ធ្វើការ​វេច​ខ្ចប់​​​​ហើយថែមទាំង​​ដាក់វិធានការ​ឱ្យសមត្ថ​កិច្ច​​តាមឃ្លាំមើល​​​​ជាប្រចាំ​​​ទៀត​ផង។​ តែ​លុះ​​ដល់​ឆ្នាំ​នេះ ​ដល​់រដូវ​​​នាំត្រី​​ចូលទៅ​សៀម​ហើយ​គេ​​ពុំទាន់​ឃើញ​​អាជ្ញាធរក្រុង​​​មានវិធានការ​នៅ​ឡើយ​​ទេ គឺ​​​នៅតែ​បណ្តោយ​​ឱ្យក្លិន​​​ស្អុយ និង​ឆ្អាប​បន្ត​​កើត​ឡើង​​​ពេញ​ច្រកទ្វារ​អន្តរជាតិ​​ប៉ោយប៉ែត​​​​ដដែល​។​
លោក​ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយ​ប៉ែត​​បានប្រាប់​​តាមទូរស័ព្ទ​​​​​​នៅព្រឹក​​​​ថ្ងៃទី​​​២១ វិច្ឆិកា ​​​នេះ​ថា ​សាលា​​ក្រុង​បាន​ប្រជុំ​ដាក់​ផែនការ​​​​រួច​រាល់​​ហើយ​កន្លង​​​ទៅថ្មីៗ​នេះ ឱ្យស្ថាប័ន​ជល​ផល​ណែនាំ​​​ឈ្មួញ​​​គ្រប់គ្នា​​ឱ្យ​​​មានការ​វេចខ្ចប់​​ឱ្យ​បានត្រឹមត្រូវ​​​ ហើយថែមទាំង​​​មិន​​ឱ្យដាក់ ឬ​​​វេច​ខ្ចប់​​​​​​ត្រីមុន​​​ការនាំ​ចេញ​​​ខុស​ទី​តាំង​​ដែល​បាន​​​ណែ​នាំ​​នោះទេ​។ ​ទោះ​បីជា​​បែបណា ​​ជុំវិញ​​ការ​បក​ស្រាយ​​ខាង​លើ​របស់​លោកអភិបាល​​ក្រុង​មន្ត្រី​ជំនាញ​​ជលផល​​ប្រចាំក្រុង​​ប៉ោយប៉ែត​​​​ពុំអាច​​ទំនាក់​ទំនង​​សុំការ​បំភ្លឺ​​បាន​ទេ ៕